អត្តសញ្ញាណវប្បធម៌ដ៏អស្ចារ្យរបស់វៀតណាមនៅមហោស្រពយុវជននិស្សិតពិភពលោក

(VOVWORLD) -មហោស្រពយុវជន និស្សិតពិភពលោកលើកទី១៩កំពុងប្រព្រឹត្តទៅយ៉ាង ផុលផុសនៅទីក្រុង Sochi សហព័ន្ធរុស្ស៊ីដោយមានការចូលរួមរបស់តំណាង ជាង២៥ពាន់នាក់និងអ្នកស្ម័គ្រចិត្តចំនួន៥ពាន់នាក់មកពីគ្រប់ទិសទីទូទាំង ពិភពលោក។ 
អត្តសញ្ញាណវប្បធម៌ដ៏អស្ចារ្យរបស់វៀតណាមនៅមហោស្រពយុវជននិស្សិតពិភពលោក - ảnh 1 ទិដ្ឋភាពនៅមហោស្រព

ក្នុងឱកាសនេះដែរ គណៈប្រតិភូវៀតណាមមានសម្តែងនូវ សកម្ម ភាពជាច្រើនក្នុងបំណងផ្សព្វផ្សាយរូបភាពទឹកដី ប្រពៃណីនិងអត្តសញ្ញា ណវប្បធម៌ជនជាតិផងដែរ។ គណៈប្រតិភូវៀតណាមក៏បានចូលរួមការ ជួបប្រាស្រ័យមួយចំនួន ជួបសន្ទនាទ្វេភាគីជាមួយអង្គការយុវជនជួបប្រាស្រ័យនិងជួបសន្ទនាជាមួយប្រធានសហព័ន្ធយុវជនប្រជាធិបតេយ្យពិភព លោក Nicolas Papademetriou និងចូលរួមសម្តែងសិល្បៈក្នុងទិវាអាស៊ី-ប៉ាស៊ី ហ្វិកជាដើម។ វាយតម្លៃអំពីសកម្មភាពរបស់គណៈប្រតិ ភូវៀតណាមនៅមហោស្រពនេះ ប្រធាន និងជាលេខាទី១គណៈកម្មាធិ ការមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញលោក Le Quoc Phong បានឲ្យដឹងថា៖

        “សកម្មភាពរបស់គណៈប្រតិភូវៀតណាមនៅក្នុងមហោស្រពគឺទទួលបាន ជោគជ័យយ៉ាងត្រចះត្រចង។ ក្រៅពីការចូលរួមយ៉ាងសកម្មក្នុងបណ្តាវេទិកា នៅមហោស្រព គណៈប្រតិភូវៀតណាមក៏បានជួបប្រាស្រ័យនិងផ្លាស់ប្តូរ ក្រោមប្រធានបទជាច្រើន ជាមួយថ្នាក់ដឹកនាំនិងយុវជននៅប្រទេសនានា ដើម្បីឧទ្ទេសនាមអំពីសកម្មភាពរបស់អង្គការសម្ព័ន្ធយុវជននានា ក៏ដូចជា សកម្មភាពរបស់យុវជនវៀតណាម”។

        ទន្ទឹមជាមួយគ្នានោះ គណៈប្រតិភូវៀតណាមក៏បានរៀបចំនូវសកម្មភាព ជួបប្រាស្រ័យជាមួយគណៈប្រតិភូដទៃដូចជា គណៈប្រតិភូសាធារណរដ្ឋគុយ បានិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រួមចំណែកបង្កើនសាមគ្គី ភាព មិត្តភាពជាមួយមិត្តភក្តិអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ