អាមេរិកជួយឧពត្ថម្ភវៀតណាមខាងផ្លូវច្បាប់ធ្វើសមាហរណកម្មអន្តរជាតិ


អាមេរិកជួយឧពត្ថម្ភវៀតណាមខាងផ្លូវច្បាប់ធ្វើសមាហរណកម្មអន្តរជាតិ - ảnh 1
លោកស្រី Clare Pierangelo (ttxvn)

  

          (VOV)_នាព្រឹកថ្ងៃទី២៦ សីហា នៅទីក្រុងហាណូយ ក្រសួងយុត្តិធម៌​វៀតណាម​រួមសហការជាមួយស្ថាប័នអភិវឌ្ឍន៍អន្តរជាតិអាមេរិក USAID បានរៀបចំ ពិធីបូកសរុប គំរោងការណ៍÷ជួយឧបត្ថម្ភការអនុវត្តច្បាប់ និងធ្វើ​សមាហរណកម្មអន្តរជាតិ។គោល ដៅរបស់គំរោងការណ៍នេះគឺរួមចំណែក​ជួយឧបត្ថម្ភវៀតណាម បន្តធ្វើសមាហរណកម្ម
ទៅ ក្នុងខឿនសេដ្ឋកិច្ចសកលនិងក្លាយទៅជាដៃគូរពាណិជ្ជកម្មគួរអោយទុកចិត្ត ដើម្បី
ពីនោះនាំមក​ផលប្រយោជន៍សំរាប់ប្រជាជន អង្គភាពអាជីវកម្មវៀតណាម ក៏ដូចជាដៃគូ ពាណិជ្ជកម្ម។ ថ្លែងមតិនៅទីនេះ លោកស្រី Clare Pierangelo ភារធាវី​អាមេរិក​ ប្រចាំនៅ
វៀត ណាមបាន អះអាងថា÷ គំរោងការណ៍នេះជា​ឧទាហរណ៍​មួយអំពីកិច្ចសហប្រតិ
បត្តិការប្រកប ដោយប្រសិទ្ធិភាពរវាង​ប្រទេសទាំងពីរវៀតណាមនិងអាមេរិក÷

          “ រដ្ឋសភា ខុទ្ធកាល័យរដ្ឋាភិបាល និងក្រសួងយុត្តិធម៌ ជាបណ្ដា​ស្ថាប័នឈាន ទៅមុខក្នុងការលើកកំពស់​តម្លារភាព​នៃប្រព័ន្ធច្បាប់ និងប្រើប្រាស់​ការជួយឧបត្ថម្ភ
របស់ គំរោងការណ៍នេះប្រកបដោយប្រសិទ្ធិភាព។ មុននេះ ​ព័ត៍មានអំពីច្បាប់មិនច្រើន
ទេ  ប៉ុន្តែ នាសព្វថ្ងៃ ព័ត៍មានេះត្រូវបាន​ប្រកាសជាសាធារណះដ៏ទំលំទូលាយលើ Internet។ ”

ក្នុងរយះពេល៣ឆ្នាំអនុវត្តគំរោងការណ៍ជួយឧបត្ថម្ភអនុវត្តច្បាប់ និងធ្វើសមាហរណកម្ម
សេដ្ឋកិច្ច រដ្ឋាភិបាលអាមេរិកបានផ្គត់ផ្គង់ ជួយឧបត្ថម្ភខាង​បច្ចេកទេស ​ដោយទឹកប្រាក់ សរុបចំនួនជាង ៤៣លាន​ដុល្លារអាមេរិក ​សំរាប់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ