វៀតណាមលើកកំពស់គុណភាពប្រភពធនធានមនុស្សបំរើឲ្យឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្ម។

វៀតណាមលើកកំពស់គុណភាពប្រភពធនធានមនុស្សបំរើឲ្យឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្ម។ - ảnh 1
វៀតណាមលើកកំពស់គុណភាពប្រភពធនធានមនុស្សបំរើឲ្យឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្ម។ (vov.vn)


        VOV-ផ្នែកឧស្សាហកម្មធ្យុងថ្មវៀតណាមត្រូវបានចាត់ទុកជាផ្នែកមុខ​ព្រួញ​
មួយ​ក្នុង​ទិសដៅអភិវឌ្ឍន៍ឧស្សាហកម្មរបស់វៀតណាម។​សម្ព័ន្ធក្រុមហ៊ុនធ្យុងថ្ម​
ផលរ៉េវៀត​ណាម​នាបច្ចុប្បន្នមានកម្មាភិបាលកម្មករប្រមាណ១៣៨ពាន់នាក់ ក្នុង​
នោះភាគច្រើនជា​កម្មករ​អណ្ដួងរ៉ែធ្វើការនៅខេត្ត Quang Ninh ចំនួន​១១៣ពាន់
នាក់។ ជាមួយការ​អភិវឌ្ឍន៍​យ៉ាងខ្លាំងក្លានិងតម្រូវការ​ចែកចាយធ្យុងថ្មដ៏ធំដូច
នាបច្ចុប្បន្ន​ នា​ពេលអនាគតផ្នែកធ្យុងថ្មវៀតណាមមាន​ផែនការបើកទូលាយតាម
ទិសផលិតកម្ម​អាជីវកម្មធ្យុងជាដើម។ ប្រការនេះបានដាក់ចេញសំណូមពរគឺត្រូវ
មាន​ជួរកម្មករមានសម័ត្ថភាពខ្ពស់ជាង​ដើម្បីទទួលបច្ចេកវិជ្ជាថ្មីបំរើឲ្យសំណុមពរ
អភិវឌ្ឍន៍​ផ្នែក។ បណ្ឌិត Le Thanh Ha អនុប្រធានវិទ្យាស្ថានពលករ-សហជីព
សហព័ន្ធសហជីព​ទូទៅ​វៀតណាម​បាន​ចាត់​ទុកថា៖

         “បើចង់កសាងបានជួរកម្មករអណ្ដួងរ៉ែឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍របស់
ផ្នែកនោះការទាមទាដើមដំបូងគឺត្រូវលើកកំពស់គុណភាពសាលាបណ្ដុះបណ្ដាល​
វិជ្ជាជិវៈ​របស់សម្ព័ន្ធក្រុមហ៊ុនធ្យុងថ្មផលរ៉ែនិយាយដោយឡែកក៏ដូចជារបស់ផ្នែក​
ធ្យុងថ្មផល​រ៉ែ​និយាយរួម។​ ម៉ាស៊ីនថ្មីពលានុភាពខ្ពស់ទំនើបជាងត្រូវមានចំណេះ
ដឹង​និងសម័ត្ថភាពបញ្ជា​បណ្ដាម៉ាស៊ីនថ្មីនោះ។ ដូច្នេះតួនាទីរបស់ពលករ
បច្ចេកទេស​ខ្ពស់​គឺសំខាន់និងនេះជា​ទិស​ដៅដែលផ្នែកធ្យុងថ្មនិយាយដោយឡែក
និងសាលា​បណ្ដុះបណ្ដាលពលករ​បច្ចេទេស​និយាយរួមត្រូវឆ្ពោះទៅ។”

វៀតណាមលើកកំពស់គុណភាពប្រភពធនធានមនុស្សបំរើឲ្យឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្ម។ - ảnh 2
លោកស្រី Pham Thi Hai Chuyen រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច (vov.vn)

        សំណូមពរមួយក្នុងចំណោមសំណូមពរសំខាន់ក្នុងដំណើរការនាំវៀតណាម​សមាហរណកម្មជាមួយការអភិវឌ្ឍន៍រួមរបស់ពិភពលោកគឺកសាងជំនាន់ពលករ​
វ័យក្មេង​មានចំណេះដឹងឯកទេសនិងសម័ត្ថភាពវិជ្ជាជិវៈខ្ពស់។ នាបច្ចុប្បន្ន
វិទ្យាសាស្ត្របច្ចេកវិជ្ជា​កំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាទាមទាជួរធនធានមនុស្ស​
សម័ត្ថភាពខ្ពស់ ពិសេសគឺក្នុង​វិស័យវិទ្យាសាស្ត្រ-បច្ចេកទេសនិងបច្ចេកវិជ្ជា​
ព័ត៌មាន។​នៅវៀតណាមក្នុងប៉ុន្មានឆ្នាំ​កន្លង​មកក្រុមផ្នែកនេះទទួលបានការ​
វិនិយោគ​ជាច្រើនពីរដ្ឋនិងរដ្ឋាភិបាល។​ ក្នុងនោះត្រូវ​និយាយ​ដល់ការបង្កើត​
មហាវិទ្យាល័យ FPT តាមសេចក្តីសំរេចចិត្តរបស់​នាយករដ្ឋមន្ត្រី​​រដ្ឋាភិបាល។ គិតតាំងពីពេលបង្កើតមក មហាវិទ្យាល័យ FPT បានបណ្ដុះ​បណ្ដាល​ឲ្យទីផ្សារ​ពលករនូវប្រភពធនធានមនុស្សមានសម័ត្ថភាពខ្ពស់មួយ។ នាយករង​នៃ​
មហាវិទ្យាល័យ FPT មហាបរិញ្ញា Nguyen Xuan Phong បានឲ្យដឹងថា៖

        “ការខុសប្លែករបស់មហាវិទ្យាល័យ FPT ជាមួយបណ្ដាមហាវិទ្យាល័យ​ផ្សេងៗ​
គឺ​បណ្ដុះបណ្ដាលវិស្វករឧស្សាហកម្ម គឺបណ្ដុះបណ្ដាលតាមរបៀបចងសម្ព័ន្ធជិត​
ស្និទ្ធ​ជា​មួយ​អង្គភាពអាជីវកម្មបច្ចេកវិជ្ជាព័ត៌មានផ្សាភ្ជាប់ការបណ្ដុះបណ្ដាលជា
មួយ​ស្ថានភាព​ជាក់ស្ដែងជាមួយការស្រាវជ្រាវ អនុវត្តនិងបណ្ដាបច្ចេកវិជ្ជាទំនើប​
បំផុត។”

        គោលដៅទូទៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍បណ្ដុះបណ្ដាលវិជ្ជាជិវៈ​ដំណាក់
កាល​២០១១-២០២០ ស្ថិតក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច​សង្គមត្រូវ​បាន​
នាយករដ្ឋមន្ត្រី​រដ្ឋាភិបាល Nguyen Tan Dung អនុម័តនាឆ្នាំ២០១២បានលើក​ច្បាស់
ថា​ដល់ឆ្នាំ២០២០​ការ​បណ្ដុះបណ្ដាលវិជ្ជាជីវៈឆ្លើយតបបានតម្រូវការរបស់ទីផ្សារ
ពលករអំពីបរិមាណ​គុណភាពរចនាសម្ព័ន្ធវិជ្ជាជីវៈនិងសម័ត្ថភាពបណ្ដុះ​បណ្ដាល
គុណភាពបណ្ដុះបណ្ដាល​របស់មុខរបរមួយចំនួនទទួលបានកំរិតសម័ត្ថភាព​បណ្ដា
ប្រទេសអភិវឌ្ឍន៍ក្នុងដំបន់អាស៊ាន​និងលើពិភពលោក​បង្កើតជួរពលករ​ពូកែ រួម
ចំណែកលើកកំពស់សម័ត្ថភាពប្រគួត​ប្រជែងជាតិ។ លោកស្រី Pham Thi Hai
Chuyen រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជន​ពិការ​និង​សង្គមកិច្ចបានឲ្យដឹងថា៖

        “វៀតណាមមានបរិមាណពលករវ័យក្មេងច្រើន ប៉ុន្តែពលករមានសម័ត្ថភាព​
ខ្ពស់​មិន​ទាន់ច្រើនឡើយ។ ​ដូច្នេះរដ្ឋាភិបាលបានមានយុទ្ធសាស្ត្រអំពីបណ្ដុះ​
បណ្ដាល​វិជ្ជាជិវៈ​និងក្នុងនោះយកចិត្តទុកដាក់ដល់ការបណ្ដុះបណ្ដាលវិជ្ជាជិវៈ​
សំរាប់​យុវជនដើម្បីបង្ក​លក្ខណៈឲ្យយុវជនងាយរកការងារធ្វើនិងរកការងារធ្វើ
មាន​គុណភាពខ្ពស់ឆ្លើយតប​បាន​តម្រូវការរបស់បណ្ដាអង្គភាពអាជីវកម្មអភិវឌ្ឍន៍
ក្នុង​ដំណាក់កាលនាបច្ចុប្បន្ន។​ ក្នុង​ដំណើរការបណ្ដុះបណ្ដាលនេះមានការរួមផ្សំ
​រវាង​អង្គភាពអាជីវកម្មនិងកន្លែងបណ្ដុះ​បណ្ដាល។”

        កំលាំងពលករវៀតណាមនាបច្ចុប្បន្នត្រូវបានអ្នកជំនាញការអន្តរជាតិនិង​
តំបន់​វាយតំលៃគឺសកម្មរៀនសូត្រលឿនមានសមត្ថភាពដេញទាន់កំរិតចំណេះ
ដឹងពិភពលោកនៅ​វិស័យវិជ្ជាជិវៈមួយចំនួន។ នេះជាលក្ខណៈងាយស្រួលក៏ជា
ចំណុចខ្លាំង​ដែលជួរពលករ​វៀតណាមដំណាក់កាលថ្មីនឹងបន្តរក្សានិងពង្រីក
ដើម្បីធានា​សំណូមពរអភិវឌ្ឍន៍របស់​ប្រទេសជាតិ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ