អង្គភាពអាជីវកម្មគឺជាកំលាំងពលំអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ


អង្គភាពអាជីវកម្មគឺជាកំលាំងពលំអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ - ảnh 1
អង្គភាពអាជីវកម្មគឺជាកំលាំងពលំអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ (Image: VNA)

(VOVworld) – នាថ្ងៃទី ២៩ មេសា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម
នឹងប្រព្រឹត្តទៅសន្និសីទរវាងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលជាមួយអង្គភាពអាជីវកម្ម
ឆ្នាំ ២០១៦។​ នេះគឺជាព័ត៌មានដែលត្រូវបាននាំចេញនៅសន្និសីទកាសែតដែល​
ខុទ្ទកាល័យរដ្ឋាភិបាលបានរៀបចំឡើង នាព្រឹកថ្ងៃទី ២២ មេសា នៅទីក្រុង
ហាណូយ។ ដោយប្រធានបទ «ក្រុមហ៊ុនវៀតណាមគឺជាកំលាំងពលំអភិវឌ្ឍន៍
សេដ្ឋកិច្ចរបស់ប្រទេសជាតិ»​ សន្និសីទគ្រោងនឹងមានការចូលរួមរបស់អាជីវករ
 ចំនួន ៥០០ នាក់។ ថ្លែងមតិនទីសន្និសីទកាសែត លោក  Le Manh Ha
អនុប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម បានឲ្យដឹងថា៖

        «ចំណុចពិសេសនៃសន្និសីទកលើកនេះគឺមានការចូលរួមរបស់ក្រុមហ៊ុន
 វៀតណាមផងនិងក្រុមហ៊ុនមានទុនវិនិយោគបរទេសផង។ ប្រការនេះបង្ហាញ
នូវ សមភាពការយកចិត្តទុកដាក់របស់រដ្ឋាភិបាលវៀតណាមចំពោះមជ្ឈដ្ឋាន
អាជីវករ​ដែលមានទុនវិនិយោគពីបរទេស។ ប្រធានបទនៃសន្និសីទលើកនេះ
បានបង្ហាញ នូវស្មារតីរបស់សេចក្តីសម្រេចចិត្តមហាសន្និបាទលើកទី ១២
 ក្នុងនោះ សេដ្ឋកិច្ច ឯកជនគឺជាកត្តាសំខាន់មួយក្នុងចំណោមកំលាំងពលំ
របស់ប្រទេសជាតិ។ ម្ប៉ាង ទៀត នេះគឺជាលើកដំបូងដែលសន្និសីទរវាង
នាយករដ្ឋមន្ត្រីជាមួយមជ្ឈដ្ឋានអាជី វករត្រូវបានផ្សាយផ្ទាល់លើមធ្យោបាយ
គ្រប់ប្រភេទ៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ