អភិវឌ្ឍ​វិស័យ​កសិកម្ម និង​ជនបទ ដើម្បី​បង្រួញ​គម្លាត​អភិវឌ្ឍន៍ជាមួយ​នគរ

(VOVWORLD) - ប្រទេសទាំងមូលនៅតែរក្សាបានកំណើន និងការអភិវឌ្ឍលើគ្រប់ជ្រុងជ្រោយ ហើយគុណភាពកំណើនត្រូវបានកែលម្អពីមួយថ្ងៃទៅមួយថ្ងៃ។
អភិវឌ្ឍ​វិស័យ​កសិកម្ម និង​ជនបទ ដើម្បី​បង្រួញ​គម្លាត​អភិវឌ្ឍន៍ជាមួយ​នគរ - ảnh 1 ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈឹម លោក Tran Tuan Anh (រូបថត៖ baotintuc.vn)

អញ្ជើញថ្លែងនៅក្នុងជំនួបធ្វើការជាមួយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ស្ដីពីស្ថានការណ៍អនុវត្តន៍ និងបូកសរុបរយៈពេល ១៥ ឆ្នាំ នៃការអនុវត្តសេចក្ដីសម្រេចចិត្តនៃសន្និបាតមជ្ឈឹមលើកទី ៧ នីតិកាលទី ១០ ស្ដីពីកសិកម្ម កសិករ និងជនបទ កាលពីថ្ងៃទី ១ ធ្នូនៅទីក្រុងហាណូយនោះ ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈឹម លោក Tran Tuan Anh បានសង្កត់ធ្ងន់ថា៖  “ទស្សនៈ គោលដៅ និងដំណោះស្រាយនានាចាំបាច់ត្រូវ ត្រិះរិះឲ្យសមស្របនឹងបរិបទថ្មី នៃដំណាក់កាលអភិវឌ្ឍន៍នីមួយៗចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០៣០ក៏ដូចជាចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ផងដែរ។ ភារកិច្ច និងដំណោះស្រាយសំខាន់ថ្មី ត្រូវផ្លាស់ប្ដូរថ្មីគុណភាពចំពោះយន្តការ និងគោលនយោបាយថ្មី ដោយពង្រីកប្រភពធនធានមនុស្ស លក្ខខ័ណ្ឌធម្មជាតិ និងសង្គម ដើម្បីបម្រើការអភិវឌ្ឍកសិកម្ម ជនបទ បង្រួញគម្លាតអភិវឌ្ឍន៍រវាងនគរនិងជនបទ។ តាមនោះ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទសជាតិប្រកបដោយចីរភាពផងដែរ”។

ក្រោយរយៈពេល ១៥ ឆ្នាំ នៃការអនុវត្តសេចក្ដីសម្រេចចិត្តនៃសន្និបាតមជ្ឈឹមលើកទី ៧ នីតិកាលទី ១០ ស្ដីពីកសិកម្ម កសិករ និងជនបទបានសរឲ្យឃើញថាលើវិស័យកសិកម្មនោះ ប្រទេសទាំងមូលនៅតែរក្សាបានកំណើន និងការអភិវឌ្ឍលើគ្រប់ជ្រុងជ្រោយ ហើយគុណភាពកំណើនត្រូវបានកែលម្អពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ