ភាពងាយស្រួលនិងការលំបាកក្នុងដំណើរទស្សនកិច្ចនៅអាមេរិករបស់នាយករដ្ឋមន្ត្រីជប៉ុន។

        VOV-អីវ៉ាន់ដែលនាយករដ្ឋមន្ត្រី Shinzo Abe នាំយកទៅអាមេរិកគឺលទ្ធភាព​តូក្យូចូលរួមចរចារស្ដីពីកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) បង្កើនទំនាក់ទំនង​សន្តិសុខសេដ្ឋកិច្ចជប៉ុន-អាមេរិកនិងពិតប្រាកដថាមិនអាចខ្វះបញ្ហានុយក្លេអ៊ែនៅ
លើ​ឧបទ្វិបកូរ៉េឡើយ។ តាមនោះក្នុងរយៈពេលបំពេញដំណើរទស្សនកិច្ចនៅ
អាមេរិក នាយករដ្ឋមន្ត្រី Shinzo Abe នឹងមានការជួបសន្ទនាកំពូលជាមួយ
ប្រធានាធិបតី​អាមេរិកលោក Barack Obama និងរដ្ឋមន្ត្រីការបរទេសជប៉ុន Fumio
Kishida នឹងជួប​ចរចារជាមួយសមភាគី John Kerry។ ថ្លែងមតិមុននឹងដំណើរទស្សន
កិច្ចនៅ​អាមេរិក​របស់នាយករដ្ឋមន្ត្រី Shinzo Abe​លេខាធិការសារព័ត៌មានរបស់
​ប្រធានាធិបតី​​ Obama បានឲ្យដឹងថា បណ្ដាការ​ជួប​សន្ទនា​ជាមួយនាយករដ្ឋមន្ត្រី
Abe នឹងស៊ីជម្រៅក្នុងបណ្ដាបញ្ហាទ្វេភាគី ដំបន់និង​ពិភពលោកទាំងមូល រួមមាន សន្ធិសញ្ញាសន្តិសុខអាមេរិក-ជប៉ុន​បញ្ហាសេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម​ទៀត​ផង។ ប៉ុន្តែតាមការពិនិត្យរបស់មជ្ឈដ្ឋានអ្នកវិភាគថា មានលទ្ធភាពការសាក​ល្បង​នុយក្លេអ៊ែរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនាពេលកន្លង​ទៅ​គឺជាប្រធានបទជំវិញការចរចាររវាងថ្នាក់ដឹកនាំទាំងពីររូប។ និងបញ្ហានេះនឹង​ងាយទទួលបានការស្រុះចិត្តគំនិតរវាងភាគីទាំងពីរដោយផ្អែកលើការផ្ដល់បណ្ដា
សញ្ញា​សកម្មរវាងតូក្យូនិងវ៉ាស៊ីងតោណផ្សាយមុននេះ។ ប្រធានាធិបតី​អាមេរិក​ក៏អះអាងឡើងវិញថាអាមេរិកនៅតែឥតងាគរ៉េក្នុងកិច្ចសន្យាការពារជាតិជាមួយ
ជប៉ុន​រួមមានការបើកទូលាយសកម្មភាពរបស់ខែលការពារនុយក្លេអ៊ែរបស់
អាមេរិក។​មានលទ្ធភាពជាច្រើនក្នុងជំនួបនៅក្រុងវ៉ាស៊ីងតោណលើកនេះភាគី
ទាំងពីរក៏បាន​ពិភាគ្សាបន្ថែមអំពីកិច្ចសហការគ្រប់គ្រងចរន្តប្រាក់ពីបណ្ដាទីផ្សារ
ហិរញ្ញវត្ថុអន្តរ​ជាតិហូរចូលព្យុងយ៉ាងទៀតផង។

ភាពងាយស្រួលនិងការលំបាកក្នុងដំណើរទស្សនកិច្ចនៅអាមេរិករបស់នាយករដ្ឋមន្ត្រីជប៉ុន។ - ảnh 1
ភាពងាយស្រួលនិងការលំបាកក្នុងដំណើរទស្សនកិច្ចនៅអាមេរិករបស់នាយករដ្ឋមន្ត្រីជប៉ុន។

        ការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីជប៉ុន-អាមេរិកក៏ត្រូវបានចាត់ទុកថា
នឹង​ទទួលបានក្រោយដំណើរទស្សនកិច្ចលើកនេះរបស់អ្នកប្រមុខគណៈរដ្ឋមន្ត្រី
ជប៉ុន ក្រោយរយៈពេលមួយត្រូវផ្អាក់ក្រោមដំណាក់កាលនៃរដ្ឋអំណាចអាណត្តិ
មុន។ នៅចាំថា ក្រោយការបោះឆ្នោតរដ្ឋសភានាខែធ្នូកន្លងទៅ នាយករដ្ឋមន្ត្រី
Shinzo Abe បានសង្កត់ធ្ងន់ទៅលើចំណុចស្នូលយុទ្ធសាស្ត្រកិច្ចការបរទេសរបស់
រដ្ឋាភិបាល​ជប៉ុនគឺបង្កើនទំនាក់ទំនងជាមួយអាមេរិកលើវិស័យសន្តិសុខនិង
សេដ្ឋកិច្ច។

ភាពងាយស្រួលនិងការលំបាកក្នុងដំណើរទស្សនកិច្ចនៅអាមេរិករបស់នាយករដ្ឋមន្ត្រីជប៉ុន។ - ảnh 2
នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe

        ប្រសិនបើតូក្យូនិងវ៉ាស៊ីងតោណងាយស្រួលឯកភាពបានគោលជំហរអំពីការ
ត្រូវបង្កើនវិធានការដាក់ទណ្ឌកម្មចំពោះសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត​កូរ៉េក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការអំពីសន្តិសុខនោះ ភាគីទាំងពីរនៅ​មាន​ការ​ខ្វែងគំនិតយ៉ាងជ្រាលជ្រៅទាក់ទិនដល់ការដែលជប៉ុននឹងចូលរួមរឺមិនចូលរួមការ​ចរចារដៃគូរអន្តរប៉ាស៊ីហ្វិក (TPP)។ នេះជាការលំបាកក្នុងដំណើរទស្សនកិច្ចនៅ​អាមេរិករបស់នាយករដ្ឋមន្ត្រីជប៉ុន។ តាមមជ្ឈដ្ឋានអ្នកវិភាគថា លោក Abe យល់​
ថា​ត្រូវបង្ហាញអក្បកិរិយាសកម្មចំពោះ​TPP ដើម្បីដណ្ដើមបានការជឿទុកចិត្ត​របស់
​រដ្ឋអំណាច​ Obama។ ប៉ុន្តែនៅជប៉ុន សមាជិកសភាជាច្រើនក្នុងនិងក្រៅគណៈ​បក្ស​ប្រជាធិបតេយ្យសេរី (LDP) កាន់អំណាចប្រឆាំងជំទាស់​ TPP ដោយសារព្រួយ​បារម្មណ៍ថាកិច្ចព្រមព្រៀងនេះនឹងជះឥទ្ធិពលដល់ទីផ្សារកសិផលជប៉ុនពិសេសគឺ
ចំពោះមុខទំនិញអង្ករនិងសត្វពាហនៈ។

        ដំណើរទស្សនកិច្ចនៅអាមេរិកជាលើកដំបូងក្រោយពេលទទួលដំណែងរបស់
នាយករដ្ឋមន្ត្រី Shinzo Abe ក្នុងកាលៈទេសៈដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ​នៅមានការខ្វែងគំនិតប៉ុន្តែនៅបានសង្ឃឹមថានឹងបង្កើនទំនាក់ទំនងសម្ព័ន្ធមិត្តជប៉ុន-អាមេរិកដែលត្រូវថយចុះក្រោមដំណាក់កាលរដ្ឋអំណាចអណាត្តិមុន៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ