ឧបនាយករដ្ឋមន្ត្រីធ្វើអធិបតីកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះលើកលែងទោសឆ្នាំ២០១៣
(VOV) /  
|
ក្នុងឱកាសទិវាបុណ្យជាតិឆ្នាំនេះនឹងមានអ្នកទោសប្រមាណ១៥ពាន់នាក់ត្រូវបានលើកលែងទោស
មុនកាលកំណត់ (vov.vn) |
VOV-នាព្រឹកថ្ងៃទី១៩សីហា នៅទីក្រុងហាណូយ ក្រុមប្រឹក្សាលើកលែង
ទោសវៀតណាមឆ្នាំ២០១៣បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យសំណុំឯកសារ បញ្ជីឈ្មោះអ្នកដែលបានស្នើរលើកលែងទោសឆ្នាំ២០១៣។ ថ្លែងមតិនៅទីនេះ
ឧបនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ប្រធានក្រុមប្រឹក្សាលើកលែងទោសឆ្នាំ២០១៣បានអះអាងថា សណ្ដោះប្រណីនិងមនុស្សធម៍ជាគោលនយោបាយដ៏
ធំធេងរបស់បក្សនិងរដ្ឋវៀតណាម ចំពោះការងារតស៊ូបង្ការប្រឆាំងបទល្មើស
និយាយរួមនិងលើកលែងទោសនិយាយដោយឡែក។ តាំងពីឆ្នាំ២០០៩មក វៀតណាមបានអនុវត្តវគ្គលើកលែងទោសចំនួន៤ចំពោះអ្នកទោសជាង៤៨ពាន់នាក់។
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើរថា ៖
“រួមជាមួយការពិនិត្យសំណុំឯកសារស្នើរលើកលែងទោសតាមការកំណត់របស់ច្បាប់ត្រូវយកចិត្តទុកដាក់ដល់ការងារក្រោយលើកលែងទោសសម្របខ្លួន
ក្នុងសហគមន៍ឡើងវិញ។ក្នុងនោះរដ្ឋាភិបាលបានផ្សព្វផ្សាយសេចក្តីសំរេចលេខ
៨០ក្នុងនោះមានការជំរុញឃោសនា លើកកំពស់ការយល់ដឹងនិងការទទួលខុស
ត្រូវរបស់ថ្នាក់ផ្នែកអង្គការសង្គមនានានិងមហាជនដើម្បីលប់បំបាត់ការប្រកាន់
ចំពោះអ្នកដែលបានលើកលែងទោស។ ទន្ទឹមនឹងនោះ ធ្វើល្អការងារតាមដាន
អប់រំជួយឧបត្ថម្ភបណ្ដុះបណ្ដាលវិជ្ជាជិវៈសំរាប់អ្នកដែលបានលើកលែងទោស
ត្រឡប់មកសហគមន៍។”
តាមគំរោងក្នុងឱកាសទិវាបុណ្យជាតិឆ្នាំនេះនឹងមានអ្នកទោសប្រមាណ១៥ពាន់នាក់ត្រូវបានលើកលែងទោសមុនកាលកំណត់៕
-VOV