ឧទ្ទេសនាមតម្លៃរបស់ឯកសារបោះពុម្ភលើឈើនៃរាជវង្សានុវង្ស Nguyen - ទៅដល់មិត្តភក្តិអន្តរជាតិ

(VOVWORLD) -នាថ្ងៃទី៦សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បានអញ្ជើញទៅទស្សនានិងជួបធ្វើការជាមួយមជ្ឈមណ្ឌលតម្កល់ឯកសារជាតិលេខ៤ នៃនាយកដ្ឋានបណ្ណសារនិងតម្កល់ឯកសារជាតិនៅទីក្រុង Da Lat។

 

ឧទ្ទេសនាមតម្លៃរបស់ឯកសារបោះពុម្ភលើឈើនៃរាជវង្សានុវង្ស Nguyen - ទៅដល់មិត្តភក្តិអន្តរជាតិ - ảnh 1 ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បានអញ្ជើញទៅទស្សនានិងជួបធ្វើការជាមួយមជ្ឈមណ្ឌលតម្កល់ឯកសារជាតិលេខ៤

នៅទីនេះ  លោកឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះការដែលផ្នែកតម្កល់ឯកសារបាន ខ្នះខ្នែងក្នុងការថែរក្សានិងស្វែងយល់នូវតម្លៃរបស់ឯកសារពុម្ភឈើរាជវង្សានុវង្ស Nguyen  ជាបេតិកភណ្ឌឯកសារពិភពលោក។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះការ ខិតខំប្រឹងប្រែងនិងលទ្ធផលដែលទទួលបានរបស់ក្រសួងមហាផ្ទៃ នាយកដ្ឋានបណ្ណសារនិងតម្កល់ឯកសារជាតិ ជាពិសេស កម្មាភិបាលនៅមជ្ឈមណ្ឌលតម្កល់ឯកសារ ជាតិលេខ៤ ក្នុងការថែរក្សាបេតិកភណ្ឌឯកសារមានតម្លៃនិងកម្ររបស់ប្រទេស ជាតិ។ លោក Truong Hoa Binh បានសំណូមពរក្រសួង ស្ថាប័នទាក់ទិននានា ស្រាវ ជ្រាវនិងបង្កើតវិធានការវិនិយោគ ដើម្បីកសាងមូលដ្ឋានសំភារៈសមស្របសម្រាប់ថែ រក្សានិងពង្រីកនូវតម្លៃរបស់ឯកសារពុម្ភអក្សររដ្ឋបាលនៃវង្សានុវង្ស Nguyen។ ទន្ទឹម ជាមួយគ្នានោះ កសាងផែនការនិងត្រៀមរៀបចំប្រភពឯកសារ ដើម្បីអនុវត្តការតាំង បង្ហាញនៅឯបរទេស សំដៅឧទ្ទេសនាមបណ្តាបេតិកភណ្ឌពិភពលោករបស់វៀត ណាម ដែលបានអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌អង្គការសហប្រជាជាតិ (UNESCO) លើកតម្កើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ