ឥណ្ឌូណេស៊ី៖ រៀនសូត្រពីវៀតណាមរបៀបគ្រប់គ្រងរលកកូវីដ ១៩ ទីពីរ និងរបៀបស្តារសេដ្ឋកិច្ចឡើងវិញ
(VOVWORLD) - កាលពីសប្តាហ៍មុន សារព័ត៌មានឥណ្ឌូនេស៊ីជាច្រើនបានកោតសរសើរជ័យជំនះរបស់វៀតណាមចំពោះជំងឺរាតត្បាតពិភពលោកនិងបានចាត់ទុកថា ឥណ្ឌូនេស៊ីត្រូវការរៀនសូត្របទពិសោធន៍ពីវៀតណាម។
អត្ថបទ “នេះជាវិធីដែលវៀតណាមបានពន្លត់រលកកូរ៉ូណាវ៉ាវីលើកទី ២ ប្រកបដោយជោគជ័យ” ចុះផ្សាយលើកាសែត Kompas.com (ប្រភព៖ រូបថតអេក្រង់)
|
ខណៈពេលដែល ប្រទេសមួយចំនួននៅតែកំពុងប្រយុទ្ធប្រឆាំងជាមួយរលកកូវីដ ទី ១ ដូចជាឥណ្ឌូនេស៊ីនោះ គឺវៀតណាមបានគ្រប់គ្រងប្រកបដោយជោគជ័យនូវរលកកូវីដ ១៩ ទីពីរហើយ។ កាលពីសប្តាហ៍មុន សារព័ត៌មានឥណ្ឌូនេស៊ីជាច្រើនបាន កោតសរសើរជ័យជំនះ របស់វៀត ណាមចំពោះជំងឺរាតត្បាត ពិភព លោកនិងបានចាត់ទុកថា ឥណ្ឌូនេ ស៊ីត្រូវការរៀនសូត្របទពិសោធន៍ពី វៀតណាម។
កាសែតឥណ្ឌូណេស៊ី Kompas នៅថ្ងៃទី ២៧ ខែកញ្ញា មានអត្ថបទមួយដែលមានចំណងជើងថា “នេះជាវិធីដែលវៀតណាមបានពន្លត់រលកកូរ៉ូណាវ៉ាវីលើកទី ២ ប្រកបដោយជោគជ័យ”។ កាសែត Kompas មានចំណាប់អារម្មណ៍ពិសេសក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតរបស់វៀតណាម។
បទយកការណ៍ជារូបថតស្តីពីវិធានការគ្រប់គ្រងកូវីដ ១៩ របស់វៀតណាម លើគេហរទំព័រ Indogo.com (ប្រភព៖ រូបថតអេក្រង់) |
ប៉ុស្តិ៍ទូរទស្សន៍ឥណ្ឌូនេស៊ី ANTV នៅថ្ងៃទី ២៤ ខែកញ្ញាក៏បានចុះផ្សាយនូវបទយកការណ៍៖ “រៀនសូត្រពីជោគជ័យរបស់វៀតណាមក្នុងការគ្រប់គ្រងរលកកូវីដ ១៩ ទីពីរ”។ អត្ថបទនេះបានលើកឡើងពីបញ្ហាថា “តើវៀតណាមត្រូវធ្វើយ៉ាងម៉េចដើម្បីអាចទប់ទល់នឹងជំងឺរាតត្បាត ខណៈដែលវៀតណាមមានព្រំដែនដោយផ្ទាល់ជាមួយចិន - កន្លែងផ្ទុះឡើងនៃកូវីដ ១៩”។ ជាមួយគ្នានោះ ប៉ុស្តិ៍ទូរទស្សន៍ ANTV ក៏បានកោតសរសើរចំពោះការដែល វៀតណាមបានសាកពិសោធន៍កូវីដ ១៩ តាមរយៈប្រព័ន្ធសាកល្បងគំរូ ជាគំរូដែលឥណ្ឌូនេស៊ីត្រូវការរៀនសូត្រដើម្បីទប់ស្កាត់ជំងឺរាតត្បាតដូចទៅនឹងវៀតណាម។
មិនត្រឹមតែប៉ុណ្ណោះ ការគ្រប់គ្រងដោយជោគជ័យលើកូវីដ ១៩ របស់វៀតណាម ក៏ជាប្រធានបទនៃសារព័ត៌មានអនឡាញឥណ្ឌូនេស៊ីដទៃទៀតកាលពីសប្តាហ៍មុនដូចជា Tempo.com, IDN Times, Indogo, Indoonline ទៀតផង៕