លោកអ្នកនាងជាទីមេត្រី!
ឆ្នាំ២០១១កន្លងទៅ ប្រទេសវៀតណាមទទួលបានបណ្ដាសមិទ្ធផលដ៏ធំធេញ លើគ្រប់វិស័យ នេះគឺជាកំលាំងខ្លាំងរបស់ប្រទេសជាតិ ដែលត្រូវបានពង្រឹងនិងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ បង្កបុព្វបទរឹងមាំអោយឆ្នាំ ២០១២ និងបណ្ដាឆ្នាំបន្ត។ ក្នុងឪកាសចូលឆ្នាំថ្មី ឆ្នាំរោងចត្វាស័ក អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានឆ្លើយបទសម្ភាសជាមួយអ្នកយកព័តមាននៃវិទ្យុសម្លេងវៀតណាម។ ស្ដីអំពីការអនុវត្តន៏សេចក្ដីសម្រេចចិត្តលើខ ១១ របស់បក្សកម្មុយនិស្តវៀតណាមក្នុងឆ្នាំកន្លងទៅ ក៏ដូចជាការពង្រីកប្រពៃណី ក្នុងរយះពេល ៨២ឆ្នាំ របស់បក្ស ដើម្បីសម្រេចបណ្ដាគោលដៅដែលសេចក្ដីសម្រេចចិត្តបានដាក់ចេញប្រកបដោយជោគជ័យ អគ្គលាខាបក្ស Nguyen Phu Trong បានលើកច្បាសថា៖ប្រទេសយើងទើបនឹងបានឆ្លងកាត់ឆ្នាំថោះ ត្រីស័ក ២០១១។ នេះគឺជាឆ្នាំដើមដំបូងអនុវត្តន៏សេចក្ដីសម្រេចចិត្ត របស់មហាសន្និបាតបក្ស និងនេះក៏គឺជាឆ្នាំមានព្រឹត្តិការណ៏ជាច្រើនផង ការលំបាក់ សាក់ល្បងជាច្រើនផង និងក៏ជាឆ្នាំទទួលបានសមិទ្ធផលជាច្រើនថែមទៀត។ បន្ទាប់ពីមហាសន្និបាត លើកទី ១១ យើងបានអនុវត្តន៏ការ សិក្សារ ស្រាវជ្រាវ ជ្រួតជ្រាប សេចក្ដីសម្រេចចិត្តរបស់មហាសន្និបាតលើកទី ១១ របស់បក្ស។ ទន្ទឹមនឹងនោះ យើងក៏បានកសាងបណ្ដាកម្មវិធីការងារ ផែនការការងារ បទបញ្ញាត្តិធ្វើការនៅគ្រប់ផ្នែក គ្រប់ជាន់ថ្នាក់ ផងដែរ។
តាមអគ្គលេខាបក្សកុម្មុយនីស្ត Nguyễn Phú Trọng ឲ្យដឹងថា៖ ផ្នែកការងារទី២ ដែលមានអត្ថន័យក្នុងឆ្នាំទៅមិញគឺ ការដែលវៀតណាមបានរៀបចំប្រកបដោយជោគជ័យ ការបោះឆ្នោតសមាជិកសភានីតិកាលទី ១៣ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណាត្តិ ២០១១-២០១៦ ក្នុងថ្ងៃតែមួយ។ ផ្នែកការងារទី៣ គឺវៀតណាមបានទប់ ទល់និងដោះស្រាយយ៉ាងល្អបញ្ហាមួយចំនួនអំពីទំនាក់ទំនងទាំងក្នុងនិងក្រៅប្រទេស ប្រកបដោយជោគជ័យ ចំពោះមានការបំរែបំរួលថ្មីនៃស្ថានភាពពិភពលោក និងក្នុង ប្រទេសបន្ទាប់ពីមហាសន្និបាតលើកទី ១១របស់បក្សកុម្មុយនីស្ត។ រីឯ ផ្នែកទី៤ វៀតណាមអនុវត្តបរ្កបដោយជោគជ័យនោះគឺ ការជំរុញរាល់សកម្មភាពទំនាក់ទំនងកិច្ចការ បរទេស និងទទួលបានផ្លែផ្កាក្នុងការពាររឹងមាំអធិបតេយ្យភាពឯករាជ្យទឹកដី ផង និង រក្សាបាន សន្តិភាព ស្ថិរភាពដើម្បីអភិវឌ្ឍន៌ប្រទេសជាតិផង។ ទន្ទឹមនឹងនោះបង្កើនតួនាទីរបស់ វៀត ណាមលើឆាក់អន្តរជាតិ។ អគ្គលេខា ក៏ឡើកច្បាស់ថា ៖ ក្រឡែកមើលឡើងវិញឆ្នាំ២០១១ អាចឃើញថាលទ្ធផលដែលវៀតណាមទទួលបានគឺមានអត្ថន័យដ៏សែនសំខាន់បង្ករសន្ទុះដើម្បី បន្តការអនុវត្តយ៉ាងល្អថែមទៀតសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតលើកទី១១របស់ បក្សកុម្មុយនីស្ត នាពេលខាងមុខ។
មុនពេលចូលឆ្នាំថ្មី ឆ្នាំរោងចត្វាស័កក៏ជាពេលវេលាដែលបក្សកុម្មួយនីស្តវៀតណាមរៀបចំ រំលឹកខួបអានុស្សាវរីយ៌លើកទី៨២ ទីវាបង្កើត អគ្គលេខាNguyen Phu Trong បានប្រសិទ្ធពរ ជូនពរឆ្នាំថ្មីចំពោះកម្មាភិបាល មន្រ្តី សមាជិកបក្សនៅគ្រប់មូលដ្ឋាន និងជនរួម ជាតិលើទូទាំងប្រទេសវៀតណាម។ អគ្គលេខា Nguyễn Phú Trọng លើកច្បាស់ថា ៖ឆ្នាំនេះ យើងរំលឹកខួបអនុស្សាវរីយ៏លើកទី ៨២ ទិវាបង្កើតបក្ស។ក្នុងរយះពេល៨២ឆ្នាំកន្លងទៅ បក្សបានមានការរួមវិភាគទានយ៉ាងធំធេងចំពោះប៉ុព្វហេតុបដិវត្ត
វៀតណាម ដឹកនាំប្រជាជនដណ្តើមបានជ័យជំនះយ៉ាងធំធេងល្បីរន្ទឺពីជ័យជំនះ១ទៅជ័យជំនះ១ទៀត ជាបន្តបន្ទាប់។ពីថ្ងៃមានបក្សមកប្រទេសយើងបានផ្លាស់ប្តូរយ៉ាងច្រើន។ប្រទេសយើងបានក្លាយទៅជាប្រទេសឯករាជ្យ សេរីភាព។សក្តានុភាពនឹងតួរនាទីរបស់ប្រទេសយើងបានខុសពីមុនយ៉ាងច្រើន។ទំនាក់ទំនងអន្តរជាតិដ៏ទូលំទូលាយ។
ក្នុងឪកាសបុណ្យចូលឆ្នាំថ្មី អគ្គលេខា Nguyen Phu Trong ក៏សម្តែងនូវក្តី
សប្បាយរីករាយអំពីលទ្ធផលនៃសន្និបាតមជ្ឈឹម លើកទី៣ លើកទី៤របស់បក្ស
កុម្មុនីស្តវៀតណាមនឹងសម័យប្រជុំលើកទី ២ រដ្ឋសភានីតិកាលទី១៣ ដែលបាន
រួមចំណែកធ្វើឲ្យបរិយាកាសប្រជាធិបតេយ្យក្នុងបក្សក្នុងប្រជាជនកាន់តែត្រូវបាន
ពង្រីក។ក្នុងឪកាសបុណ្យចូលឆ្មាំថ្មី អគ្គលេខា Nguyen Phu Trongផ្ញើសេចក្តី
សាកសួរសុខទុក្ខនឹងសេចក្តីជូនពរល្អប្រសើជាទីបំផុតជូនចំពោះប្រជាជនវៀតណាមដែលកំពុងស់នៅ ធ្វើការនៅឯបរទេស ឆ្ពោះទៅស្រុកកំណើតមាតុប្រទេសរួមគ្នាកសាងផែនមហាសាមគ្គីប្រជាជាតិទាំងមូលជំវិញបក្សដែលដឹកនាំដោយគណះកម្មាធិការមជ្ឈឹមបក្ស អនុវត្តយ៉ាងល្អសេចក្តីសំរេចចិត្តមហាសន្និបាតលើក
ទី១១ របស់បក្សសំដៅទទួលបានបណ្តាសមិទ្ធិផលដ៏ធំធេងជាច្រើនថែមទៀតក្នុង
ឆ្នាំ ២០១២៕