អង្គភាពអាជីវកម្មវៀតណាមឆ្ពោះទៅការទទួលស្តង់ដាអន្តរជាតិដើម្បីធ្វើសមាហរណកម្ម

អង្គភាពអាជីវកម្មវៀតណាមឆ្ពោះទៅការទទួលស្តង់ដាអន្តរជាតិដើម្បីធ្វើសមាហរណកម្ម - ảnh 1
ប្រធានសភាពាណិជ្ជកម្ម ឧស្សាហកម្មវៀតណាម ( VCCI ) លោក Vu Tien Loc

(VOV)_ឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៍មាននៃវិទ្យុសម្លេង​វៀតណាម នា
ពេលថ្មីៗនេះ ប្រធានសភាពាណិជ្ជកម្ម ឧស្សាហកម្មវៀតណាម ( VCCI ) លោក
 Vu Tien Loc បានអោយដឹងថា៖ឆ្នាំ ២០១៤ ​និយាយរួម ខឿនសេដ្ឋកិច្ចវៀតណាម
នៅមានសញ្ញាសកម្មជាច្រើន ជាពិសេសគឺ GDP នៅបន្តកើនឡើង ដោយមានកំរិត 
៥,៨%។

          តាមលោកប្រធាន VCCI ថា៖ ឆ្នាំ ២០១៥ នឹងមានកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម
ជាច្រើនត្រូវបានចុះហត្ថលេខា រវាងវៀតណាមនិងដៃគូនានា។ កិច្ចព្រមព្រៀងទាំង
នេះនឹងបង្កើតកម្លាំងចលករជំរុញខ្លាំងដំណើការ​ផ្លាស់ប្តូរថ្មីខឿនសេដ្ឋកិច្ចប្រទេស
ជាតិ បណ្ដាលទ្ធផល មុខទំនិញរបស់វៀតណាមនឹងមានលក្ខណះ ជ្រៀបចូលក្នុងទី
ផ្សារធំៗជួរមុខនៅលើ​ពិភពលោក ដោយមានកំរិតហូតពន្ធគឺ០ និងការកាត់បន្ថយ
របងជាច្រើន។ 

          “ វិស័យអាជីវកម្មមុខព្រួញរបស់វៀតណាម គឺតម្បាញ​កាត់ដែរ ​ស្បែក​ជើង
 ​កសិផល នឹងមានលក្ខណះជ្រៀប​ចូលក្នុងទីផ្សារធំៗ​ប្រកប​ដោយងាយ​ស្រួលជាង។ 
បណ្ដាលក្ខណះដើម្បីធ្វើសមាហរណកម្មអំពីពន្ធគយត្រូវ​បានកាត់បន្ថយហើយក្តី 
ប៉ុន្តែនៅមានរបងខាងបច្ចេកទេស។ដូច្នេះ យើងត្រូវធានាអោយ​បានលក្ខណះទទួល
ខុសត្រូវចំពោះសង្គមអំពីស្តង់ដាគុណ​ភាពទំនិញ ស្ដីពីសុវត្ថិភាពម្ហូបអាហារស្តង់ដា
 ប្រភពដើម។ សកម្មភាពផលិតកម្ម អាជីវកម្មរបស់វៀតណាមត្រូវដាក់នៅក្នុងស្តង់
ដាអន្តរជាតិ ឈានទៅដល់​គុណភាពអន្តរជាតិ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ