|
វាលស្រែធំគឺជាគោលដៅនៃផ្នែលកសិកម្មតំបន់វាលទំនាបតន្លែគឺវឡុង(រូបថត៖Internet) |
Vovworld- តាមតួរលេខស្ថិតិរបស់នាយកដ្ឋានដំណាំដាំដុះ ក្រសួងកសិកម្មនឹង
អភិវឌ្ឌ្យជនបទវៀតណាមឲ្យដឹងថា៖ក្នុងរដូវប្រាំងឆ្នាំទៅមិញ មានខែត្រនឹង ទីក្រុង
ចំនួន ១២ ក្នុងចំណោមខែត្រនឹងទីក្រុងទាំង ១៣ នៅតំបន់វាលទំនាបទន្លេគឺវឡុង
ដោយមានប្រជាកសិករចំនួន៦,៤០០នាក់ចូលរួមអនុវត្ត”រូបសណ្ធាន វាលស្រែធំ”
ដែលប្រកបដំណាំស្រួវលើផ្ទៃស្រែចំនួន៧,៨០០ហិចតា ក្នុងនោះខែត្រ An Giang
នាំមុខដោយមានផ្ទៃដំណាំស្រូវចំនួនជិត៤០០០ ហិចតា។ស្នាដៃរបស់An Giang នឹង
បណ្តាខែត្រនៅតំបន់វាលទំនាបទន្លេគឺវឡុង-(ជង្រុក ស្រូវធំ១របស់វៀតណាម)បាន
រួមចំណែកសំខាន់ដល់សន្តិសុខស្បៀងអាហារជាតិនឹងការនាំចេញអង្ករបស់វៀត
ណាម។
|
ការប្រមូលផលស្រូវនៅរូបសណ្ធានវាលស្រែធំ១(រូបថត៖internet) |
អង្គុយនៅលើភ្លឺស្រែរបស់ខ្លួន បង Nguyen van Cuong នៅឃុំ Vinh Binh ស្រុក
Chau Thanh ខែត្រ An Giangឲ្យដឹងថា៖រូបសណ្ធាន”វាលស្រែ ធំ” ដែលបានអនុវត្តនៅ
ទីនេះប្រៀបដូចជា”ធ្នារខ្យល់ធម្មជាតិថ្មី១”បក់មកលើតំបន់ ជនបទ។បងនិយាយជា
បន្តថា៖បងបានដាក់ដីស្រែចំនួនជាង១ហិចតា របស់គ្រួសារបងចូលវាលស្រែទំហំ
ជាង១០០០ហិចតារបស់ក្រុមហ៊ុនភាគហ៊ុន ការពាររុក្ខជាតិ AnGiang ។ រូបសណ្ធាន
នេះបង្ហាញឲ្យឃើញនូវស្នាដៃជាជំហាន ដំបូងក្នុងការកសាងការចងសម្ព័ន្ធដោយ
ចីរភាពរវាងអង្គភាពអាជីវកម្មនឹង កសិករ។ពេលដែលចុះឈ្មោះចូលរួមរូបសណ្ធាន
នេះកសិករនឹងត្រូវបាន បង្កើតជាក្រុមផលិត។មនុស្សគ្រប់រូបត្រូវមានកូនសៀវភៅ
កត់ត្រាតាមដ្ឋាន ដំណើរការផលិត។នេះជាមូលដ្ឋានជួយដល់កសិករវាយតំលៃចំពោះ
ប្រសិទ្ធភាពសេដ្ឋកិច្ចក្រោយការទទួលផលស្រូវនិមួយៗនឹងក៏ជាមូលដ្ឋានដើម្បីវាយ
តំលៃទទួល ស្គាល់គុណភាពស្រូវទទួលបទដ្ឋានពេលដែលមានតំរូវការផង។បង
Nguyen Van Cuong ចែករំលែកថា៖ ធ្វើដូច្នេះកសិករទទួលបានផល៣ ។នោះគឺកាត់
បន្ថយប្រាក់ចំណាយបាន៣លានដុងក្នុង១ ហិចតា។ទី២គឺទាក់ទងផ្ទាល់ជាមួយ
យថាក្រមបច្ចេកទ្ទេសមានចរិតចីរភាព។ នឹងទី៣គឺមិននៅមានស្ថានភាពទទួល
ផលខ្ពស់តែបាត់តំលៃ។
|
ភ្ញៀវទស្សនារូបសណ្ធានវាលស្រែធំ១(រូបថត៖Internet) |
ការបញ្ចូលដីស្រែរបស់ប្រជាកសិករគឺជាការផ្តួចផ្តើមថ្មីនឹងផ្តល់មកនូវ ប្រសិទ្ធភាព
ខ្ព ។លោក Huynh The Nang អនុប្រធានគណះកម្មាធិការ ប្រជាជនខែត្រ An Giang បាន
ឲ្យដឹងថា៖ ហេតុអ្វីយើងយកចិត្តទុកដាក់ដល់វាលស្រែទំហំប៉ុន្មានពាន់ហិចតា?ពីព្រោះ
វាលស្រែនេះមានការចូលរួមរបស់អង្គភាពអាជីវកម្មដោយការកសាង បានតំបន់សេវា
កម្មស្រូវអង្កនឹងមានចរិតសំរេចកំណត់។ព្រមទាំងដោះស្រាយនឹងឆ្លើយតបបាននឹង
សំណួរដែលផ្នែកកសិកម្មមិនទាន់ឆ្លើយបាននោះគឺធ្វើ យ៉ាងម៉េចជួយដល់កសិករផ្គត់
ផ្គង់សំភារះដល់ការងារបង្កបង្កើនផលដោយ តំលៃស្ថិរភាពនឹងគុណភាពធានា?ព្រម
ជាមួយនោះគឺសិទ្ធិរបស់អ្នកផលិត លក់ផលិតផល។ប្រការនេះពីមុនមកអត់មានទេ។
អាចនិយាយបានថា៖”រូបសណ្ធានវាលស្រែធំ”ដែលអនុវត្តសាកពីសោធ ជាលើក
ដំបូងនៅបណ្តាស្រុក Chau Thanh, Thoai Son Tinh Bien របស់ខែត្រAn Giang ក្នុងរដូវ
ប្រាំងកន្លងទៅ បានអះអាងនូវជ័យជំនះនៃការប្តូរ ប្រមូលដីស្រែ។លោក Huynh Van
Thon អគ្គនាយកក្រុមហ៊ុភាគហ៊ុនការពារ រុក្ខជាតិAn Giang បានឲ្យដឹងថា៖វិធីធ្វើថ្មីនេះ បាននាំមកនូវចំណូលខ្ពស់ដល់ អ្នកដាំស្រូវនឹងបង្កឲ្យមានប្រភពកសិផលនាំចេញ
ធំមានគុណភាពនឹងមាន តំលៃបន្ថែមខ្ពស់។លោកចែករំលែកថា៖ ការស្វែងរកកិច្ច
សន្យាទិញស្រូវអង្កសំរាប់ប្រជាជនក្លាយទៅជាគោល បំណងប្រាថ្លារបស់យើង។បើ
មិនធ្វើបាន វានឹងក្លាយទៅជាបន្ទុកយ៉ាងធំ។ដើម្បីធ្វើបានប្រការនេះយើងមានបំណង
លើកកំពស់ប្រសិទ្ធភាពនៃរបរដំណាំ ស្រូវ នឹងលើកកំបស់តំលៃគ្រាប់អង្ក។ចុងក្រោយ
គឺដាក់កសិករនៅក្នុងតួរនាទី ម្ចាស់ខឿនកសិកម្មម្ចាស់ជនបទ។
ពីជោគជ័យជាជំហានដំបូងនៃ”រូបសណ្ធានវាលស្រែធំ”នៅAn Giang នឹងតំបន់
១ចំនួននៅតំបន់វាលទំនាបទន្លេគឺវឡុងបានដកចេញមេរៀនជាច្រើន។មុនបង្អស់គឺការផ្តូចផ្តើមគំនិតរបស់បក្សរដ្ឋគឺត្រឹមត្រូវសមស្របទៅនឹងសំណូមពរផ្លាស់ប្តូរថ្មី កិច្ចដឹកនាំការគ្រប់គ្រង របស់គណះកម្មាធិការបក្សនឹងរដ្ឋអំណាចតំបន់គឺ ម៉ត់ចត់ផង
នឹងសកម្មផង មនសិការទំនុកចិត្តនឹងកិច្ចសហប្រតិបត្តិការរបស់កសិករបានបង្ហាញ
យ៉ាង ជាក់ស្តែង។ពិសេសគឺ ការចងសម្ព័ន្ធរវាងរដ្ឋ កសិករ អ្នកវិទ្យាសាស្រ្ត នឹង
អង្គភាពអាជីវកម្មត្រូវបានផ្សារភ្ជាប់នឹងមានប្រសិទ្ធភាព។បានដល់ពេលវេលា ដែល
កសិករមិនអាចធ្វើការដាច់ដោយឡែកពីគ្នាតាមរបៀបចាស់ទៀត តែត្រូវ ការមានកិច្ច
សហប្រតិបត្តិការចងសម្ព័ន្ធយ៉ាងជិតស្និទដើម្បីធ្វើមាន នឹងលើក កំពស់គុណភាព
គ្រាប់អង្កវៀតណាម៕