នាថ្ងៃទី ២០ មិថុនា គណៈប្រតិភូវៀតណាមដឹកនាំដោយឧបនាយករដ្ឋមន្ត្រី Nguyen
Thien Nhan ដែលបានចូលរួមពិធីបើកសន្និសីទ Rio+20 នៅទីក្រុង Rio de Janerio
ប្រេស៊ិល។ តាមគំរោង នារសៀលថ្ងៃទី ២១ មិថុនា (តាមម៉ោងតំបន់) ឧបនាយក
រដ្ឋមន្ត្រីនឹងមានបទថ្លែងមតិយ៉ាងសំខាន់សង្កត់ធ្ងន់ដល់បណ្ដាការរួមវិភាគទានរបស់
វៀតណាមអំពីការអភិវឌ្ឍន៍ចីរភាពក្នុងរយៈពេល ១០ ឆ្នាំ ក៏ដូចជាសម្តែងនូវទស្សនៈ ស្តីពីយុទ្ធសាស្រ្តអភិវឌ្ឍន៍ចីរភាពក្នុងអនាគត។ មុននោះ នាយប់ថ្ងៃទី ១៩ មិថុនា (តាម
ម៉ោងតំបន់) ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានចូលរួមនិងថ្លែងមតិនៅកិច្ច
ប្រជុំ “ការវាយតំលៃថាមពលសកលលោកទាំងមូល” ត្រូវបានរៀបចំដោយ កម្មវិធី
អភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP)។ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានអះអាងថា៖ ការរួមវិភាគទានសំខាន់ក្នុង ដំណើរអភិវឌ្ឍន៍និងផ្លាស់ប្តូរថ្មីរបស់
វៀតណាម គឺ ការខំប្រឹងប្រែងរបស់ផ្នែក តំបន់ ជាច្រើន ក្នុងនោះផ្នែកថាមពលមាន
តួនាទីសំខាន់។ នាបេច្ចុប្បន្ន វៀតណាមកំពុង កសាងយុទ្ធសាស្រ្តកំណើនបៃតង់ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចចីរភាព ប្រើប្រាសថាមពល ប្រកបដោយមានប្រសិទ្ធភាព និងអភិវឌ្ឍន៍បណ្ដាប្រភែទថាមពលប្រើប្រាសឡើងវិញ។ ឧបនាយករដ្ឋមន្ត្រី Nguyen
Thien Nhan បានសង្កត់ធ្ងន់ថា៖ ដើម្បីអភិវឌ្ឍន៍ថាមពល ចីរភាព វៀតណាមត្រូវ
ឧបត្ថម្ភខាងហិរាញ្ញវត្ថុ បច្ចេកវិទ្យា របស់សហគមន័អន្តរជាតិ៕
|
គណៈប្រតិភូវៀតណាមដឹកនាំដោយឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan ដែលបានចូលរួមពិធីបើកសន្និសីទ Rio+20 នៅទីក្រុង Rio de Janerio ប្រេស៊ិល។ (Image: Vietnamplus) |