អ្នកបោះឆ្នោតជឿជាក់ទៅលើរដ្ឋសភានីតិកាលទី១៤

អ្នកបោះឆ្នោតជឿជាក់ទៅលើរដ្ឋសភានីតិកាលទី១៤ - ảnh 1
អ្នកបោះឆ្នោតជឿជាក់ទៅលើរដ្ឋសភានីតិកាលទី១៤

          (VOV)_ព្រឹត្តិការណ៍ ក្នុងសម័យប្រជុំលើកទី១ រដ្ឋសភាវៀតណាម នីតិកាលទី១៤ 
នាពេលកន្លងទៅ ទទួលបានការយកចិត្តទុកដាក់ជាច្រើន ពីអ្នកបោះឆ្នោតក្នុងទូ
ទាំងប្រទេស។ អ្នកបោះឆ្នោត Tran Van Hai នៅស្រុក Tam Duong ខេត្ត Lai Chau បាន
អោយដឹងថា៖

          “ ខ្ញុំយល់ឃើញថា៖ សម័យប្រជុំលើកនេះ គុណភាពសមាជិកសភាត្រូវបានលើក
កំពស់ជាច្រើន។ ខ្ញុំមានគោលបំណងថា៖សមាជិកសភា នីតិកាលនេះត្រូវមាន​គំនិត
​គិតគូរបស់ខ្លួនឯង ថ្លែងមតិនៅក្នុងកិច្ចប្រជុំត្រូវស្ដីអំពីបញ្ហានានាដែលអ្នកបោះ
ឆ្នោត​យកចិត្តទុកដាក់ច្រើន។”

          រីឯ អ្នកបោះឆ្នោត Pham Mai Huong ស្រុក Tran Yen ខេត្ត Yen Bai បាន
អោយដឹងថា៖

          “ សម័យប្រជុំលើកទី១ រដ្ឋសភាវៀតណាមបានជ្រើសតាំងថ្នាក់ដឹកនាំស្នូល 
ដើម្បីដឹកនាំប្រទេសជាតិ។ យើងខ្ញុំមានគោលបំណងថា៖ ថ្នាក់ដឹកនាំនេះនឹងខំប្រឹង
ប្រែង​អស់ពីកម្លាំងកាយចិត្តរបស់ខ្លួន បំរើប្រទេសជាតិ កសាងប្រទេសវៀតណាម
កាន់តែ​អភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕”

 

ប្រតិកម្មទៅវិញ

ផ្សេងៗ