អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញចូលរួមពិធីរំលឹកខួប១០៥០ឆ្នាំនៃរដ្ឋ Dai Co Viet
(VOVWORLD) -ពិធីរំលឹកខួបលើកទី១០៥០ ឆ្នាំនៃរដ្ឋ Dai Co Viet បានប្រារព្ធយ៉ាងមហោ
ឡារិកនា យប់ថ្ងៃទី២៤ខែមេសានៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវប្បធម៌ទីក្រុងបុរាណ Hoa Lu នៅស្រុក Hoa Lu ខេត្ត Ninh Binh។
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញចូលរួមពិធី រំលឹកខួប១០៥០ឆ្នាំនៃរដ្ឋ Dai Co Viet
|
អញ្ជើញចូលរួមក្នុងពិធីមានវត្តមានអគ្គលេខា បក្ស លោក Nguyen Phu Trong រួមទាំងថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័នមជ្ឈឹម ខេត្ត Ninh Binh និងប្រជាជនតំបន់រាប់ពាន់នាក់ផងដែរ។
ក្នុងសន្ទរកថាបើកពិធីបុណ្យ លោកស្រី Nguyen Thi Thanh លេខាគណៈកម្មាធិ ការបក្សខេត្ត Ninh Binh បានសង្កត់ធ្ងន់ទៅលើតួនាទីរបស់រដ្ឋ Dai Co Viet ព្រះគុណរបស់ស្តេច Dinh Tien Hoang ក្នុងប្រវត្តិ សាស្ត្រ អភិវឌ្ឍន៍ជាតិក៏ដូចជារាល់ស្នាដៃរបស់កងទ័ព និងប្រជាជនខេត្ត Ninh Binh ដែលទទួលបានក្នុងកិច្ចការផ្លាស់ប្តូរថ្មីដូចសពថ្ងៃ។ លោកស្រី Nguyen Thi Thanh ឲ្យដឹងថា៖
“ការដាក់ឈ្មោះរដ្ឋ Dai Co Viet យកកិត្តនាមជា Thai Binh ជាសេចក្តីប្រកាស យ៉ាងរឹងមាំនៃស្មារតីឯករាជ្យជាតិ ឯកភាពប្រទេសជាតិ ជានិមិត្តរូបឲ្យឆន្ទៈមោះមុត ម្ចាស់ការរបស់ប្រទេសឯករាជ្យមួយ។ កិត្តនាម Thai Binh ថែមទាំងបង្ហាញនូវបំណង ប្រាថ្នាបានរស់នៅក្នុងភាពសុខដុមរមនាទៀតផង”
ពិធីរំលឹកខួបលើទី១០៥០ឆ្នាំនៃរដ្ឋ Dai Co Viet ជាព្រឹត្តិការណ៍នយោបាយសំ ខាន់របស់ខេត្ត Ninh Binh ។ នេះជាឱកាសសំដៅរំលឹកឡើងវិញប្រពៃណីប្រវត្តិសាស្ត្រ អះអាងតួនាទីនិងឋានៈរបស់រដ្ឋ Dai Co Viet ក្នុងដំណាក់កាលប្រវត្តិសាស្ត្រជាតិ។ ទន្ទឹមជាមួយគ្នានោះ នេះក៏ជាឱកាសដើម្បីខេត្ត Ninh Binh ផ្សព្វផ្សាយអំពីសក្កានុភាព ទេសចរណ៍ តម្លៃប្រវត្តិសាស្ត្រ វប្បធម៌និងរមណីដ្ឋានរបស់ខេត្តផងដែរ៕