សហគ្រាសវៀតណាមជួយជ្រោមជ្រែងនូវសកម្មភាពក្នុងសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧

(VOVWORLD) -នាព្រឹកថ្ងៃទី៩តុលា នៅទីក្រុងហាណូយ សភាពាណិជ្ជកម្មនិងឧស្សា ហកម្មវៀតណាម (VCCI) បានរៀបចំសន្និសីទកាសែត ឧទ្ទេសនាមអំពីបណ្តាព្រឹត្តិការណ៍របស់សហគ្រាសក្នុងសប្តាហ៍ជាន់ខ្ពស់ APEC វៀតណាម ២០១៧។ 
សហគ្រាសវៀតណាមជួយជ្រោមជ្រែងនូវសកម្មភាពក្នុងសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ - ảnh 1 ទិដ្ឋភាពនៃសន្និសីទកាសែត (រូបថតៈ Khắc Kiên)

ប្រធាន VCCI លោក Vu Tien Loc បានធ្វើបច្ចុប្បន្នភាពនូវស្ថានការត្រៀមរៀបចំព្រឹត្តិការណ៍របស់សហ គ្រាសនៅ APEC ២០១៧ ដោយ VCCI ជាអធិបតី។ តាមនោះ ក្នុងខែវិច្ឆិកាឆ្នាំ ២០១៧ សន្និសីទរបស់សហគ្រាសមួយចំនួនត្រូវបានរៀបចំឡើងដូចជា៖ កិច្ចប្រជុំ ក្រុមប្រឹក្សាពិគ្រោះយោបល់អាជីវកម្ម APEC (ABAC) លើកទី៤ សន្និសីទកំពូល អាជីវកម្ម APEC វៀតណាម សន្និសីទកំពូលសហគ្រាស APEC និងជំនួបសន្ទនា រវាង ABAC ជាមួយថ្នាក់ដឹកនាំ APEC។ សន្និសីទកំពូលសហគ្រាស APEC ២០១៧ នឹងបានរៀបចំឡើងពីថ្ងៃទី៨ដល់ថ្ងៃ១០ខែវិច្ឆិកា ក្រោមប្រធានបទ បង្កើតកម្លាំង ចលករថ្មី រួមគ្នាពូនជ្រំអនាគត។ សន្និសីទនេះបានប្រមូលផ្តុំសហគ្រាសជួរមុខមកពី ប្រទេសចំនួន២១មានខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍របស់ APEC ផងដែរ។

        យោងតាមលោក Vu Tien Loc សន្និសីទកំពូលសហគ្រាស APEC និងជំនួប សន្ទនារវាង ABAC ជាមួយថ្នាក់ដឹកនាំនៃខឿនសេដ្ឋកិច្ចនានា ជាសកម្មភាពប្រចាំ របស់ APEC។ លើសពីនេះទៅទៀត នៅ APEC ២០១៧ នឹងប្រព្រឹត្តទៅព្រឹត្តិការណ៍ មួយចំនួនទៀត ជាគំនិតច្នៃប្រឌិតរបស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ