អង្គការយូណេស្កូទទួលស្គាល់មណ្ឌលទុកបម្រុងជីវៈចម្រុះពិភពលោក ភ្នំ Chua ខ្ពង់រាប Kon Ha Nung របស់វៀតណាម

(VOVWORLD) - នៅរសៀលថ្ងៃទី ១៥ ខែកញ្ញា នៅក្នុងសម័យប្រជុំលើកទី ៣៣ នៃក្រុមប្រឹក្សាសម្របសម្រួលអន្តរជាតិនៃកម្មវិធីប្រជាជននិងជីវចម្រុះ (MAB/ICC - International Coordinating Council of the Man and the Biosphere Programme) បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ នៅទីក្រុង Abuja នីហ្សេរីយ៉ា នោះ មណ្ឌលទុកបម្រុងជីវៈចម្រុះចំនួន ២ គឺ ភ្នំ Chua ខ្ពង់រាប Kon Ha Nung របស់វៀតណាម ត្រូវបានអង្គការយូណេស្កូទទួលស្គាល់ជា មណ្ឌលទុកបម្រុងជីវៈចម្រុះពិភពលោក។
 អង្គការយូណេស្កូទទួលស្គាល់មណ្ឌលទុកបម្រុងជីវៈចម្រុះពិភពលោក ភ្នំ Chua ខ្ពង់រាប Kon Ha Nung របស់វៀតណាម - ảnh 1ក្រុមប្រឹក្សាសម្របសម្រួលអនុម័តការទទួលស្គាល់ភ្នំ Chua

មណ្ឌលទុកបម្រុងជីវៈចម្រុះ ភ្នំ Chua មានផ្ទៃដីសរុបជាង ១០៦ ពាន់ហិកតា គឺជាគំរូស្តង់ដារតែមួយគត់អំពីប្រព័ន្ធអេកូឡូស៊ីព្រៃរីងស្ងួតដ៏វិសេសវិសាលរបស់វៀតណាម និងអាស៊ីអាគ្នេយ៍ ហើយជាមណ្ឌលជីវៈចម្រុះដ៏សំខាន់មួយ ក្នុងចំណោមមណ្ឌលជីវៈចម្រុះដ៏សំខាន់ទាំង ២០០ របស់ពិភពលោក ព្រមទាំងត្រូវបានជ្រើសរើសជាតំបន់អាទិភាពសម្រាប់ធ្វើអភិរក្សខ្ពស់បំផុត នៃប្រភេទជីវបរិស្ថានសំខាន់ៗនៅលើពិភពលោក។

មណ្ឌលទុកបម្រុងជីវៈចម្រុះ ខ្ពង់រាប Kon Ha Nung មានផ្ទៃដីសរុបប្រមាណ ៤១៣ ពាន់ហិកតា ហើយមានលក្ខណៈជីវចម្រុះខ្ពស់ដ៏វិសេសវិសាលនៃប្រព័ន្ធអេកូឡូស៊ីព្រៃឈើ អំបូររុក្ខជាតិ និងពពួកសត្វព្រៃរបស់តំបន់Tay Nguyen ។មណ្ឌលទុកបម្រុងជីវៈចម្រុះ បានដើរតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្កម ក៏ដូចជារក្សាតុល្យភាពអេកូឡូស៊ីរបស់តំបន់ Tay Nguyen និងតំបន់ Trung Bo កណ្ដាល និងតំបន់ណាមបូខាងកើតទាំងមូលផងដែរ។

ឆ្លើយសម្ភាសន៍ជាមួយសារព័ត៌មានអំពីមណ្ឌលទុកបម្រុងជីវៈចម្រុះទាំងពីររបស់វៀតណាម គឺ ភ្នំ Chua ខ្ពង់រាប Kon Ha Nung ដែលត្រូវបានដាក់បញ្ជូលទៅក្នុងបណ្ដាញមណ្ឌលទុកបម្រុងជីវៈចម្រុះពិភពលោកនោះ លោកស្រីឯកអគ្គរដ្ឋទូត  Le Thi Hong Van ប្រធានស្ថានបេសកកម្មអមអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ (យូណេស្កូ) បានបញ្ជាក់ថា៖ “ការដែល យូណេស្កូបានទទួលស្គាល់មណ្ឌលទុកបម្រុងជីវៈចម្រុះទាំងពីររបស់វៀតណាមមិនត្រឹមតែជាកិត្តិនាមប៉ុណ្ណោះទេ ថែមទាំងបើកឱកាសជាច្រើនសម្រាប់យើង ក្នុងការសិក្សារៀនសូត្រ ក្រេបយករាល់បទពិសោធន៍ ជំរុញគំនិតផ្ដួចផ្ដើមក្នុងកិច្ចការពារបរិស្ថាន អភិរក្សជីវៈចម្រុះ ស្តារប្រព័ន្ធអេកូឡូស៊ី ជំរុញគំរូអភិវឌ្ឍន៍ប្រកបដោយចីរភាព និងធានារបររកស៊ីរបស់ប្រជាជន។ យើងខ្ញុំសង្កេតឃើញថា ប្រការនេះមានសារៈសំខាន់ណាស់ នៅពេលដែលពិភពលោកកំពុងឈានចូលទសវត្សរ៍របស់អង្គការសហប្រជាជាតិស្ដីពីការ

 អង្គការយូណេស្កូទទួលស្គាល់មណ្ឌលទុកបម្រុងជីវៈចម្រុះពិភពលោក ភ្នំ Chua ខ្ពង់រាប Kon Ha Nung របស់វៀតណាម - ảnh 2ក្រុមប្រឹក្សាសម្របសម្រួលអនុម័តការទទួលស្គាល់ខ្ពង់រាប Kon Ha Nung 

ស្តារប្រព័ន្ធអេកូឡូស៊ី ២០២១-២០៣០ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្រោយជំងឺរាតត្បាត កូវីដ ១៩ ទៀតផង។  ទន្ទឹមនឹងនេះ យើងខ្ញុំក៏បានសង្កេតឃើញថានេះក៏ជាឱកាសសម្រាប់យើងបង្ហាញពីការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះកិច្ចខិតខំប្រឹងប្រែងរួមរបស់អន្តរជាតិ ក្នុងការធានា ជីវៈចម្រុះ ទប់ទល់ទៅនឹងការប្រែប្រួលអាកាសធាតុ ការពារបរិស្ថាន ក៏ដូចជារួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រកបដោយចីរភាព រួមរបស់ពិភពលោកផងដែរ”។

ដូច្នេះ ក្នុងដំណាក់កាលឆ្នាំ ២០០០-២០២០ វៀតណាមត្រូវបានទទួលស្គាល់ថា មាន មណ្ឌលទុកបម្រុងជីវៈចម្រុះពិភពលោកសរុបចំនួន ១១ ហើយក្លាយទៅជាប្រទេសដែលមានចំនួនមណ្ឌលទុកបម្រុងជីវៈចម្រុះច្រើនទី ២ ក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីឥណ្ឌូនេស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ