BAC NINH ជំរុញខ្លាំងការអនុវត្តគ្រឿងយន្តបនីយកម្មចូលក្នុងផលិតកម្មកសិកម្ម
VU HUONG + LE PHUONG -  
(vov) /  
` VOV_Bac Ninh ជាខេត្តនៅភាគខាងជើងវៀតណាមមានល្បឿនឧស្សាហូបនី
យកម្ម ទំនើបភាវូបនីយកម្មលឿន បរិមាណពលករជនបទមាននិន្នាការថយ យ៉ាង គំហុកក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។ ប្រការសំខាន់បំផុតដែលផ្នែកកសិកម្មខេត្ត ត្រូវធ្វើជាបន្ទាន់ នោះគឺធ្វើយ៉ាងម៉េចដើម្បីផលិតកម្មទទួលបានប្រសិទ្ធិភាពខ្ពស់
ក្នុងស្ថានភាពដែលបរិមាណពលករកាន់តែថយចុះពីមួយថ្ងៃទៅមួយថ្ងៃដូច្នេះ។ ជំរុញខ្លាំងការប្រមូលផ្តុំដីស្រែ បញ្ជូនគ្រឿងយន្តចូលក្នុងផលិតកម្មកសិកម្មជា ដំណោះស្រាយសំខាន់មួយ ក្នុងចំណោមដំណោះស្រាយសំខាន់ៗ រួមចំណែកនាំ
មក នូវកម្លាំងរស់ថ្មីសំរាប់ផលិតកម្ម។
|
ខេត្ត BAC NINH ជំរុញខ្លាំងការអនុវត្តគ្រឿងយន្តបនីយកម្មចូលក្នុងផលិតកម្មកសិកម្ម |
` ភូមិ Mo Dao ជាតំបន់មួយក្នុងចំណោមតំបន់ដើមដំបូងសម្រេចការកសាងវាលស្រែធំ នៅស្រុក Que Vo ខេត្ត Bac Ninh ។ គេអាចឃើញវាលស្រែធំៗដែល
លាតសន្ធឹងលើផ្ទៃដីរាប់ពាន់ម៉ែត្រក្រឡា ព័ទ្ធជំវិញដោយបណ្ដាផ្លូវដែលបានចាក់
ប៉េតុង យ៉ាងធំទូលាយនិងស្អាតបាត។ ពីលទ្ធផលដែលទទួលបានក្នុងការកសាង
វាលស្រែធំនេះ សហករណ៍សេវាកម្ម កសិកម្មភូមិ Mo Dao បញ្ជូនម៉ាស៊ីនភ្ជួរពហុ
បំណង ម៉ាស៊ីស្ទូងស្រូវ និងម៉ាស៊ីនច្រូត បោកស្រូវចម្រុះ…លៗចូលក្នុងផលិតកម្ម នាំមកនូវកម្លាំងរស់ថ្មីសំរាប់វាលស្រែនានា។ លោក Nguyen Duc Nam សមាជិកសហករណ៍សេវាកម្ម កសិកម្មភូមិ Mo Dao បានអោយដឹងថា៖
“ មន្ទីរកសិកម្មនិងគណៈកម្មាធិការប្រជាជនខេត្តបានជួយឧបត្ថម្ភការបញ្ជូន
គ្រឿង ចក្រចូលក្នុងផលិតកម្មប្រកបដោយព្រមៗគ្នា។ រដ្ឋបានផ្តល់ប្រាក់ជួយ
ឧបត្ថម្ភចំនួន៤០០លានដុង។ ក្រោយរយៈពេល១ឆ្នាំអនុវត្ត ជនគ្រប់រូបសុទ្ធតែគាំទ្រ និងទទួលបានសមិទ្ធិផលគួរអោយកត់សម្គាល់។”
ដោយអនុវត្តការកសាងវាលស្រែធំពីឆ្នាំ ២០០៥មក រហូតមកដល់ពេលនេះ
នៅទូទាំងខេត្ត Bac Ninh កសាងវាលស្រែធំបានសម្រេចជាសារវ័ន្ត។
ចាប់ពីពេលសម្រេចការកសាងវាលស្រែធំនេះ ប្រជាកសិករខេត្ត Bac Ninh បានគិតដល់ការអនុវត្តវិទ្យាសាស្ត្រ និងបញ្ជូនគ្រឿងយន្តចូលក្នុងផលិតកម្មប្រកប
ដោយមានប្រសិទ្ធិភាព។ លោក Phan Dinh Tuan នាយកមជ្ឈមណ្ឌលជំរុញកសិកម្ម
នេសាទខេត្ត Bac Ninh បានអោយដឹងថា៖បានអោយដឹងថា៖
“ រាល់ការរីកចំរើនខាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា គ្រឿងយន្តបនីយកម្ម បានរួម
ចំណែកលើកកំពស់សមត្ថភាពពលកម្ម កាត់បន្ថយកម្លាំងពលកម្មសំរាប់ប្រជាក
សិករ។ Bac Ninh បានមានម៉ាស៊ីពង្រួសស្រូវជាង៩០០គ្រឿង និងមានផ្ទៃដីដាំដុះ
ជាង៥០០ហិកតា។”
ដើម្បីបន្តអនុវត្តដំណើការបញ្ជូនគ្រឿងយន្តបនីយកម្មចូលក្នុងផលិតកម្មកសិ
កម្ម ក្នុងរយៈពេលខាងមុខនេះ ខេត្ត Bac Ninh នឹងបន្តលើកទឹកចិត្តផលិតកម្ម ប្រមូល
ផ្តុំទ្រង់ទ្រាយ ដើម្បីបង្កើនតំលៃផលិតកម្មកសិកម្ម រំដោះកម្លាំងពលករនៅលើវាល
ស្រែ…លៗ លោក Vo Minh Hieu នាយករងមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត
Bac Ninh បានអោយដឹងថា៖
“ ការបញ្ជូនគ្រឿងយន្តចូលក្នុងផលិតកម្មកសិកម្ម ទើបនឹងបានអនុវត្តក្នុងបណ្ដា ដំណាក់កាលភ្ជួររាស់ ស្រោចស្រពស្រូវតែប៉ុណ្ណោះ។ ចំពោះសំណូមពរក្នុងស្ថានភាព ជាក់ស្ដែងនេះ មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត បានកសាងគំរោងផែនការ
បង្កើនការ អនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបញ្ជូនគ្រឿងយន្តចូលក្នុងផលិតកម្ម
កសិកម្ម ដំណាក់កាល២០១១-២០១៥ដែរ។”
ចំពោះមុខល្បឿននគរភាវូបនីយកម្ម និងឧស្សហូបនីរកម្មប្រព្រឹត្តទៅយ៉ាងឆាប់រហ័ស
នេះ ផ្ទៃដីកសិកម្មនិងបរិមាណពលករក្នុងវិស័យកសិកម្មត្រូវបានថយចុះយ៉ាងខ្លាំង
ដូច្នេះ ការជំរុញបញ្ជូនយានយន្តចូលក្នុងផលិតកម្មកសិកម្មរបស់ខេត្ត Bac Ninh នេះ
គឺសមស្របជាមួយគោលដៅឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មផ្នែកកសិកម្ម។ ទន្ទឹមនឹងនោះ នេះក៏គឺជាគោលដៅមួយក្នុងចំណោមគោលដៅក្នុងការកសាងជន
បទថ្មី ដើម្បីនាំមកនូវចំណូលខ្ពស់សំរាប់ប្រជាកសិករខេត្ត Bac Ninh ផងដែរ៕
VU HUONG + LE PHUONG
-vov