អ្នកវិទ្យាសាស្ត្រ ១០០នាក់ដាក់ចេញសំណើរជួយខេត្ត Quang Ninh អភិក្រមជាមួយបដិវត្តន៍ ៤.០ យ៉ាងឆាប់រហ័ស
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃកម្មវិធីតភ្ជាប់បណ្តាញច្នៃប្រឌិតវៀតណាម - Vietnam Innovation Network នោះ នាព្រឹកថ្ងៃទី ២២ ខែសីហានៅខេត្ត Quang Ninh អ្នកវិទ្យា សាស្ត្រនិងអ្នកឯកទេសជាង១០០នាក់ ជាជនវៀតណាមកំពុងធ្វើការនៅឯបរទេស បានចែករំលែកនូវទស្សនៈនិង បទពិសោធន៍សំដៅជួយដល់ខេត្ត Quang Ninh អភិក្រមជាមួយបដិវត្តន៍ឧស្សាហកម្ម ៤.០។
ជំនាញការនិងអ្នកវិទ្យាសាស្ត្រជាង១០០នាក់បានចូលរួមមតិសំណើរជួយខេត្ត Quang Ninh អភិក្រមជាមួយបច្ចេកវិទ្យាឧស្សាហកម្ម៤.០ |
អ្នកវិទ្យាសាស្ត្រទាំងអស់បានប្រមូលផ្តុំដាក់ចេញនូវវិធានការជាច្រើនស្តីពីការរៀបចំផែនការ ដំណើរការផ្លាស់ប្តូរពីឧស្សាហកម្មទៅសេវាកម្មសេវាកម្មទេសចរណ៍ប្រើប្រាស់បច្ចេកវិទ្យាខ្ពស់។ សាស្រ្តាចារ្យរង Ho Anh Van វិទ្យាស្ថានបច្ចេកវិទ្យានិងវិទ្យាសាស្ត្រ ជឿនលឿនជប៉ុនបាននិយាយថាៈ "ដើម្បីឱ្យខេត្ត Quang Ninh សម្រេចបានគោល ដៅធំៗអំពីបច្ចេកវិទ្យា គឺត្រូវមានផែនការជាក់លាក់។ ពោលគឹខេត្ត Quang Ninh ត្រូវយល់ដឹងច្បាស់អំពីតម្រូវការជាក់ស្តែងជាអ្វី ទន្ទឹមជាមួយគ្នានោះ ត្រូវលើកកម្ពស់សមត្ថភាពបណ្តុះបណ្តាលក្នុងខេត្តតែម្តង ដើម្បីបម្រើតម្រូវការអភិវឌ្ឍន៍កាន់តែខ្ពស់ជាងទៀតរបស់ខេត្ត។ ធនធានមនុស្សជាប្រការសំខាន់បំផុត ព្រោះថា គ្មានធនធានមនុស្សគឺគ្មានអ្នកអនុវត្តបដិវត្តន៍ឧស្សាហកម្ម៤.០ ឡើយ ។
ទិដ្ឋភាពនៃពិធី (រូបថតៈ VOV) |
អ្នកជំនាញក៏បានសន្យា ត្រៀមជាស្រេចចំ ពិគ្រោះយោបល់ផងនិងជាស្ពានតភ្ជាប់រវាងខេត្ត Quang Ninh និងដៃគូអន្តរជាតិដែលមានបទពិសោធន៍។ ថ្នាក់ដឹកនាំខេត្ត Quang Ninh ក៏បានបញ្ជាក់ពីបំណងប្រាថ្នារបស់ខ្លួនក្នុងការបន្តទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបណ្តាញផ្លាស់ប្តូរច្នៃប្រឌិតវៀតណាម ដែលដើមដំបូងគឺតភ្ជាប់ទំនាក់ទំនងព័ត៌មានដើម្បីអភិក្រមជាមួយបដិវត្តន៍ឧស្សាហកម្ម៤.០យ៉ាងឆាប់រហ័សប្រកបដោយប្រសិទ្ធ៕