|
តាមការស្ថិតិជារៀងរាល់ឆ្នាំ ថាមហន្តរាយសេដ្ឋកិច្ចបណ្ដាលឡើងដោយគ្រោះធម្មជាតិស្រូបយកពី១ដល់១,៥%នៃ GDP។ (vov.vn) |
VOV-ស្ថានភាពជាក់ស្ដែងនៃការប្រែប្រួលអាកាសធាតុនៅវៀតណាមកំពុងប្រព្រឹត្តទៅយ៉ាងលឿននិងធ្ងន់ធ្ងរជាងការព្យាករណ៍។ តាមការស្ថិតិជារៀងរាល់
ឆ្នាំ ថាមហន្តរាយសេដ្ឋកិច្ចបណ្ដាលឡើងដោយគ្រោះធម្មជាតិស្រូបយកពី១ដល់
១,៥%នៃ GDP។ ភារកិច្ចជាក់ស្ដែងមួយក្នុងចំណោមភារកិច្ចជាក់ស្ដែងអំពីការទប់
ទល់នឹងការប្រែប្រួលអាកាសធាតុ គ្រប់គ្រងធនធាននិងការពារបរិស្ថាន តាម
សេចក្តីក្តីសំរេចចិត្តរបស់សន្និបាតលើកទី៧គឺបង្កើនផ្លាស់ប្តូរថ្មីការងារឃោសនា អប់រំលើកកំពស់ការយល់ដឹងបង្កើតមនសិការដឹងម្ចាស់ការទប់ទល់នឹងការ ប្រែប្រួលអាកាសធាតុប្រើប្រាស់សន្សំសំចៃធនធានធម្មជាតិការពារបរិស្ថាន។ ប្រការនេះត្រូវបានអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានលើកច្បាស់ក្នុងពិធីបញ្ចប់សន្និបាតលើកទី៧គណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនីស្តវៀតណាម។
“មុនបង្អស់ការលើកកំពស់ការយល់ដឹងក្នុងបក្សទាំងមូលប្រជាជនទាំងមូលនិងប្រព័ន្ធនយោបាយទាំងមូល ចំពោះការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ គ្រប់គ្រងធនធាននិងការពារបរិស្ថានជាបញ្ហាមានអត្ថន័យសំរេចកំណត់នៃការ អភិវឌ្ឍន៍ចីរភាពរបស់ប្រទេសជាតិ។ ការការពារបរិស្ថានជាគោលដៅផងជា
ខ្លឹមសារមួយក្នុងចំណោមខ្លឹមសារសារវន្តនៃការអភិវឌ្ឍន៍ចីរភាពផង។”
ការអនុវត្តការបង្កើនឃោសនាអប់រំអំពីការបង្កាទប់ទល់នឹងការប្រែប្រួល
អាកាសធាតុ ប្រើប្រាស់សន្សំសំចៃធនធានការពារបរិស្ថានគឺជាការលើកកំពស់
ចរិតលក្ខណៈម្ចាស់ការរបស់ស្ថាប័នផ្នែកនិងប្រជាជនទាំងមូលអំពីបញ្ហានេះ។
លោក Vu Hong Khanh អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ
បានចាត់ទុកថា៖
“ខ្ញុំចាត់ទុកថាប្រការសំខាន់បំផុតនាបច្ចុប្បន្នគឺយើងត្រូវជ្រើសរើស ប្រមូល
ផ្ដុំចំមុខសញ្ញា។ ក្នុងនោះត្រូវប្រមូលផ្ដុំឃោសនាក្នុងសាលា។ ដល់ពេលដែល
យើងបញ្ចូលបញ្ហាទាំងនេះក្នុងសៀវភៅបង្រៀន។ គោលដៅគឺដើម្បីសិស្សា
នុស្សិសមានទស្សនាទានអំពីបញ្ហានេះកំណត់បានការទទួលខុសត្រូវកាត្វកិច្ច
និងម្ចាស់ការចូលរួមការពារបរិស្ថានទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។”
ភារកិច្ចទប់ទល់នឹងការប្រែប្រួលអាកាសធាតុ គ្រប់គ្រងធនធាននិងការពារបរិស្ថានផ្សាភ្ជាប់នឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងបង្កើនការគ្រប់គ្រងរដ្ឋក្នុងវិស័យនេះក៏ត្រូវបានអគ្គលេខា Nguyen Phu Trong បញ្ជាក់ច្បាស់ថា៖
“ភារកិច្ចរួមដែលបានដាក់ចេញគឺត្រូវជំរុញផ្លាស់ប្តូររូបសណ្ឋានកំណើន
រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញតាមទិសកំណើនបៃតងនិងអភិវឌ្ឍន៍
ចីរភាព ធ្វើពិសោធន៍អភិវឌ្ឍន៍រូបសណ្ឋានសេដ្ឋកិច្ចបៃតងតាមដំបន់និងតាមផ្នែក
វិស័យនិងបើកទូលាយជាជំហានៗលើទូទាំងប្រទេស។ អនុវត្តបែងចែកដំបន់
សម័ត្ថកិច្ចបរិស្ថានធ្វើជាមូលដ្ឋានដើម្បីកសាងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
ផ្នែកវិស័យនិងដំបន់តាមទិសសមស្របជាមួយចរិតលក្ខណៈដំបន់នីមួយៗសម
ស្របនឹងធម្មជាតិនិងការប្រែប្រួលអាកាសធាតុ។”
តាមសេចក្តីសំរេចចិត្តរបស់សន្និបាតលើកទី៧គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមថា នាឆ្នាំ២០៥០វៀតណាមនឹងក្លាយទៅជាប្រទេស
អភិវឌ្ឍន៍ សម្របជាមួយការប្រែប្រួលអាកាសធាតុ ធ្វើអាជីវកម្មប្រើប្រាស់ធន
ធានសមស្របប្រសិទ្ធភាពនិងចីរភាព គុណភាពបរិយាកាសរស់នៅពហុបែប
ជីវសាស្ត្រនិងទទួលបានបទដ្ឋានអំពីបរិស្ថានស្មើរនឹងបណ្ដាប្រទេសឧស្សាហកម្ម
ក្នុងដំបន់៕