អនាគតរបស់តំបន់ APEC ជាអនាគតរបស់វៀតណាម
(VOVWORLD) -ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស វៀតណាម លោក Pham Binh Minh បានសង្កត់ធ្ងន់ដូច្នេះ នៅក្នុងបទថ្លែងមតិ នៅពិធីបើក សន្និសីទពេញអង្គ លើកទី២៤ ក្រុមប្រឹក្សា សហប្រតិបត្តិការពាណិជ្ជកម្ម APEC ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៥ឧសភា នៅទីក្រុងហាណូយ។
អនាគតរបស់តំបន់ APEC ជាអនាគតរបស់វៀតណាម |
(VOV)_ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានសង្កត់ធ្ងន់ដូច្នេះ នៅក្នុងបទថ្លែងមតិ នៅពិធីបើក សន្និសីទពេញអង្គ លើកទី២៤ ក្រុមប្រឹក្សា សហប្រតិបត្តិការពាណិជ្ជកម្ម APEC ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៥ឧសភា នៅទីក្រុងហាណូយ។ នេះជាកិច្ចប្រជុំសំខាន់ ក្នុងក្របខ័ណ្ឌសកម្មភាពសន្និសីទមន្ត្រីជាន់ខ្ពស់ APEC លើកទី២ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ។
តាមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ថា៖ក្រុមប្រឹក្សាសហប្រតិបត្តិការពាណិជ្ជកម្ម APECដើរតួនាទីជាយន្តការមួយ ក្តាប់ជាប់បំណងប្រាថ្នានិងបញ្ញារបស់សហគ្រាស រដ្ឋាភិបាល និងមជ្ឈដ្ឋានអ្នកប្រាជ្ញ ដើម្បីដោះស្រាយការលំបាកសាកល្បងសំខាន់នានាដែលអាស៊ី-ប៉ាស៊ីហ្វីកកំពុងប្រឈមមុខ។
នៅសន្និសីទលើកនេះ តំណាងនៃខឿនសេដ្ឋកិច្ចជាសមាជិកចំនួន២១ បានពិភាក្សាអំពីខ្លឹមសារសំខាន់ៗ និងដំណោះស្រាយចំពោះបញ្ហា” ទិសដៅអភិវឌ្ឍន៍របស់អាស៊ី-ប៉ាស៊ីហ្វីក ក្នុងប៉ុន្មានទសវត្សរ៍ខាងមុខ កសាងអាស៊ី-ប៉ាស៊ីហ្វីកមួយប្រកបដោយភាពស្និទ្ធស្នាល ជាកម្លាំងចលករតភ្ជាប់ខឿនសេដ្ឋកិច្ចសកល។” ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh បានសង្កត់ធ្ងន់ថា៖
“ ដោយមានទីតាំងភូមិសាស្ត្រជាកណ្ដាលនៅអាស៊ី-ប៉ាស៊ីហ្វីក វៀតណាមបានជំរុញខ្លាំងការផ្លាស់ប្តូរថ្មីដោយឥតឈប់ឈរ ធ្វើសមាហរណកម្មអន្តរជាតិស៊ីជំរៅ ទូលំទូលាយ និងសកម្មអនុវត្តគោលនយោបាយកិច្ចការបរទេសពហុទិស។ តំបន់អាស៊ី-ប៉ាស៊ីហ្វីក ជានិច្ចកាលដើរតួនាទីសំខាន់ ក្នុងគោលនយោបាយកិច្ចការបរទេស របស់វៀតណាម។អនាគតរបស់តំបន់ជាអនាគតរបស់វៀតណាម។”
នៅខាងក្រៅសន្និសីទ លោក Vo Tri Thanh ប្រធានគណៈកម្មាធិការជាតិវៀតណាម ស្ដីអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប៉ាស៊ីហ្វីក (VNCPEC) បានអះអាងថា៖ APEC ឆ្នាំនេះបានប្រព្រឹត្តទៅក្នុងសភាពការណ៍ស្មុគស្មាញ ច្របូកច្របល់។ជាខឿនសេដ្ឋកិច្ចបើកទូលាយ និងសកម្ម ដូច្នេះ វៀតណាមដើរតួនាទីដ៏សែនសំខាន់ ក្នុងដំណើការតភ្ជាប់ ធ្វើសមាហរណកម្ម ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក។
“ ដោយមានកំរិតធ្វើសមាហរណកម្មដ៏ទូលំទូលាយនិងស៊ីជំរៅ វៀតណាមិនគ្រាន់តែរួមវិភាគ ទាន អំពីការអភិវឌ្ឍន៍ ធ្វើសមាហរណកម្ម ពាណិជ្ជកម្ម វិនិយោគរបស់តំបន់ APEC នៅជាតំបន់មួយដើម្បីវៀតណាមនាំចេញការផ្តើមគំនិតថ្មី សំដៅដោះស្រាយឧបសគ្គដែលវៀតណាមកំពុងប្រឈមមុខ ដូចជា៖ នគរភាវូបនីយកម្ម បដិវត្តន៍ឧស្សាហកម្មលើកទី៤ និងបំរ៉ែបំរួលអាកាសធាតុ។ ប្រការទាំងនោះ សុទ្ធតែជះឥទ្ធិពលផ្ទាល់ដល់ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍន៍ ជួយអោយវៀតណាមកែទម្រង់ដោយខ្លួនឯង។”
នៅសន្និសីទ អង្គសន្និសីទបាននាំចេញដំណោះស្រាយសំរាប់បញ្ហាប្រឈមជាច្រើន ក្នុងរយៈពេលខ្លីនិងយូរអង្វែង ដូចជា៖ទិន្នផលយឺតយាវស្ថានភាពអសមភាពបានកើនឡើង…លៗ៕