អង្គភាពអាជីវកម្មនៅសឹង្ហបុរីយកចិត្តទុកដាក់ដល់បរិយាកាសវិនិយោគរបស់វៀតណាម

អង្គភាពអាជីវកម្មនៅសឹង្ហបុរីយកចិត្តទុកដាក់ដល់បរិយាកាសវិនិយោគរបស់វៀតណាម - ảnh 1
អង្គភាពអាជីវកម្មនៅសឹង្ហបុរីយកចិត្តទុកដាក់ដល់បរិយាកាសវិនិយោគរបស់វៀតណាម (baodatviet.vn)

        Vovworld-នៅវេទិការពន្លឿនវិនិយោគចូលមកវៀតណាមនៅសឹង្ហបុរីនាថ្ងៃ​ទី
២៨​មេសា អង្គភាពអាជីវកម្មសឹង្ហបុរីប្រមាណ១២០និងអង្គភាពអាជីវកម្ម​បរទេស​
ធ្វើ​សកម្មភាពនៅសឹង្ហបុរីបានជួបសន្ទនាជាផ្ទាល់ជាមួយរដ្ឋមន្ត្រីក្រសួងផែនការ
និង​វិនិយោគវៀតណាមលោក Bui Quang Vinh និងដំណាងក្រសួងស្ថាប័ន​មួយ
ចំនួន​របស់​​វៀតណាមស្ដីអំពីយន្តការគោលនយោបាយទាក់ទាញវិនិយោគ​បរទេស
របស់​វៀតណាមនិងឱកាសវិនិយោគចូលមកវៀតណាម។

        លោករដ្ឋមន្ត្រី Bui Quang Vinh បានអះអាងថា វៀតណាមកំពុងសកម្មកែលំអរ​បរិយាកាសវិនិយោគអាជីវកម្មរបស់ខ្លួនដើម្បីបង្កលក្ខណៈងាយស្រួលសំរាប់អង្គភាព
អាជីវកម្មវិនិយោគក្នុងប្រទេសនិងនៅបរទេស។

        ក៏នៅវេទិការនេះដែរ ដំណាងរបស់ខេត្ត Kien Giang, Nghe An និង Thanh Hoa
របស់វៀតណាម បានអំពាវនាវឲ្យអង្គភាពអាជីវកម្មសឹង្ហបុរីវិនិយោគចូលបណ្ដា​ខេត្ត​
នេះ។ សឹង្ហបុរីកំពុងជាដៃគូរវិនិយោគផ្ទាល់បរទេស (FDI) ធំទី៣របស់វៀតណាម​ដោយមានគំរោងការជាង១២០០គំរោងនៅមានសុពលភាពក្នុងទុនចុះបញ្ជីសរុប
ទទួលបានជាង៣ម៉ឺនលានដុល្លារអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ