សហគ្រាសវៀតណាមមានគោលបំណងចង់សហប្រតិបត្តិការក្នុងការផ្លាស់ប្តូរបៃតង ធ្វើអាជីវកម្មប្រកបដោយនិរន្តរភាព និងមានការទទួលខុសត្រូវ
(VOVWORLD) - ថ្នាក់ដឹកនាំសហគ្រាសបានស្នើឲ្យប្រធានស្ថាប័នតំណាងវៀតណាមប្រចាំនៅបរទេសជួយផ្ដល់ព័ត៌មានអំពីទីផ្សារ; តភ្ជាប់ និងឧទ្ទេសនាមដៃគូមានសក្តានុពល; ជួយសម្រួលការជំរុញពាណិជ្ជកម្មជាតិ ក៏ដូចជាធ្វើការព្យាករណ៍ពីស្ថានភាពសេដ្ឋកិច្ច និងសង្គមនៅភូមិសាស្ត្រប្រទេសសាមី ជួយសហគ្រាសស្វែងរកដៃគូសហប្រតិបត្តិការបន្ថែម។
សហគ្រាសវៀតណាមមានគោលបំណងចង់សហប្រតិបត្តិការក្នុងការផ្លាស់ប្តូរបៃតង ធ្វើអាជីវកម្មប្រកបដោយនិរន្តរភាព និងមានការទទួលខុសត្រូវ |
“សហគ្រាសវៀតណាមមានគោលបំណងចង់សហប្រតិបត្តិការក្នុងការផ្លាស់ប្តូរបៃតង ធ្វើអាជីវកម្មប្រកបដោយនិរន្តរភាព និងមានការទទួលខុសត្រូវ។ នេះគឺជាព័ត៌មានដែលបាននាំចេញក្នុងជំនួបរវាងប្រធានស្ថាប័នតំណាងវៀតណាមប្រចាំនៅបរទេសអាណត្តិ (២០២៣-២០២៦) ជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន និងសហគ្រាស ដែលត្រូវបានសម្ព័ន្ធសមាគមន៍ពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) សម្របសម្រួលជាមួយ ក្រសួងការបរទេសវៀតណាមរៀបចំឡើងនារលៀលថ្ងៃទី ១៤ ខែមេសា។
អញ្ជើញថ្លែងនៅទីនេះ ថ្នាក់ដឹកនាំសហគ្រាសបានស្នើឲ្យប្រធានស្ថាប័នតំណាងវៀតណាមប្រចាំនៅបរទេសជួយផ្ដល់ព័ត៌មានអំពីទីផ្សារ; តភ្ជាប់ និងឧទ្ទេសនាមដៃគូមានសក្តានុពល; ជួយសម្រួលការជំរុញពាណិជ្ជកម្មជាតិ ក៏ដូចជាធ្វើការព្យាករណ៍ពីស្ថានភាពសេដ្ឋកិច្ច និងសង្គមនៅភូមិសាស្ត្រប្រទេសសាមី ជួយសហគ្រាសស្វែងរកដៃគូសហប្រតិបត្តិការបន្ថែម។
ចំណែកឯអនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Quang Hieu បានសង្កត់ធ្ងន់ថា៖ ក្រសួងការបរទេស ឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នតំណាងសុទ្ធតែមានគោលបំណងចង់រួមវិភាគទានទៅក្នុងការអភិវឌ្ឍប្រទេសជាតិ និងសហគ្រាសផងដែរ៕