អប់រំជាគ្រឹះស្ថានរឹងមាំសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពប្រទេសជាតិ

(VOVWORLD) -នាព្រឹកថ្ងៃទី៥កញ្ញា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅសាលាអនុវិទ្យាល័យ Trung Vuong នៃ ទីក្រុងហាណូយ។
អប់រំជាគ្រឹះស្ថានរឹងមាំសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពប្រទេសជាតិ - ảnh 1ប្រធានរដ្ឋ លោក Tran Dai Quang វាយស្គូ បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៧-២០១៨ 

អញ្ជើញថ្លែងមតិនៅទីនេះ លោក Tran Dai Quang បានអះអាង ថា អប់រំជាគ្រឹះស្ថាននៃការអភិវឌ្ឍន៍និរន្តរភាពប្រទេសជាតិនិងសម្រេចនូវអនាគត របស់ប្រទេសជាតិ។ លោកប្រធានរដ្ឋបានស្នើរថា៖ 

“កសាងបរិយាកាសអប់រំសុវត្ថិភាព តម្លាភាព និងកសាងទិដ្ឋភាពសាលាស្អាតស្អំ។ ប្រមូលផ្តុំអភិវឌ្ឍន៍បញ្ញា រាងកាយចរិយាសម្បត្តិ សមត្ថភាពពលរដ្ឋ រក ឃើញនិងបំប៉នទេពកោសល្យសម្រាប់ប្អូនៗសិស្សានុសិស្ស។ រួមជាមួយគ្នានោះ គប្បីរឹតបន្តឹងការអប់រំនៅសាលាជាមួយការអប់រំក្នុងគ្រួសារនិងអប់រំក្នុងសង្គមផងដែរ”។

        នៅខេត្ត Tien Giang ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅសាលាអនុវិទ្យាល័យ Le Ngoc Han ទីក្រុង My Tho ។ នៅទីនេះ ប្រធានរដ្ឋសភាវៀតណាមបានសង្កត់ធ្ងន់ថា

        “ក្នុងឆ្នាំសិក្សាថ្មីនេះ ខ្ញុំស្នើឲ្យផ្នែកអប់រំនិងបណ្តុះបណ្តាលខេត្តTien Giang និង អនុវិទ្យាល័យ Le Ngoc Han គប្បីកសាងជួរគ្រូបង្រៀន កម្មា ភិបាលក្នុងសាលា មានមនសិការត្រឹមត្រូវនិងមានសកម្មភាពជាក់ស្តែង។ ទន្ទឹមនឹងការបង្រៀនចំណេះ វិជ្ជា ជំនាញនោះ គឺត្រូវហាត់ចរិយាសម្បត្តិសីលធម៌សម្រាប់សិស្សានុសិស្ស ផងដែរ”។

អប់រំជាគ្រឹះស្ថានរឹងមាំសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពប្រទេសជាតិ - ảnh 2ឧបនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅពិធីបើកបវេសនាកាលឆ្នាំសិក្សាថ្មី ២០១៧- ២០១៨នៃបណ្ឌិតសភានយោបាយជាតិហូជីមិញ 

អញ្ជើញថ្លែងមតិនៅពិធីបើកបវេសនាកាលឆ្នាំសិក្សាថ្មី ២០១៧- ២០១៨នៃបណ្ឌិតសភានយោបាយជាតិហូជីមិញ នាយករដ្ឋមន្ត្រីរដ្ឋាភិ បាល លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

        “បណ្ឌិតសភាគប្បីបន្តអះអាងនូវតួនាទីនិងថានៈជាមជ្ឈមណ្ឌលតែមួយគត់មាន មុខងារនិងភារកិច្ចបណ្តុះបណ្តាលកម្មាភិបាលដឹកនាំនិងគ្រប់គ្រងសម្រាប់ប្រព័ន្ធ នយោបាយ ព្រមទាំងជាមជ្ឈមណ្ឌលជាតិ ស្រាវជ្រាវវិទ្យាសាស្ត្រអំពីទ្រឹស្តីលទ្ធិ Marx- Lenin សតិអារម្មណ៍ហូជី មិញនិងផ្នែកវិទ្យាសាស្ត្រសង្គម មនុស្សសាស្រ្តផ្សេងៗ។ សកម្មភាពបណ្តុះបណ្តាល ស្រាវជ្រាវវិទ្យាសាស្ត្រនិងធ្វើសេនាធិការ ពិគ្រោះយោ បល់គោលមាគ៌ា គោលនយោបាយរបស់បណ្ឌិតសភាត្រូវបង្ហាញច្បាស់នូវអត្តសញ្ញា ណជាសាលាខ្ពស់បំផុតរបស់បក្ស”។

        អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំបណ្ឌិតសភានយោបាយជាតិ ហូជីមិញ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកច្បាស់ ថា បណ្ឌិតសភាគប្បី មាន ទស្សនៈថ្មីក្នុងការអភិវឌ្ឍន៍និងដាក់ចេញគោលដៅឆ្ពោះទៅតំបន់និងពិភពលោក ជាមួយនឹងបេសកម្មសំខាន់ គឺរួមចំណែកបង្កើតគ្រឹះស្ថានទ្រឹស្តីរបស់បក្ស បម្រើ តម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិក្នុងដំណាក់កាលថ្មី។

        នាព្រឹកថ្ងៃដដែល អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បាន អញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅសាលាអន្តេវាសិកដ្ឋានជនជាតិស្រុក Muong La ខេត្ត Son La ។ ក្នុងព្រឹកថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Vuong Dinh Hue ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh រួមទាំងថ្នាក់ដឹកនាំរដ្ឋាភិបាលច្រើនរូបទៀតបានអញ្ជើញចូលរួមបើកបវេសន កាលឆ្នាំសិក្សាថ្មីនៅសាលាមួយចំនួនក្នុងទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ