សេចក្តីសំរេចចិត្តមួយចាកប្រធានក្នុងដំណើរការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-អាមេរិក
THU HOA -  
(VOV) /  
VOV-សេចក្តីសំរេចចិត្តរារាំងមន្ត្រីរដ្ឋវៀតណាមមកទស្សនកិច្ចរឺឈាងចូល
ទីក្រុង Santa Ana ត្រូវបានទេសាភិបាល Miguel Pulido ចុះហត្ថលេខានាថ្ងៃទី១៩
កុម្ភៈឆ្នាំ២០១៣។ តាមនោះមជ្ឈដ្ឋានមន្ត្រីវៀតណាមត្រូវជូនដំណឹងជាមួយ
ប៉ូលិសទីក្រុងមុនយ៉ាងតិចបំផុតគឺ២សប្ដាហ៍ប្រសិនបើចង់មកបំពេញទស្សនកិច្ច រឺឈាងចូលទីក្រុងដើម្បីប៉ូលីសរាយការណ៍ជាមួយទេសភិបាលនិងក្រុមប្រឹក្សាទីក្រុងអំពីដំណើរទស្សនានេះ។ សេចក្តីសំរេចចិត្តនេះនៅកំណត់ថាទីក្រុង Santa
Ana មានសិទ្ធិបង្ខំបណ្ដាអង្គភាពដែលអញ្ចើញមជ្ឈដ្ឋានមន្ត្រីវៀតណាមត្រូវទូទាត់
ចំណាយដែលទីក្រុង Santa Ana ត្រូវចំណាយឲ្យបណ្ដាដំណើរទស្សនកិច្ចនេះ។
|
ទេសាភិបាលទីក្រុង Santa Ana ចំណុះរដ្ឋ California របស់អាមេរិក Miguel Pulido |
ប្រសិនបើដូច្នេះ នោះក៏ជាបណ្ដាការកំណត់រដ្ឋបាល ផ្ទៃដោយឡែក Santa
Ana ជាទីក្រុងមួយ ក្នុងចំណោមទីក្រុងមានជនដើមកំណើតវៀតណាមជាច្រើន កុះកររស់នៅអាមេរិក។ ជាងនេះទៅទៀតសេចក្ដីសម្រេចចិត្តលេខ ៥៥ B នេះ បានលើកច្បាស់ថា÷ ទីក្រុង Santa Ana មិនអបអរសាទរដំណាងរដ្ឋអំណាច វៀតណាមមកទីនេះទេដល់ពេលណាក្រសួងការបរទេសអាមេរិកឬបណ្ដា
អង្គការអន្តរជាតិបញ្ជាក់ថា សាធារណះរដ្ឋសង្គមនិយមវៀតណាមកែលំអរ
ស្នាដៃសិទ្ធិមនុស្ស និង គោរពបណ្ដាសិទ្ធិសារវន្តរបស់ប្រជាពលរដ្ឋ។
ទេសាភិបាលទីក្រុង Santa Ana លោក Miguel Pulido បានថ្លែងមតិនៅលើ VOA
នាថ្ងៃទី២០កុម្ភះឆ្នាំ ២០១៣ថា÷ សារសំខាន់នៃសេចក្ដីសម្រេចចិត្តនេះគឺបង្ហាញ
នូវចំណងសាមគ្គីភាពជាមួយសហគមន៍ជនវៀតណាមនៅទូទាំងពិភពលោក
មិនអបអរសាទរវត្តមានឬទៅបំពេញទស្សនកិច្ចរបស់មជ្ឈដ្ឋានមន្ត្រីវៀតណាម
ដើម្បីប្រឆាំងជំទាស់នឹងបណ្ដាការរំលោភទៅលើសិទ្ធិមនុស្សដែលកំពុងប្រព្រឹត្ត
ទៅយ៉ាងធ្ងន់ធ្ងររបស់ហាណូយចំពោះប្រជាជនក្នុងប្រទេស។ គួរអោយព្រួយ បារម្មណ៍ជាងទៀតគឺ លោកទេសាភិបាលទីក្រុងរូបនេះនៅសម្ដែងគោលបំណង
ថា÷បណ្ដារដ្ឋ និងតំបន់ផ្សេងៗទៀត អនុវត្តតាមការចេញផ្សាយសេចក្ដីសម្រេច
ចិត្តប្រហាក់ប្រហែលដូច្នេះដើម្បីជំរុញសិទ្ធិមនុស្សនៅវៀតណាម។
|
ទីក្រុង Santa Ana ចំណុះរដ្ឋ California របស់អាមេរិក |
ជាច្បាស់លាស់ថា÷ សេចក្ដីសម្រេចចិត្ត 55B នេះមិនគ្រាន់តែជាកាយវិការ
ធ្វើអោយជនអាមេរិកមានដើមកំណើតវៀតណាមនៅ Santa Ana ពេញចិត្ត។ នេះ
គឺជារឿងគួរឲ្យអស់សំណើច។ ពីព្រោះថា ក្នុងស្ថានភាពជាក់ស្ដែងវៀតណាមមិន
មានការរំលោភណាមួយលើសិទ្ធិមនុស្សទេ។ សិទ្ធិមនុស្ស រួមមាន÷សិទ្ធិបានរស់
នៅបានធ្វើការបានសិក្សារសេរីភាពខាងជំនឿសាសនាជាដើមរបស់ប្រជាពលរដ្ឋ
វៀតណាម ជានិច្ចកាលត្រូវបានធានាក្នុងរដ្ឋធម្មនុញ្ញច្បាប់និងក្នុងស្ថានភាពជាក់
ស្ដែង។ បណ្ដាសមិទ្ធិអំពីសិទ្ធិមនុស្ស របស់វៀតណាម ត្រូវបានសហគមន៍អន្តរជាតិ
ទទួលស្គាល់ ក្នុងបណ្ដារបាយការណ៍អន្តរជាតិអំពីសិទ្ធិមនុស្សនិងតាមរយះការ
វាយតំលៃរបស់ជនបរទេសនានានិងក្នុងនោះមានជនអាមេរិកដែលបានឆ្លងកាត់
ស្ថានភាពជាក់ស្ដែងនៅវៀតណាម។
|
ទំនាក់ទំនងរវាងវៀតណាមជាមួយអាមេរិកអភិវឌ្ឍន៍ខ្លាំងក្រោយពីប្រទេស ទាំង២ស្តាទំនាក់ទំនងប្រក្រតីឡើងវិញនាឆ្នាំ១៩៩៥មក។ |
ទំនាក់ទំនងរវាងវៀតណាមជាមួយអាមេរិកអភិវឌ្ឍន៍ខ្លាំងក្រោយពីប្រទេស
ទាំង២ស្តាទំនាក់ទំនងប្រក្រតីឡើងវិញនាឆ្នាំ១៩៩៥មក។ប្រទេសទាំង២បានមាន
ទំនាក់ទំនងដ៍ល្អប្រសើរលើច្រើនវិស័យដូចជាវិស័យនយោបាយសេដ្ឋកិច្ចវប្បធម៏សង្គម។ល។ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំង២ដែលក្នុងនោះមានប្រធានាធិបតី
អាមេរិកលោក Bill Clinton លោក GeorgeW.Bush ធ្លាប់មានដំណើរទស្សនកិច្ចនៅ
វៀតណាម។ថ្នាក់ដឹកនាំកំពូលរបស់វៀតណាមក្នុងនោះមានប្រធានរដ្ឋលោក
Nguyen Minh Triet នាយករដ្ឋមន្រ្តី Nguyen Tan Dung បានអញ្ជើញទៅបំពេញ
ទស្សនកិច្ចការងារនៅអាមេរិក។សហគមជនវៀតណាមនៅអាមេរិកបាននិង
កំពុងមានការរួមវិភាគទានជាច្រើនក្នុងការអភីវឌ្ឍន៍នៃដំបន់នានាដែលគេរស់នៅ
ដែលក្នុងនោះមានទីក្រុង Santa Ana។នាប៉ុន្មានឆ្នាំកន្លងមកពលរដ្ឋវៀតណាមរាប់
ម៉ឺននាក់បានទៅសិក្សារៀនសូត្រនិងធ្វើអាជីវកម្មនៅអាមេរិក។ ផ្ទុយទៅវិញពលរដ្ឋអាមេរិកមួយចំនួនបានមកចូលរួមកម្មវិធីគំរោងការរបស់រដ្ឋាភិបាលអាមេរិកនៅ
វៀតណាមឬចូលរួមសម្បុរសធម៏ជាដើម។នោះជាចរន្តនៃជីវភាពរស់នៅដែលប្រព្រឹត្តទៅជារៀងរាល់ថ្ងៃនិងគ្មានការកំណត់រដ្ឋបាលណា១អាចរារាំងបាន
មនោសញ្ចេតនានេះឡើយ។ ដោយហេតុនេះសេចក្តីសំរេចចិត្តពោលខាងលើក្លាយទៅជាសេចក្តីសំរេចចិត្តហួសសម័យក្នុងដំណើរការអភិវឌ្ឍន៍ខ្លាំងនូវទំនាក់
ទំនងវៀតណាមអាមេរិក៕
THU HOA
-VOV