ជនរួមជាតិចាមនៅខេត្ត Ninh Thuan រួមកម្លាំងកាយចិត្តកសាងជនបទថ្មី

(VOV)_ផ្ទះត្រូវបានសាងសងថ្មីដ៏ល្វឹងល្វើយជាច្រើន ផ្លូវត្រូវបានចាក់ប៉េតុងធំទូ
លាយ  ព្រេកក៏បានចាក់ប៉េតុង បណ្ដាសួនចំការ​ដើមឈើ ផ្លែរ ផ្ការពេញដើម…នេះគឺ ជារូបភាពនាសព្វថ្ងៃ នៅបណ្ដាឃុំ ជនរួមជាតិចាម ខេត្ត Ninh Thuan ( ភាគ​កណ្ដាល វៀតណាម) ក្រោយរយះពេលជាង២ឆ្នាំអនុវត្តកម្មវិធីកសាងជនបទថ្មី។​

ជនរួមជាតិចាមនៅខេត្ត Ninh Thuan រួមកម្លាំងកាយចិត្តកសាងជនបទថ្មី - ảnh 1
ជនរួមជាតិចាម ខេត្ត Ninh Thuan (internet)

តាមដងផ្លូវពីទីរួមស្រុក Phuoc Dan ទៅដល់ឃុំព្រៃភ្នំ Phuoc Thai ស្រុក Ninh Phuoc ឬត្រឡប់មកឃុំ Nhon Son ស្រុក Ninh Son ហើយចេញទៅ Xuan Hai ស្រុក Ninh Hai
ខេត្ត Ninh Thuan ក្នុងរយះពេលប៉ុន្មានថ្ងៃនេះ នៅឯណា ក៏បានជួប បង ប្អូន ជនជាតិ​ចាម គក្រឹកគគ្រែងធ្វើផ្លូវគមនាគមន៍ជនបទយ៉ាងសប្បាយរីកតាយ។ រួមជាមួយរចនា
សម្ព័ន្ធផ្លូវ ជនបទ  សួនចំការទុកចោលទំនេរាប់ពាន់ហិកតាមុននេះ ហាក់ដូចជាមានកំ
លាំងរស់ថ្មី​ឡើងវិញ ជាមួយ​ពណ៌ខៀវ​ស្រងាត់របស់របស់ចំការចេក ចំការប៉ោម។ ទៅដល់ភូមិចាម Phuoc Nhon ឃុំ Xuan Hai ពីចម្ងាយបានស្ដាប់ឭ​សម្លេងរបស់ម៉ាស៊ីន
រូឡូ កិនដី ​សម្លេងក្លះក្លាយរបស់បង ប្អូន កំពុងដាស់តឿនគ្នា​ ធ្វើខ្សែផ្លូវចាក់ប៉េតុង ត
ភ្ជាប់ជាមួយ ផ្លូវជាតិ លេខ 1A។ លោក Dao Hieu ជាជនចាមមួយនាក់នៅភូមិ ​Phuoc
Nhon សប្បាយរីករាយ អោយដឹងថា÷

          “ មុននេះ ផ្លូវនេះធ្វើដំណើរទៅវិញទៅមកពិបាកណាស់ ពិសេសគឺពោល​ភ្លៀង។ ផ្អែកទៅលើ ការដែលរដ្ឋអំណាចចលនាបងប្អូនប្រជាជនរួមវិភាគ​ទានទឹកប្រាក់កម្លាំង
កាយ ចិត្ត ធ្វើផ្លូវនេះ។ យើងខ្ញុំសប្បាយរីករាយណាស់ ពីព្រោះ ធ្វើផ្លូវ គឺធ្វើអោយយើង
ខ្ញុំ​។”

          នៅស្រុក Ninh Phuoc ឃុំ Phuoc Thai ជាតំបន់ត្រូវបាន​ខេត្ត​ជ្រើស​រើសធ្វើជាគំរូ អំ
ពី ការកសាងជនបទថ្មី។ ក្នុងរយះពេលកន្លងទៅ គណះកម្មាធិការបក្សនិងរដ្ឋអំណាច
ឃុំ Phuoc Thai បានប្រមូលផ្តុំគ្រប់ប្រភពកម្លាំង ព្រមទាំងរួមផ្សុំជាមួយបណ្ដាកម្មវិធី គំ
រោងការណ៍ វិនិយោគ នៅឃុំដើម្បីកសាង​ជនបទថ្មី។ ក្រោយរយះពេលជាង២ឆ្នាំអនុវត្ត
 តំបន់ ប្រមូលផ្តុំបានទឹកប្រាក់​ចំនួនជាង ៦ពាន់លានដុងវៀតណាម ដើម្បីកសាងបណ្ដា
សំណងបំរើ ជីវ​ភាពរស់នៅរបស់ប្រជាជន។ លោក Han Tan Duy អនុប្រធាន​គណះកម្មា
ធិការ​ប្រជាជន ឃុំ Phuoc Thai ស្រុក Ninh Phuoc  ខេត្ត Ninh Thuan បានអោយដឹងថា÷

          “ តាំងពីពេលបានបក្ស រដ្ឋ ​ជ្រើសរើសឃុំ Phuoc Thai ក្នុងខេត្តជាគំរូ​ អំពីកា​រក
សាង ជនបទថ្មី កាលពីឆ្នាំ២០១១មក យើងខ្ញុំបាន​ប្រមូល​ផ្តុំ​កម្លាំងប្រជាជនិងប្រជាជន
សកម្មគាំទ្រ  ការកសាងជនបទថ្មី។”

ទោះបីជាលក្ខណះសេដ្ឋកិច្ចរបស់គ្រួសារជាច្រើនគ្រួនៅជួបការលំបាកក្ដី ប៉ុន្តែ ពេលច
លនាកសាងផ្លូវជនបទ តាមកម្មវិធីកសាងជនបទថ្មី គឺ​ជនគ្រប់រូបសុទ្ធតែស្រុះចិត្តគំនិត 
គាំទ្រ។គ្រួសារជាច្រើន ត្រៀមខ្លួនជាស្រេច​បរិច្ចាកដី ដើម្បីកសាងសំណង់ជនបទថ្មីនា
នា។ គ្រួសារលោក Ngo Van Quang​ នៅភូមិ Thai Hoa ឃុំ Phuoc Thai បានស្ម័គ្រចិត្តប
រិច្ចាក​ដី​ចំនួន​ជាង​៩០០ម៉ែត្រក្រឡា ដើម្បីកសាងព្រែក។ លោក Ngo Van Quang បានចែក​
រំលែកថា÷

          “ បរិច្ចាកដី ដើម្បីតំបន់ដីនេះលែងលិចទឹកទៀតហើយ។ ឥឡូវនេះ រដ្ឋ​បានជួយ
ឧបត្ថម្ភប្រជា ជនកសាងជនបទថ្មី ជាអំណោយដ៏ថ្លៃថ្លា។ ខាតបង់គឺគ្រួសារខ្ញុំត្រូវខាត
បង់  ប៉ុន្តែដើម្បីផលប្រយោជន៍របស់ជនបទនេះទាំងមូល។”

          មិនគ្រាន់តែស្រុះចិត្តគំនិត រួមកម្លាំងកាយចិត្តដើម្បីកសាងផ្លូវជនបទ​ប៉ុណ្ណោះទេ 
ថែមទាំង បង  ប្អូនកសិករឃុំ Phuoc Hau នៅអនុវត្តការផ្ទេ​ប្តូរ​រចនា​សម្ព័ន្ធ​ដំណាំដាំដុះ​ សត្វចិញ្ជឹម ក្នុងបំណងនាំមកប្រសិទ្ធិភាពសេដ្ឋកិច្ចខ្ពស់ ដូចជា​÷ ​រូបសណ្ឋានចិញ្ជឹមត្រី 
រូប សណ្ឋានដាំដំណាំ…។ល។ បានជួយប្រជាកសិករ​បង្កើនចំណូល កែលំអរជីវភាព
រស់នៅ  រួមចំណែកកាត់បន្ថយភាពក្រីក្រ ក្នុងកសិកម្ម និងជនបទ។

          មកដល់ឃុំជនរួមជាតិចាម ខេត្ត Ninh Thuan នាសព្វថ្ងៃ មុខមាត់ជនបទបាន​មាន ការផ្លាស់ប្តូរជាច្រើន។ បណ្ដាលទ្ធផលគួរអោយចាប់អារម្មណ៍ ក្នុង​ការកសាងជនបទថ្មី  បានសម្ដែងការស្រុះចិត្តគំនិតខ្ពស់ក្នុងជនរួមជាតិ រួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការ
បុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ខេត្ត៕


ប្រតិកម្មទៅវិញ

ផ្សេងៗ