អង្គការសហជិព៖ទីបង្អែកដ៏រឹងមាំសំរាប់វណ្ណៈកម្មករវៀតណាម

 អង្គការសហជិព៖ទីបង្អែកដ៏រឹងមាំសំរាប់វណ្ណៈកម្មករវៀតណាម - ảnh 1
សិក្ខាសាលា៖៨៥ឆ្នាំសហជិពវៀតណាម-បណ្ដាតំលៃចីរភាព(baomoi.com)

(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយលើកទី៨៥នៃទិវាបង្កើត​សហជិព
វៀតណាម  (ថ្ងៃទី ២៨ កក្កដា ឆ្នាំ ១៩២៩-ថ្ងៃទី ២៨ កក្កដាឆ្នាំ​ ២០១៤)​នាព្រឹកថ្ងៃទី  ២២ កក្កដា នៅរដ្ឋធានីហាណូយសហភាពពលករ​វៀតណាម បានរៀបចំ សិក្ខា
សាលា  ដោយប្រធានបទ៖ ៨៥ឆ្នាំ សហជិព​វៀតណាម-បណ្ដាតំលៃចីរភាព។ នៅទី
នេះ  បណ្ដាដំណាងបានចាត់ទុកថា៖ ​ត្រូវលើកកំពស់សមត្ថភាពនៃអង្គការសហជិព
មូល ដ្ឋាន ប្រមូលផ្តុំជំរុញខ្លាំងសកម្មភាពនានា ដើម្បីអភិវឌ្ឍន៍សមាជិកសហជិព  ផ្លាស់ប្តូរថ្មីខ្លឹមសារ របៀប​បណ្ដុះបណ្ដាល បំប៉ន់កម្មាភិបាលសហជិព…។ល។
 លោក Pham The Duyet​ អតីតប្រធានសហភាពពលករវៀតណាម បានចាត់ទុកថា៖

“ អង្គការ​សហជិពដើរតួនាទីដ៏សែនសំខាន់ខាងនយោបាយ ក្នុងការកសាង​ផែនមហាសាមគ្គីជាតិទាំងមូល កសាងបក្ស។ ដូច្នេះ ចំណេះដឹងខាងនយោ បាយ របស់វណ្ណកម្មកម្មករ ពលករ និងអត្តចរិតរបស់វណ្ណកម្មករ​ឧស្សាហកម្មត្រូវបាន
លើកកពស់។ ជាដំណាងអោយវណ្ណកម្មករ អង្គការសហជិពមិនគ្រាន់តែចូលរួមការ គ្រប់គ្រងតាមបណ្ដាគោលនយោបាយប៉ុណ្ណោះទេ ​ថែមទាំង ត្រូវកសាងវណ្ណកម្មករ រឹងមាំពីមូលដ្ឋាន យល់ដឹងច្បាស់អំពីរាល់​កំហិត អយុត្តិធម៌ ដើម្បីរួមចំណែកកសាង
គោល នយោបាយអោយត្រឹមត្រូវ និងការពារផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់កម្មករ​ដែរ៕”


ប្រតិកម្មទៅវិញ

ផ្សេងៗ