អង្គការសហប្រជាជាតិ វាយតំលៃខ្ពស់ចំពោះ​ការខិតខំប្រឹងប្រែង​របស់​វៀតណាម​ក្នុងការ​អភិវឌ្ឍមនុស្ស

(VOVWORLD) - កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) កាលពីថ្ងៃទី ៨ ខែកញ្ញា បានរៀបចំពិធីប្រកាសរបាយការណ៍អភិវឌ្ឍន៍មនុស្សឆ្នាំ ២០២១-២០២២។ 
អង្គការសហប្រជាជាតិ វាយតំលៃខ្ពស់ចំពោះ​ការខិតខំប្រឹងប្រែង​របស់​វៀតណាម​ក្នុងការ​អភិវឌ្ឍមនុស្ស - ảnh 1ទិដ្ឋភាពទូទៅនៃពិធី (រូបថត៖ VOV)

អគ្គនាយក UNDP បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់វៀតណាម ដែលសម្រេចបានក្នុងការអភិវឌ្ឍមនុស្សនាពេលកន្លងទៅ  និងការរួមវិភាគទានរបស់វៀតណាមក្នុងការដោះស្រាយរាល់បញ្ហាប្រឈមសកលដែលបានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍។

អញ្ជើញថ្លែងក្នុងពិធីនេះ អគ្គនាយក UNDP លោក Achim Steiner បានវាយតម្លៃថា ពិភពលោកកំពុងប្រឈមមុខនឹងអស្ថិរភាព និងបញ្ហាប្រឈមសកលជាច្រើន ដូចជាជម្លោះ ការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត កូវីដ-១៩ និងអសន្តិសុខស្បៀងអាហារ ដែលបានប៉ះពាល់យ៉ាងខ្លាំងដល់ការអភិវឌ្ឍរបស់មនុស្សទាំងអស់នៅលើពិភពលោក។ ក្នុងជំនួបដាច់ដោយឡែកជាមួយលោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍ វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិក្នុងពិធីនេះ លោក Achim Steiner បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការអភិវឌ្ឍមនុស្សក្នុងរយៈពេលកន្លងមក និងរាល់ការរួមវិភាគទានរបស់វៀតណាមក្នុងការដោះស្រាយបញ្ហាប្រឈមសកល ដែលបានឆ្លុះបញ្ចាំងក្នុងរបាយការណ៍។ បើទោះបីជាជួបការលំបាកក្នុងរយៈពេល ២ ឆ្នាំកន្លងមកក៏ដោយ ប៉ុន្តែវៀតណាមត្រូវបានតម្លើង ២ កាំ ក្នុងតារាងរៀបចំណាត់ថ្នាក់សន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (ពីលេខ ១១៧ ឡើងលេខ ១១៥) ហើយបន្តស្ថិតក្នុងចំណោមប្រទេសដែលមានសន្ទស្សន៍អភិវឌ្ឍន៍មនុស្សខ្ពស់ រួមជាមួយប្រទេសមួយចំនួនដូចជា ចិន អាហ្រ្វិកខាងត្បូង ឥណ្ឌូនេស៊ី និងប្រេស៊ីលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ