(VOV)_ចលនា៖ ភូមិមួយ ផលិតផលមួយ ( OVOP) ត្រូវបានបង្កើតឡើងនៅខេត្ត
Oita ជប៉ុន មុននេះ៣៥ឆ្នាំ ។ ភូមិមួយធ្វើផលិតផលតែមួយ ដូចជាអង្គភាពអាជីវ
កម្ម១ សំដៅបង្កើនប្រាក់ចំណូលអាជីវកម្ម លើកស្ទួយជីវភាពរស់នៅសំរាប់អ្នក
ភូមិ។ ទោះបីជាទើបនឹងមានវត្តមានៅវៀតណាមក្តី ប៉ុន្តែតំបន់ជាច្រើននៅវៀត
ណាមបានអនុវត្តរូបសណ្ឋាននេះចូលក្នុងស្ថានភាពជាក់ស្ដែង និងទទួលបានសមិទ្ធិផលគួរអោយកត់សម្គាល់ ក្នុងការអភិរក្ស អភិវឌ្ឍន៍ភូមិរបរផង និងកសាង
ជនបទថ្មីប្រកបដោយចីរភាពទៀតផង។
|
lលិតផលរបស់ភូមិរបរគ្រឿងភាជន៍ Bat Trang (រូបថតៈ vovworld) |
មានអាយុកាលជិតមួយពាន់ឆ្នាំ ភូមិរបរ Bat Trang ត្រូវបានស្គាល់ដល់
ដោយសារមានបណ្ដាជាងមានថ្វៃដៃប៉ិនប្រសប់ និងផលិតផលគ្រឿងភាជន៍
ដ៏ល្អប្រណិត សំរាប់បំរើទីផ្សារនៅក្នុងនិងក្រៅប្រទេស។ ការអភិវឌ្ឍន៍របស់ភូមិ
របរ Bat Trang បាននិងកំពុងនាំមកនូវជីវភាពរស់នៅធូធារគ្រាន់បើសំរាប់គ្រួសារ
ជាច្រើនផង ថែមទាំងនាំមកនូវមុខមាត់ថ្មីសំរាប់ភូមិនៅមាត់ទន្លេក្រហមទៀត
ផង។ Bat Trang ជាឃុំ១ក្នុងចំណោមឃុំដើមដំបូងនៅរដ្ឋធានីហាណូយសម្រេច
បានគោលដៅជាតិអំពីការកសាងជនបទថ្មី។ លោកស្រី Ha Thi Vinh អនុប្រធានសម្ព័ន្ធសមាគមន៍គ្រឿងភាជន៍ Bat Trang បានអោយដឹងថា៖ គ្រួសារចំនួន១០០%នៅទីនេះបានប្រកបមុខរបរធ្វើគ្រឿងភាជន៍និងលក់ដូរគ្រឿងភាជ។ប្រជាជនត្រូវបានលើកស្ទួយពី១ថ្ងៃទៅមួយថ្ងៃ។ នេះក៏គឺជាគ្រឹះដ្ឋានសំខាន់
ដើម្បីបណ្ដាអង្គភាពអាជីវកម្ម គ្រួសារ រៀនសូត្រ និងសកម្មអនុវត្តចលនា៖ភូមិ១
ផលិតផល១។ លោកស្រី Ha Thi Vinh បានអោយដឹងថា៖
“ ផលប្រយោជន៍ដំបូង ក្នុងពេលអនុវត្តរូបសណ្ឋាន OVOP នោះគឺនាំមកនូវផលប្រយោជន៍សំរាប់គ្រួសារផលិតកម្ម សំរាប់អ្នកភូមិ។ ទី២ នោះគឺសំរាប់
កម្មវិធីកសាងជនបទថ្មី។ Bat Trang បានមានពាណិជ្ជសញ្ញាដ៏ល្អហើយ។
មិនគ្រាន់តែនៅក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងនៅឯបរទេស គេក៏បានស្គាល់
ដល់ពាណិជ្ជសញ្ញានេះដែរ។
|
សិប្បករ Tran Duc Tan ជាមួយផលិតផលគ្រឿងភាជន៍
Bat Trang (រូបថតៈ vovworld) |
រូបសណ្ឋាន OVOP យកចិត្តទុកដាក់ជាពិសេសដល់ការលើកកំពស់គុណភាព ពហុបែបភាវូបនីយកម្ម និងផ្សាយពាណិជ្ជសញ្ញផលិតផល។ នោះគឺជាបណ្ដាការ
បោះជំហានថ្មីរបស់បណ្ដាសិប្បករ Bat Trang ដើម្បីបង្កើតបន្ថែមផលិតផលថ្មី ជិត
ដិតនឹងទីផ្សារនាំចេញ អ្នកប្រើប្រាស់នៅក្នុងនិងក្រៅប្រទេសទៀតផង។ សិប្បករ
Tran Duc Tan បានអោយដឹងថា៖
“ នេះគឺជាការបោះជំហានថ្មីក្នុងមុខរបរគ្រឿងភាជន៍។ បណ្ដាអ្នកធ្វើគ្រឿងភាជន៍ បានខំស្វះស្វែងរកវិធី ផ្លាស់ប្តូរថ្មី។ ដំបូងបង្អស់ នោះគឺត្រូវអភិរក្សអោយ
បានតំលៃវប្បធម៌ ពង្រឹងនិងពង្រីកតំលៃនោះតាមនិន្នការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ខ្ញុំគិតថា៖ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ភូមិរបរបានមានការអភិវឌ្ឍន៍
ដ៏ល្អប្រសើរ។”
គោលដៅមួយក្នុងចំណោមគោលដៅដែលរូបសណ្ឋាន OVOP ឆ្ពោះទៅ
នោះគឺការអភិវឌ្ឍន៍ទេសចរណ៍ភូមិរបរ។ ក្រៅពីឧត្តមភាពជាភូមិបុរាណនៅវាល
ទំនាប Bac Bo ឃុំ Bat Trang នៅស្ថិតនៅក្នុងបញ្ជីដែលបានរដ្ឋធានីហាណូយ
វិនិយោគ អភិវឌ្ឍន៍ភូមិរបរ អភិរក្សភូមិរបរភាជន៍បុរាណ និងអភិវឌ្ឍន៍ទេសចរណ៍។
លោកស្រី Ha Thi Vinh អនុប្រធានសម្ព័ន្ធសមាគមន៍គ្រឿងភាជន៍ Bat Trang បាន
អោយដឹងថា៖
“ ការអភិវឌ្ឍន៍មុខរបរនៅ Bat Trang គឺត្រឹមត្រូវណាស់។ នេះជាកត្តា១ក្នុង
ចំណោមកត្តាសំខាន់ក្នុងកម្មវិធីកសាងជនបទថ្មី។ ប្រសិនបើមុខរបរអភិវឌ្ឍន៍ល្អ អភិវឌ្ឍន៍ដ៏ទីផ្សារល្អ គឺជីវភាពរស់នៅរបស់ប្រជាជនក៏បានស្ថិរភាព និងកម្មវិធីកសាងជនបទថ្មីនឹងអភិវឌ្ឍន៍ចីរភាព។ ហើយសក្តានុភាពរបស់ Bat Trang អំពី
ទេសចរណ៍គឺធំធេងណាស់ ពីព្រោះ Bat Trang គឺស្ថិតនៅក្នុងមជ្ឈមណ្ឌលទីក្រុងផង និងជាភូមិរបរប្របៃណីយូរណាស់មកហើយទៀតផង។ ”
|
ផលិតផលគ្រឿងភាជន៍ Bat Trang (រូបថតៈ vovworld) |
ធ្វើតាមរូបសណ្ឋាន OVOP Bat Trang បានធ្វើទេសចរណ៍តាមជំហាននិមួយៗ មានដំណើការ និងការវិនិយោគ។ ជាពិសេស Bat Trang ត្រូវមានទិសដៅដោយឡែករបស់ខ្លួនក្នុងការអភិវឌ្ឍន៍ទេសចរណ៍។ ទន្ទឹមនឹងនោះ នាំបណ្ដាតំលៃខាងវប្បធម៌ អត្តចរិតដោយឡែករបស់ភូមិរបរប្រពៃណីចូលក្នុងទេសចរណ៍
។ សិប្បករ Tran Duc Tan បានចាត់ទុកថា៖
“ ក្នុងប៉ុន្មានឆ្នាំជិតៗនេះ Bat Trang អភិវឌ្ឍន៍ទេសចរណ៍ដ៏ខ្លាំងក្លា។ នោះគឺ
ជាការបោះជំហានអភិវឌ្ឍន៍ល្អ ដើម្បីកសាងជនបទថ្មី។ យើងខ្ញុំបានទទួលភ្ញៀវ
ទេសចរណ៍រាប់លាននាក់ជាប្រចាំឆ្នាំ។ នាបច្ចុប្បន្ន យើងខ្ញុំកំពុងខំប្រឹងប្រែងបង្កើត
រូបសណ្ឋានល្អ គ្រប់គ្រាន់អំពីបទដ្ឋានដើម្បីធ្វើទេសចរណ៍។ ក្រៅពីនោះ យើងខ្ញុំក៏
អំពាវនាវប្រជាជនទាំងមូលធ្វើទេសចរណ៍សហគមន៍ដែរ។”
អភិវឌ្ឍន៍ និងធ្វើសុក្រិតរូបសណ្ឋាន OVOP រដ្ឋអំណាចឃុំ Bat Trang និងប្រជាជនកំពុងខំប្រឹងប្រែងរៀនសូត្ររបៀបធ្វើ ទិសដៅដែលភូមិរបរ នៃប្រទេស
ចំនួន៤០ បានអនុវត្តប្រកបដោយជោគជ័យ។ ដើម្បី ឃុំ Bat Trang អភិវឌ្ឍន៍
ឲខ្លាំងក្លាជាងទៀត និងរួមផ្សុំជាមួយរូបសណ្ឋាន OVOP ចូលក្នុងការកសាងជន
បទថ្មីដ៏ចីរភាពនេះ ក្រៅពីការខំប្រឹងប្រែងរបស់ប្រជាជន ក៏ត្រូវការការវិនិយោគពី
រដ្ឋទៀតផងដើម្បីកែលំអរផ្លូវថ្នល់ សេវាកម្មហូបចុកស្នាក់នៅ បើកបណ្ដាថ្នាក់
បណ្ដុះបណ្ដាលជំនាញធ្វើទេសចរណ៍ជាដើម៕