៥៧ ឆ្នាំនៃទំនាក់ទំនងវៀតណាម-កម្ពុជា៖ អ្នកប្រាជ្ញកម្ពុជាលើកកម្ពស់ទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសជិតខាងទាំងពីរ
(VOVWORLD) - ដោយឡែកវៀតណាមវិញ ជាក្របខណ្ឌគោលនយោបាយការបរទេសទ្វេភាគីជាមួយប្រទេសកម្ពុជា ក៏មិនសូវជាខុសពីកម្ពុជាប៉ុន្មានដែរគឺវៀតណាមចាត់ទុកកម្ពុជាជាប្រទេសជិតខាងមួយ ដែលទំនាក់ទំនងល្អត្រូវបានចាត់ទុកជាអាទិភាពនិងត្រូវពូនជ្រុំ។
អត្ថបទក្នុងគេហទំព័រព័ត៌មាន AMS និង បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា (RAC) ។ រូបថត៖ TTXVN |
ក្នុងឱកាសរំលឹខួបលើកទី ៥៧ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២៤) នាថ្ងៃទី ១៩ មិថុនា ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា (AKP) និងស្ថាប័នសារព័ត៌មានមួយចំនួនទៀតដូចជា FRESH News និង AMS បានចុះផ្សាយអត្ថបទសរសេររបស់លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា (RAC) ដោយបានវិភាគ និងលើកកម្ពស់ការអនុលោមតាមគោលការណ៍ភាពជាអ្នកជិតខាងល្អដ៏ល្អប្រសើរ និងទំនាក់ទំនងប្រពៃណីភាពជាអ្នកជិតខាងដ៏ល្អប្រសើរយ៉ាងយូរអង្វែងរវាងវៀតណាម និងកម្ពុជា។
ក្នុងអត្ថបទដែលមានចំណងជើងថា “ទំនាក់ទំនងកម្ពុជា-វៀតណាម ត្រូវឈរលើគោលការណ៍ភាពជាអ្នកជិតខាងល្អ” អ្នកស្រាវជ្រាវមកពី RAC បានវាយតម្លៃថា៖ ក្នុងក្របខណ្ឌទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសភាពជាអ្នកជិតខាងល្អ ដោយពង្រឹងមិត្តភាពនិងពង្រីកកិច្ចសហប្រតិបត្តិការ មិនត្រឹមតែនៅក្នុងក្របខណ្ឌទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្សារភ្ជាប់និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរជាតិនិងតំបន់ទៀតផង។ ដោយឡែកវៀតណាមវិញ ជាក្របខណ្ឌគោលនយោបាយការបរទេសទ្វេភាគីជាមួយប្រទេសកម្ពុជា ក៏មិនសូវជាខុសពីកម្ពុជាប៉ុន្មានដែរគឺវៀតណាមចាត់ទុកកម្ពុជាជាប្រទេសជិតខាងមួយ ដែលទំនាក់ទំនងល្អត្រូវបានចាត់ទុកជាអាទិភាពនិងត្រូវពូនជ្រុំ។
លោកបណ្ឌិត គិន ភាបានឲ្យដឹងថា៖គោលនយោបាយការបរទេសទ្វេភាគីរបស់កម្ពុជានិងវៀតណាមចំពោះគ្នាទៅវិញទៅមកបង្ហាញឱ្យឃើញពី ភាពស៊ីជម្រៅនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ទំនាក់ទំនងកម្ពុជា-វៀតណាម បន្តធ្វើពិពិធកម្មទាំងកម្រិតទ្វេភាគីនិងពហុភាគី និងមានភាពរឹងមាំលើគ្រប់វិស័យដែលជាផលប្រយោជន៍រួម។ ប្រទេសទាំងពីររួមគ្នាដោះស្រាយបញ្ហារួមជាសកល ពង្រីកទំនាក់ទំនងនៅគ្រប់កម្រិតនិងគ្រប់វេទិកា និងពង្រឹងការយោគយល់គ្នាទៅវិញទៅមកដែលនឹងធ្វើឱ្យប្រទេសទាំងពីរ អាចទទួលបាននូវសមិទ្ធផលធំធេងជាងមុនទាំងកម្រិតជាតិនិងកម្រិតសកល។ លោកបណ្ឌិតគិន ភាបានសង្កត់ធ្ងន់ថា គោលនយោបាយការបរទេសកម្ពុជាចំពោះវៀតណាម គឺផ្អែកលើគោលការណ៍ភាពជាអ្នកជិតខាងល្អ ការកសាងមិត្ដភាពជិតស្និទ្ធជាប្រពៃណី ការជឿទុកចិត្តគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ទំនាក់ទំនងល្អរវាងកម្ពុជានិងវៀតណាម មិនត្រឹមតែផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពនៅក្នុងតំបន់និងលើពិភពលោកផងដែរ៕