អាស៊ី-អឺរ៉ុបបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងសតវត្សិ៍ទី២១

អាស៊ី-អឺរ៉ុបបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងសតវត្សិ៍ទី២១ - ảnh 1
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh

          (VOV)_នេះគឺជាប្រធានបទនៃសន្និសីទ ដោយក្រសួងការបរទេសវៀត​ណាម 
រៀបចំឡើង នាថ្ងៃទី២០ មេសា នៅទីក្រុងហាណូយ។សន្និសីទលើកនេះជាព្រឹត្តិ
ការណ៍មួយ ស្ថិតនៅក្នុងបណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ លើកទី​២០ នៃទិ
វាសហប្រតិ​បត្តិការ ក្នុងក្របខ័ណ្ឌវេទិកាសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ​(ASEM) ។ 
ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការ​បរទេស​វៀត​ណាម លោក
 Pham Binh Minh បានអះអាងថា៖ ក្នុងរយៈពេល២០ឆ្នាំ​កន្លងទៅ ​វេទិកា ASEM បាន
អះអាងជាយន្តការសន្ទនា និងសហប្រតិបត្តិការសំខាន់ ​មាន​ទ្រង់ទ្រាយធំបំផុតរវាង
ទ្វីបទាំងពីរ ជំរុញនិន្នការសហប្រតិបត្តិការ ដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍។  ​ឧប
នាយករដ្ឋមន្ត្រី ​លោក Pham Binh Minh បានអោយដឹង​ថែមទៀតថា៖

          “ ASEM កំពុងប្រឈមមុខនឹងតម្រូវការថ្មី លើកកំពស់កិច្ចសហប្រតិបត្តិការ​ 
ដើម្បីអះអាងនូវតួនាទី មិនអាចខ្វះបានរបស់ខ្លួន។ នេះគឺពេលវេលាដើម្បីយើង​ឯក
ភាពជាមួយគ្នាថែមទៀត ដើម្បីលើកកំពស់កិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប​ ឆ្ពោះ
ទៅសហគមន៍អាស៊ាន បំពេញល្អថែមទៀត នូវបំណងប្រាថ្នារបស់​ប្រជាជននៃទ្វីប
ទាំងពីរ សមស្របជាមួយតម្រូវការរបស់ការអភិវឌ្ឍន៍។​”

          នៅទីនេះ បណ្ដាអង្គសន្និសីទបានវាយតំលៃខ្ពស់តួនាទីរបស់វៀតណាមក្នុង
​រយៈពេល២០ឆ្នាំកន្លងទៅ។ វៀតណាមជានិច្ចកាលជាសមាជិកសកម្ម និងមាន​ការ
ទទួលខុសត្រូវ​ វៀតណាមគោរពកិច្ចសហប្រតិបត្តិការក្នុង ASEM៕ ​ 

ប្រតិកម្មទៅវិញ

ផ្សេងៗ