អភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពវៀតណាម-ចិនដើម្បីសន្តិភាព ស្ថិរភាពនិងភាពសម្បូររុងរឿង

អភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពវៀតណាម-ចិនដើម្បីសន្តិភាព ស្ថិរភាពនិងភាពសម្បូររុងរឿង - ảnh 1
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh

          (VOV)_ ​អភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពវៀតណាម-ចិនដើម្បី
សន្តិភាព ស្ថិរភាពនិងភាពសម្បូររុងរឿង។ នេះគឺជាខ្លឹមសារនៃបទសរសេររបស់ឧប
នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស​វៀតណាម ​លោក Pham Binh Minh
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍​លើក​ទី៦៥នៃទិវា​បង្កើតទំនាក់ទំនងការទូតវៀត
ណាម-ចិន។ក្រោយពី​ពេលរំលឹកឡើងវិញ​នូវបណ្ដាចំណុចសំខាន់នៃទំនាក់ទំនង
សហប្រតិបត្តិការមិត្តភាពវៀតណាម-ចិន ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បាន​អះអាងថា៖ ឆ្នាំ២០១៥ -ឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើត​ទំនាក់ទំ
នងការទូត​រវាង​ប្រទេសទាំងពីរ ជាឱកាសល្អ ដើម្បីភាគីទាំងពីរ​រំលឹកឡើងវិញនូវដំ
ណាក់​កាល​កន្លងទៅ និងឆ្ពោះទៅដំណាក់​កាលថ្មីសំរាប់ទំនាក់ទំនងរវាងប្រទេស
​ទាំងពីរ។​ មុនក៏ដូចជាក្រោយ ​បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលគោរព ​
និងយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការសមភាព ​មាន
​ផលប្រយោជន៍ដូចគ្នាជាមួយចិន ហើយមានគោលបំណងថា៖ទំនាក់​ទំនងនេះកាន់
តែអភិវឌ្ឍន៍ពី១ថ្ងៃទៅ១ថ្ងៃ។ដូច្នេះ ភាគីទាំងពីរត្រូវជំរុញខ្លាំងថែមទៀតកិច្ចសហប្រ
តិបត្តិការជាក់ស្ដែង បង្កើនទំនុកទុកចិត្តខាង​នយោបាយ​រវាងបក្សទាំងពីរ រដ្ឋទាំងពីរ។
 គ្រប់ក្រសួង ស្ថាប័ននិងតំបន់ត្រូវខំប្រឹងប្រែង​អនុវត្តកម្មវិធីជំរុញទំនាក់ទំនងដៃគូ 
សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​លើគ្រប់វិស័យវៀតណាម-ចិន បំពេញតម្រូវការ និង
នាំ​មកនូវផលប្រយោជន៍​ជាក់ស្ដែងសំរាប់ប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ