អង្គភាពអាជីវកម្មវៀតណាមប្រឆាំងជំទាស់ក្រសួងពាណិជ្ជកម្មអាមេរិកអនុវត្តពន្ធប្រឆាំងការលក់បង្ខួចតំលៃ
|
រូបថតInternet |
ប្រជាជនចិញ្ជឹមត្រីប្រា និងបណ្ដាអង្គភាពអាជីវកម្ម ផលិតកម្ម នាំចេញត្រីប្រាវៀតណាម
កំពុងសម្ដែងការប្រឆាំងជំទាស់ចំពោះការដែលក្រសួងពាណិជ្ជកម្មអាមេរិក (DOC) អនុវត្ត
ពន្ធប្រឆាំងការលក់បង្ខួចតំលៃ ខ្ពស់ជាង៧០ដងបើប្រៀបនឹងកំរិតពន្ធចាស់ ចំពោះផលិត
ផលត្រីប្រា Filet ក្លាសេ នាំចូលពីវៀតណាម។ លោក Trinh Ba Hoang អគ្គនាយកក្រុមហ៊ុន
ភាគហ៊ុនវិនិយោគពាណិជ្ជកម្មជលផល ( ICF) បានអោយដឹងថា÷ “ បណ្ដាអង្គភាព
អាជីវកម្មវៀតណាមនាំចេញទៅអាមេរិក ព្រួយបារម្មណ៍បំផុតនោះគឺបញ្ហាពន្ធប្រឆាំងលក់
បង្ខូចតំលៃប្រការនេះ ធ្វើអោយអង្គភាពអាជីវកម្មមិននឹងនរចិត្តផលិតកម្ម ខ្ទង់ចំណាយនោះ
នឹងមិនបានកំណត់មុនទេ។”
សម្ព័ន្ធសមាគមន៍កៃច្នៃនិងនាំចេញត្រីប្រាវៀតណាម បានអោយដឹងថា÷កំរិតពន្ធថ្មីនេះ នឹងបណ្ដាលការខូចខាតដល់រាប់លានដុល្លារអាមេរិកក្នុង១ឆ្នាំ។ សម្ព័ន្ធសមាគម
បានចេញសេចក្ដីជូនដំណឹងសារព័ត៍មាន ដើម្បីប្រឆាំងជំទាស់ សេចក្ដីសម្រេចនេះរបស់
DOC។ លោក Truong Dinh Hoe អគ្គលេខាធិការសម្ព័ន្ធសមាគមន៍កែច្នៃនិងនាំចេញជលផល
វៀតណាមបានអោយដឹងថា÷ “ ការដែលក្រសួងពាណិជ្ជកម្មអាមេរិក ចេញសេចក្ដីសម្រេច
ប្រឆាំងការលក់បង្ខូចតំលៃចំពោះផលិតផលត្រីប្រាវៀតណាម ជាសកម្មភាពអយុត្តិធម៌។ មុន
នេះ៦ខែ ក្រសួងពាណិជ្ជកម្មអាមេរិក បានទទួលស្គាល់វៀតណាមមិនលក់បង្ខូបតំលៃ និង
ជ្រើសរើសបង់លាដែសជាប្រទេសអនុវត្តពន្ធនេះ ប៉ុន្តែ ឥឡូវនេះគេជ្រើសរើសឥណ្ឌូនេស៊ី។ បណ្តាតួរលេខនៃផ្នែកចិញ្ជឹមត្រីប្រារបស់ឥណ្ឌូនេស៊ី គ្មានចំណុចប្រហាក់ប្រហែលណាចំពោះលក្ខណះចិញ្ជឹមត្រីប្រា និងនាំចេញត្រីប្រា ដើម្បីអនុវត្តពន្ធនេះសំរាប់អង្គភាពអាជីវកម្មវៀត
ណាមឡើយ។ កំរិតពន្ធនេះខ្ពស់ពេក បង្កការលំបាកចំពោះអង្គភាពអាជីវកម្មនាំចេញ
របស់វៀតណាមជាច្រើន៕”