ក្ដៅគរគុកក្នុងការរត់ប្រណាំងប្រជែងសន្លឹកឆ្នោតនៅវីណេហ៊្សូអេឡា។
ANH HUYEN -  
(VOV) /  
|
ក្ដៅគរគុកក្នុងការរត់ប្រណាំងប្រជែងសន្លឹកឆ្នោតនៅវីណេហ៊្សូអេឡា។ (Image Internet)
|
VOV-ក្នុងដំណាក់កាលការបោះឆ្នោតកំពុងខិតមកជិត លោក Maduro និង
លោក Capriles សុទ្ធតែកំពុងរិះគន់គ្នាដោយការឆោទប្រកាន់និងរិះគន់បុគ្គលយ៉ាង
ខ្លាំងក្លា។ ក្នុងពេលដែលលោក Maduro បានសន្យានឹងអនុវត្តផែនការសង្គមនិយមជាតិលើកទី២ដំណាក់កាល២០១៣-២០១៩បន្តពីអតីតប្រធានាធិបតី
Chavez នោះ លោក Capriles បានរៀបរាប់រាល់កិច្ចសន្យាដែលមិនទាន់បានសំរេចរបស់រដ្ឋាភិបាលក្រោមសម័យកាលប្រធានាធិបតី Chavez។ លោក Capriles នៅតែចោទប្រកាន់លោក Maduro បិទបាំងព័ត៌មានអំពីស្ថានភាពសុខភាពរបស់
អតីតប្រធានាធិបតី Chavez ក្នុងពេលត្រៀមឈរឈ្មោះជាបេក្ខជនបោះឆ្នោត
របស់ខ្លួន។ ឆ្លើយតបនឹងការឆោទប្រកាន់នោះ លោក Maduro បានចាត់ទុកថា បក្ខជនភាគីប្រឆាំងបានប្រមាថចំពោះគ្រួសារអតីតប្រធានាធិបតីChavez នឹង
អាចប្រឈមមុខនឹងសំណុំបែបបទកត្តិយុតដោយមូលហេតុរិះគន់របៀបដោះ
ស្រាយរបស់រដ្ឋាភិបាលចំពោះជំងឺនិងការដែលប្រធានាធិបតី Chavez ទទួល
មរណៈភាព។
តាមលទ្ធផលស្ទង់មតិនាពេលថ្មីៗបំផុតលោក Maduro បានដាច់ឆ្ងាយគូរបដិបក្ខជាមួយចំនួនអ្នកត្រូវបានសួរប្រមាណ៦១,៩%ជឿជាក់ថា លោក Maduro នឹងជាប់ឆ្នោតជាប្រធានាធិបតី ក្នុងពេលដែល១៩,៩%បានជឿជាក់ទៅលើ
ជ័យជំនះរបស់លោកCapriles ។
បណ្ដាអ្នកវិភាគបានចាត់ទុកថា ទោះបីរដ្ឋាភិបាលរបស់អតីតប្រធានាធិបតី
Chavez មិនទាន់ដោះស្រាយយ៉ាងដាច់ខាតចំពោះបញ្ហាមួយចំនួនអំពីសេដ្ឋកិច្ច
សង្គមសន្តិសុខក្តី ប៉ុន្តែរហូតក្នុងរយៈពេល១៤ឆ្នាំកាន់អំណាច អតីតប្រធានាធិបតី
Hugo Chavez បានកែលំអរយ៉ាងមានប្រសិទ្ធភាពជីវភាពរស់នៅរបស់ជនក្រីក្រនិងនេះជាឧត្តមភាពដ៏ធំធេងរបស់ប្រធានាធិបតីបណ្ដុះអាសន្ន Maduro ក្នុងការ
បោះឆ្នោតលើកនេះ។ ទោះបីបានលាចាកលោកនេះទៅហើយក្តីប៉ុន្តែឥទ្ធិពល
របស់អតីតប្រធានាធិបតី Chavez ចំពោះលោក Maduro ក្នុងការបោះឆ្នោតលើក
នេះគឺធំធេងណាស់។ ក្នុងបទថ្លែងមតិនានាលោក Maduro បានរំលឹកអ្នកបោះឆ្នោត
ថាប្រធានាធិបតី Chavez បានជ្រើសរើសលោកជាអ្នកបន្តអាណត្តិដើម្បីបន្តរាល់
គោលនយោបាយកែទម្រង់។ ក្នុងពេលនោះ បេក្ខជន Capriles ទោះបីចំណាយ
ពេលវេលាជាច្រើនដើម្បីរិះគន់លាតត្រដាងពីអន់ខ្សោយរបស់រដ្ឋាភិបាលក្រោម
សម័យកាលប្រធានាធិបតី Chavez ក្តីប៉ុន្តែមិនដាក់ចេញបានដំណោះស្រាយដើម្បី
ដោះស្រាយឡើយ។ លើសនេះទៅទៀតចំពោះការប្រគួតប្រជែងសន្លឹកឆ្នោត
របស់បេក្ខជនប្រឆាំងនេះត្រូវបានចាត់ទុកគឺមិនច្បាស់លាស់និងខ្វះការប្តេជ្ញាចិត្ត។ ចំណុចមួយដែលត្រូវបានចាត់ទុកថាខ្វះការឈ្លាសវៃរបស់លោក Capriles គឺបាន
ថ្កោលទោសប្រធានាធិបតីបណ្ដោះអាសន្ន Maduro ឆ្លៀតយកស្ថានភាពសុខភាព
របស់អតីតប្រធានាធិបតី Chavez ដើម្បីបំរើឲ្យគោលដៅចលនាប្រគួតប្រជែង
សន្លឹកឆ្នោត។ ប្រការនេះមិនត្រឹមតែមិនទាក់ទាញបានការយកចិត្តទុកដាក់របស់អ្នកបោះឆ្នោតប៉ុណ្ណោះទេ ថែមទាំងទទួលបានការរិះគន់បញ្ជ្រាស់វិញគឺគ្មានយុត្តិធម៍
គ្មានទឹកចិត្តមនុស្ស។ពុំនោះសោតសាច់ញាត្តិរបស់អតីតប្រធានាធិបតី Chavez បាន
ឡើងសំលេងសំណូមពរភាគីប្រឆាំងគោរពការឈឺចាប់របស់គ្រួសារខ្លួននិងឲ្យដឹង
ថាគេអាចមានសកម្មភាពកតិ្តយុតដើម្បីប្រឆាំងនឹងលោក Capriles ទៀតផង។
នាបច្ចុប្បន្នច្បាស់ណាស់ថាឧត្តមភាពកំពុងលំអៀងទៅលើប្រធានាធិបតី
បណ្ដោះអាសន្ន Maduro និងនៅសល់តែ៣ថ្ងៃទៀត វិមានប្រធានាធិបតី Mirafloes
នៅប្រទេសអាមេរិកខាងត្បូងនេះនឹងទទួលម្ចាស់វិមានថ្មីជាផ្លូវការ។ទោះបីអ្នក
ណាឡើងកាន់អំណាចក៏ដោយ ប្រការដែលប្រជាជននៃប្រទេសនេះចង់បានគឺ
អ្នកនោះត្រូវមានសមត្ថភាពសាមគ្គីភាពប្រជាជនគ្រប់ស្រទាប់នាំវីណេហ៊្សូអេឡា
បន្តអភិវឌ្ឍន៍លើផ្លូវសម្បូធូធារុងរឿង៕
ANH HUYEN
-VOV