អាមេរិកពិបាកអាចអនុវត្តពន្ធឧបត្ថម្ភតំលៃចំពោះបង្កងក្លាសេវៀតណាម។
(VOV) /  
|
អាមេរិកពិបាកអាចអនុវត្តពន្ធឧបត្ថម្ភតំលៃចំពោះបង្កងក្លាសេវៀតណាម។ |
VOV-នាថ្ងៃទី៧គុម្ភៈ គណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិអាមេរិកនឹង
សំរេច ដំណើរការបណ្ដាសំណុំបែបបទកត្តិយុតចំពោះការប្តឹងតវ៉ាប្រឆាំងការ
ឧបត្ថម្ភតំលៃចំពោះបង្កងក្លាសេនាំចូលពីវៀតណាមនិងប្រទេសផ្សេងៗមួយ
ចំនួនដែររឺទេ។ ផ្លាស់ប្តូរជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំលេងវៀតណាមប្រចាំ
នៅអាមេរិក លោក Matthew McConkey ក្រុមហ៊ុនច្បាប់ Mayer Brown ជាក្រុមហ៊ុន
ត្រូវបានផ្ទេរសិទ្ធិការពារក្នុងរឿងប្តឹងតវ៉ាបានអះអាងថា៖
“ចំពោះគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិ យើងខ្ញុំអះអាងថាបង្កងនេសាទពីធម្មជាតិនៅអាមេរិកនិងបង្កងចិញ្ចឹមនាំចូលពីវៀតណាមជាផលិតផលពីរខុសពី
គ្នានិងមិនអាចប្រគួតប្រជែងជាមួយគ្នាបានលើយ។ជាងនេះទៅទៀតអ្នកប្រើប្រាស់
អាមេរិកក៏មិនចាត់ទុកបង្កងនេសាទពីធម្មជាតិនិងបង្កងចិញ្ចឹមនាំចូលជាផលិតផល
ប្រគួតប្រជែងលើទីផ្សារ។ ក្នុងករណីនេះបង្កងចិញ្ចឹមរបស់វៀតណាមឥណ្ឌូនេស៊ីរឺ
ចិនទើបជាគូរប្រជែងរបស់គ្នាគឺមិនម៉ែនជាបង្កងនេសាទពីធម្មជាតិរបស់អាមេរិក
ឡើយ។ យើងខ្ញុំបាននិយាយច្បាស់ជាមួយគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិ ថាបង្កងនាំចូលពីវៀតណាមរឺប្រទេសណាមួយក៏មិនអាចបណ្ដាលការខូចខាត
សេដ្ឋកិច្ចចំពោះផ្នែកឧស្សាហកម្មកែច្នៃបង្កងរបស់អាមេរិកឡើយនិងដូច្នេះការប្តឹងតវ៉ានេះត្រូវបានលប់ចោល។”
មុននោះនាថ្ងៃទី១៨មករា ក្រសួងពាណិជ្ជកម្មអាមេរិកជាផ្លូវការប្រកាសធ្វើការ
សើបងង្កេតលើករណីប្តឹងតវ៉ាប្រឆាំងឧបត្ថម្ភតំលៃចំពោះបង្កងក្លាសេនាំចូលពីវៀត
ណាមនិងប្រទេសមួយចំនួនផ្សេងៗ៕
-VOV