|
EU ដាក់គោលដៅចុះហត្ថលេខាលើ FTA ជាមួយអាស៊ាន(រូបថត៖ Internet) |
នៅក្នុងពិធីបើកសន្និសីទអង្គភាពអាជីវកម្មសមាគមបណ្តាប្រជា ជាតិនៅអាស៊ីអាគ្នេយ្យ៏
(អាស៊ាន)-សហភាពអឺរ៉ូប(EU)នៅរាជធានីភ្នំពេញ របស់កម្ពុជាកាលពីថ្ងៃទី១មេសា សមា
ជីកពាណិជ្ជកម្មរបស់EU លោក Karel De Gucht បានសន្យាថា៖នឹងជំរុញទំនាក់ទំនង
ពាណិជ្ជកម្មរវាង EUនឹងអាស៊ានឲ្យខ្លាំងក្លាថែមទៀត ព្រមទាំងសម្តែងនូវគោលបំណង ចង់ជួបសន្ទនាអំពីកិច្ចព្រមព្រៀងពាណីជ្ជកម្មសេរី(FTA)ជាមួយបណ្តា ប្រទេសអាស៊ាន។នៅក្នុងសន្និសីទ អង្គភាពអាជីវកម្ម EU-អាស៊ាននៅខាងក្រៅសន្និសីទសេដ្ឋកិច្ចអាស៊ាន-
EU លោក Karel De Gucht ក៏អំពាវនាវដល់តំណាងនានាទទួលបានចំរើនជឿនលឿនជាក់
ស្តែងសំរាប់FTA រវាងប្លុកទាំង២ដែរ។សមាជីកពាណិជ្ជកម្មរបស់ EUលោក Karel De
Gucht នឹងរដ្ឋមន្រ្តីពាណិជ្ជ-ឧស្សាហកម្មវៀតណាម VU Huy Hoang បានចុះហត្ថលេខាលើ
អនុស្សារណះយោគយល់គ្នាអំពីការចរចារFTAក្នុងអនាគត។មុននោះEUបានសន្ទនាអំពី
FTA ជាមួយសឹង្ហបូរី នឹង ម៉ាឡេស៊ី។តែ EU ចង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួម១
ជាមួយប្លុក ទាំងមូល។នាសព្វថ្ងៃ អាស៊ានជាដៃគូរពាណិជ្ជកម្មធំទី៣ របស់ EUដោយមាន
តំលៃប្រាក់ជួញដូរទទួលបានក្នុង១ឆ្នាំប្រមាណ២៣៣ពាន់លានដុល្លាអាមេរីក៕