អ្នកមុខអ្នការ ពុទ្ធសាសនិករួមដំណើរជាមួយបុព្វហេតុកសាងនិងការពារមាតុប្រទេស
(VOV)_រួមជាមួយបរិយាកាសអំណរពិធីវិសាខបូជា លើទូទាំងពិភពលោក នាព្រឹកថ្ងៃទី១ មិថុនា នៅវត្ត Quan Su មជ្ឈឹមសមាគមពុទ្ធសាសនាវៀតណាមនិងគណអភិបាលពុទ្ធសាសនាទីក្រុងហាណូយ បានរៀបចំមហាពិធីវិសាខបូជា ២០១៥ ព,ស ២៥៥៩។
|
មហាពិធីវិសាខបូជា ២០១៥ ព,ស ២៥៥៩ |
ថ្លែងមតិនៅក្នុងពិធីនេះ លោក Nguyen Thien Nhan សមាជិកការិយាល័យ
នយោបាយ និងជាប្រធានគណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាម បានអះអាងថា៖ ប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំរបស់ពុទ្ធសាសនាវៀតណាម បានសរអោយឃើញថា៖ សាមគ្គីភាព សម្របសម្រួល និងរួមដំណើរជាមួយប្រជាជាតិ គឺជាត្រីវិ
ស័យសំរាប់សកម្មភាពទាំងឡាយរបស់អ្នកមុខ អ្នកការនិងពុទ្ធសាសនិក។ លោក
Nguyen Thien Nhan បានថ្លែងថា៖
“ យើងសុំអោយ៖ បណ្ដាអ្នកមុខ អ្នកការ ពុទ្ធសាសនិកបន្តពង្រឹងនិងពង្រីក
រាល់អត្តចរិតដ៏ឧត្តុងឧត្តមរបស់ពុទ្ធសាសនាវៀតណាមផង បង្កើនទំនាក់ទំនង
សាមគ្គីភាពក្នុងពុទ្ធសាសនា និងជាមួយសាសនាផ្សេងៗទៀតផង។ ពង្រីកស្មារតី
ស្នេហារជាតិ ជនរួមជាតិពុទ្ធសាសនិកវៀតណាមដែលកំពុងរស់នៅ សិក្សាររៀន
សូត្រនៅឯបរទេស ជានិច្ចឆ្ពោះមកប្រភពដើម រួមកម្លាំងកាយចិត្តជាមួយប្រជាជន
ក្នុងប្រទេស កសាងនិងការពាររឹងមាំអធិបតេយ្យភាព និងបូរភាពដែនដី អនុវត្ត
ជោគជ័យនូវបុព្វហេតុផ្លាស់ប្តូរថ្មីប្រទេសជាតិ និងធ្វើសមាហរណកម្មអន្តរជាតិ
នាំវៀតណាមឈានទៅមុខ ប្រកបដោយប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំង
មាំមួន ប្រជាធិបតេយ្យ សមភាព អរិយ្យធម៌ ។”
នាព្រឹកថ្ងៃដដែល នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) គណអភិ
បាលពុទ្ធសាសនាវៀតណាម ទីក្រុងហូជីមិញ ក៏បានប្រារព្វឡើងពិធីវិសាខបូជា ២០១៥ ព,ស ២៥៥៩ ផងដែរ៕