អភិរក្សនិងពង្រីកតំលៃបេតិកភ័ណ្ឌធម្មជាតិពិភពលោកឈូងសមុទ្រ Ha Long។
VOV -  
(VOV) /  
|
សិក្ខាសាលាអន្តរជាតិអភិរក្សនិងពង្រីកតំលៃបេតិកភ័ណ្ឌធម្មជាតិពិភពលោកឈូងសមុទ្រ Ha Long។ |
VOV-សិក្ខាសាលាអន្តរជាតិ “អភិរក្សនិងពង្រីកតំលៃបេតិកភ័ណ្ឌធម្មជាតិ ពិភពលោកឈូងសមុទ្រ Ha Long-ទស្សនៈវិស័យថ្មី” បានប្រព្រឹត្តទៅ នាថ្ងៃទី
២៤កក្កដានៅខេត្ត Quang Ninh។ សិក្ខាសាលាមានវត្តមានរបស់ដំណាងក្នុង ប្រទេសនិងអន្តរជាតិជាង១៥០នាក់ ពិសេសគឺបណ្ដាអ្នកវិទ្យាសាស្ត្រនិងអ្នក ជំនាញការក្នុងវិស័យទេសចរណ៍។ តាមលោក Nguyen Van Tuan ប្រធាន អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមឲ្យដឹងថា៖
“សិក្ខាសាលានឹងប្រមូលផ្តុំទៅលើក្រុមបញ្ហាចំនួន៤គឺ ទី១ កំណត់តួនាទី
របស់ ឈូងសមុទ្រ Ha Long ក្រោយពេលបានទទួលស្គាល់ជាអច្ឆរិយៈវត្ថុមួយ
ក្នុង ចំណោមអច្ឆរិយៈវត្ថុធម្មជាតិថ្មីចំនួន៧របស់ពិភពលោកនិងក្នុងនិន្នាការ
អភិវឌ្ឍន៍ នាបច្ចុប្បន្ននិងដើម្បីអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍វៀត
ណាមដល់ឆ្នាំ ២០២០ ទស្សនវិស័យឆ្នាំ២០៣០។ ទី២គឺធ្វើឲ្យច្បាស់ឱកាសនិង
ការសាកល្បង លក្ខណៈងាយស្រួលនិងលំបាកនៃការអភិរក្សនិងពង្រីកតំលៃ
បេតិកភ័ណ្ឌឈូង សមុទ្រ Ha Long។ ទី៣ផ្ដល់យោបល់រាល់ដំណោះស្រាយ
អភិរក្សគ្រប់គ្រងកសាងនិងអភិវឌ្ឍន៍ពាណិជ្ជសញ្ញាសំរាប់ឈូងសមុទ្រ Ha
Long។ ចុងបញ្ចប់គឺអនុម័ត្តលើក្របខ័ណ្ឌមួយអំពីផែនការសកម្មភាពសំរាប់
ឈូងសមុទ្រ Ha Long ក្នុងរយៈពេលខាងមុខ។”
|
ឈូងសមុទ្រ Ha Long |
នាឆ្នាំ២០១១ ឈូងសមុទ្រ Ha Long បានទទួលភ្ញៀវទេសចរណ៍ជាង៥
លាន៥សែនលើក ក្នុងនោះមានភ្ញៀវអន្តរជាតិជាង២លាន៣សែនអ្នក។ នៅ
សិក្ខាសាលាអន្តរជាតិលើកនេះ បណ្ដាអ្នកជំនាញការក្នុងវិស័យអភិរក្ស
បេតិកភ័ណ្ឌនិងទេសចរណ៍នឹងដាក់ចេញដំណោះស្រាយសមស្របឲ្យការ អភិវឌ្ឍន៍នៃអច្ឆរិយៈវត្ថុនេះនាពេលអនាគត៕
VOV
-VOV