អាមេរិកនឹងបង្កើនជា២ដងការជួយឧបត្ថម្ភបោះសំអាតគ្រាប់បែកមីននៅវៀតណាម


អាមេរិកនឹងបង្កើនជា២ដងការជួយឧបត្ថម្ភបោះសំអាតគ្រាប់បែកមីននៅវៀតណាម - ảnh 1
អាមេរិកនឹងបង្កើនជា២ដងការជួយឧបត្ថម្ភដោះស្រាយគ្រាប់បែកមីននៅវៀតណាម (VOV)

        Vovworld-អាមេរិកនឹងបង្កើនជា២ដងការជួយឧបត្ថម្ភបោះសំអាតគ្រាប់​បែក​
មីននៅវៀតណាម។ នេះជាព័ត៌មានដែលទើបនឹងបានក្រសួងការបរទេស​អាមេរិក
​ប្រកាសក្នុងរបាយការណ៍ប្រចាំឆ្នាំស្ដីពីការខំប្រឹងប្រែងបោះសំអាត​គ្រាប់បែក
មីននិងវត្ថុផ្ទុះលើទូទាំងពិភពលោក។ ​ឆ្លើយសម្ភាសអ្នកយកព័ត៌មាន​នៃ​​វិទ្យុសម្លេង
វៀតណាមក្នុងឱកាសនេះ លោក Puneet Talwar ឧបការីរដ្ឋមន្ត្រី​ការ​បរទេសអាមេរិក
ទទួលបន្ទុកបញ្ហានយោបាយ-យោធាបានឲ្យដឹងថា អាមេរិក​សន្យាដ៏ខ្លាំងក្លាក្នុងការ
ជួយឧបត្ថម្ភវៀតណាមដោះស្រាយបញ្ហាវត្ថុផ្ទុះនៅសេសសល់ក្រោយសង្គ្រាមដែល
ជាសាក្ខីភាពជាក់ស្ដែងក្នុងអនុស្សារណៈយោគយល់គ្នាដែលរដ្ឋមន្ត្រីការបរទេស
លោក John Kerry បានចុះហត្ថលេខា​ក្នុងដំណើរ​ទស្សន​កិច្ចនៅវៀតណាមនាខែធ្នូឆ្នាំ
២០១៣។ ស្ដីពីការជួយឧបត្ថម្ភវៀតណាម​ដោះ​​ស្រាយគ្រាប់បែកមីននាពេលខាងមុខ
លោក Puneet Talwar បានឲ្យ​ដឹង​ថា៖

        “យើងខ្ញុំខំប្រឹងប្រែងនិងកំពុងខំប្រឹងប្រែងជាច្រើនថែមទៀត។ នាឆ្នាំ២០១៥
អាមេរិកនឹងបង្កើនទ្វេជា២ដងកំរិតជួយឧបត្ថម្ភសំរាប់វៀតណាមក្នុងបញ្ហានេះ។ ជា
ពិសេសយើងខ្ញុំកំពុងអនុវត្តគំរោងការពិសោធន៍មួយដោយក្តីសង្ឃឹមនឹងកាត់បន្ថយ
ការគំរាមកំហែងដោយគ្រាប់បែកមីននៅខេត្ត Quang Tri ក្នុងអំឡុង៥ឆ្នាំ។ នេះគឺជាការ
បោះជំហានគួរឲ្យកត់សម្គាល់និងអាចក្លាយទៅជាគំរូដើម្បីអនុវត្តនៅខេត្តផ្សេងៗនៅ
វៀតណាម៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ