ឧបនាយករដ្ឋមន្រ្តី Pham Binh Minh ចូលរួមសន្និសីទកំពូលនៃអ.ស.បស្តីអំពីអាកាសធាតុ
|
ទិដ្ឋភាពនៃសន្និសីទ (រូពថតៈbaotintuc ) |
(VOVworld)-តាមការផ្តើមគំនិតរបស់អគ្គលេខាធិការអ.ស.ប លោក Ban Ki moon នា
ថ្ងៃទី២៣កញ្ញា នៅទីស្នាក់ការរបស់អ.ស.បប្រចាំនៅទីក្រុងញូយ៉ក (អាមេរិក) សន្និ
សីទកំពូលនៃអ.ស.ប ស្តីអំពីការប្រែប្រួល អាកាសធាតុបានប្រារព្វឡើង។ គោលដៅ
នៃសន្និសីទគឺសំដៅបង្កើតចលករនយោបាយ ជម្រុញដំណើរការចរចារលើកិច្ច ព្រម
ព្រៀងគតិយុត្តថ្មី១នាឆ្នាំ២០១៥ នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែ
ប្រួលអាកាសធាតុ (UNFCCC)។ ក្នុងបទថ្លែងមតិនៅសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានអំពាវនាវឲ្យ ប្រ
ទេសនានាខំប្រឹងប្រែងថែមទៀតក្នុងកិច្ចចរចារនេះ សំដៅសម្រេចបាន ក្របខ័ណ្ឌ
គតិយុត្តសកលថ្មី១នាឆ្នាំ២០១៥។ លោក Pham Binh Minh បានជូនដំណឹងថា វៀត
ណាមកំពុង ស្រាវជ្រាវការរួមចំណែកដោយស្មគ្រចិត្ត ក្នុងនោះកំណត់ច្បាស់អំពីរាល់
ការរួម ចំណែកជាក់ស្តែង អំពីការកាត់បន្ថយឧស្ម័ន្ធផ្ទះកញ្ជក់ សម្របទៅនឹងការបំរ៉ែ បំរួលនៃអាកាសធាតុ និងសន្យា សហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយសហគមន៍
អន្តរជាតិ សំដៅជម្រុញដំណើរការចរចារកសាងកិច្ចព្រមព្រៀងសកល ស្តីអំពី បំរ៉ែ
បំរួលអាកាសធាតុ នៅក្នុងសន្និសីទនៃបណ្តាប្រទេសជាសមាជិក នៃ UNFCCC នៅបារាំងនាឆ្នាំ២០១៥ខាងមុខ៕