BEN TRE : អតីតយុទ្ធជនឈានទៅមុខក្នុងការកសាងជនបទថ្មី
VINH PHONG – PHAN ANH -  
(VOV) /  
(VOV)_វិលមកកាន់ជីវភាពរស់នៅសាមញ្ញធម្មតា បន្ទាប់ពីសង្គ្រាមការពារមាតុ
ប្រទេស បណ្ដាអតីតយុទ្ធជននៅខេត្ត Ben Tre (ភាគខាងត្បូងវៀតណាម) ជានិច្ច
កាល់យល់ដឹងអំពីការរក្សារ និងពង្រីកអត្តចរិតដ៏ល្អស្អាតរបស់កងទ័ពលោកអ៊ំហូ។
មិនគ្រាន់តែរួមមតិជួយឧបត្ថម្ភតំបន់អនុវត្តការងារអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមប៉ុណ្ណោះ
ទេ ថែមទាំង បណ្ដាយុទ្ធជននេះជានិច្ចកាលឈានទៅមុខក្នុងការចលនា និងកសាង
ជនបទថ្មីនៅខេត្ត Ben Tre ទៀតផង។
|
BEN TRE : អតីតយុទ្ធជនឈានទៅមុខក្នុងការកសាងជនបទថ្មី |
ស្ពាន ផ្លូវនានានៅឃុំ Chau Binh ស្រុក Giong Trom ខេត្ត Ben Tre នាសព្វថ្ងៃសុទ្ធ
តែបានចាក់ប៉េតុង។ដើម្បីទទួលបានសមិទ្ធផលទាំងនេះ រដ្ឋអំណាចឃុំ ជាពិសេស
គឺបណ្ដាអតីតយុទ្ធជនបានដើរតួនាទីស្នូល ក្នុងការចលនាប្រជាជនបរិច្ចាកដី កាប់
ដើមឈើ …បើកទូលាយផ្លូវ។ តាមនោះ អនុវត្តការកសាងផ្លូវឆ្លងកាត់បរិវេណគ្រួ
សារអតីតយុទ្ធជនបង្អស់ បណ្ដាគ្រួសារអតីតយុទ្ធជននេះធ្វើជាគំរូ ហើយពីនោះបន្ត
លាតត្រដាងអនុវត្តកំណាត់ផ្លូវជាបន្ត។
ដំណោះស្រាយនេះទទួលបានការស្រុះចិត្តគំនិតពីប្រជាជនគ្រប់រូប។ ដូច្នេះ ផ្លូវ
គមនាគមន៍រាប់សិបគីឡូម៉ែត្រត្រូវបានសម្រេចរួចរាល់ រួមចំណែកជំរុញល្បឿនក
សាងផ្លូវគមនាគមន៍ជនបទ ជួយឧបត្ថម្ភប្រជាជនធ្វើដំណើរទៅវិញទៅមកងាយ
ស្រួល។ លោក Dao Van Hoi លេខាគណៈកម្មាធិការបក្សឃុំ Chau Binh បានអោយ
ដឹងថា៖
“ ចំពោះការកសាងជនបទថ្មី បណ្ដាអតីតយុទ្ធជនគឺមិនគ្រាន់តែឈានទៅមុខ
ក្នុងការបរិច្ចាកដីធ្វើផ្លូវថ្នល់ កសាងអាគារវប្បធម៌ប៉ុណ្ណោះទេ ថែមទាំង ចូលរួមការធា
នាសុវត្ថិភាពចរាចរណ៍ជនបទ កសាងបណ្ដាសំណង់ធារាសាស្ត្រទៀតផង។ ដូច្នេះ
ប្រជាជនជួយជ្រោមជ្រែងធ្វើតាម និងក្នុងរយៈពេលកន្លងទៅ ចលនានេះបាននាំមក
នូវផលប្រយោជន៍ជាក់ស្ដែងសំរាប់តំបន់។”
៣ឆ្នាំកន្លងមក អតីតយុទ្ធជនខេត្ត Ben Tre ជានិច្ចកាលឈានមុខក្នុងការអនុវត្ត
ការផ្តួចផ្តើមគំនិតកសាងជនបទថ្មីនៅឃុំគំរូចំនួន២៥របស់ខេត្ត ក្នុងដំណាកកាល ២០
១១-២០១៥។ រហូតមកដល់ពេលនេះ សមាគមអតីតយុទ្ធជនខេត្ត Ben Tre បានចូល
រួមចាក់ប៉េតុងអោយផ្លូវជនបទដោយផ្ទៃដី៧៨ពាន់ម៉ែត្រក្រឡា ធ្វើស្ពានចំនួន៨០…លៗ
ក្នុងចលនាកសាងជនបទថ្មី សមាគមអតីតយុទ្ធជនខេត្ត Ben Tre ជានិច្ចកាលកំ
ណត់ថា៖កម្លាំងអតីតយុទ្ធជនដើរតួនាទីឈានមុខ ធ្វើជាគំរូក្នុងការកសាងជនបទថ្មីនៅ
ក្នុងតំបន់។ ជាពិសេស គណៈកម្មាធិការប្រតិបត្តិសមាគមអតីតយុទ្ធជនខេត្ត Ben Tre
បានដាក់គោលដៅគឺ៖ គ្មានសមាជិកក្រីក្រ និងចាត់ទុកនេះគឺជាភារកិច្ច១ក្នុងចំណោម
ភារកិច្ចកសាងជនបទថ្មី។ ដូច្នេះ សមាគមគ្រប់ជាន់ថ្នាក់បាននាំចេញដំណោះស្រាយជាច្រើន ដើម្បីជួយឧបត្ថម្ភកម្មាភិបាល សមាជិក សមាជិការួចផុតពីភាពក្រីក្រ។លោក
Bui Thanh Khoi អនុប្រធានសមាគមអតីតយុទ្ធជនខេត្ត Ben Tre បានអោយដឹងថា៖
“ ការចូលរួមរបស់សមាគមអតីតយុទ្ធជនខេត្តអំពីការកសាងជនបទថ្មីមានអត្ថ
ន័យគឺសំខាន់។ បណ្ដាសមាជិកសមាគមអតីតយុទ្ធជនអនុវត្តល្អនូវរាល់ការផ្តួចផ្តើមគំ
និត អំពីការកសាងជនបទថ្មី រួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនខេត្ត
Ben Tre។”
ពីការផ្តួចផ្តើមគំនិតពោលខាងលើ សមាគមអតីតយុទ្ធជនគ្រប់ជាន់ថ្នាក់របស់ខេត្ត
ជានិច្ចកាលលើកកំពស់ស្មារតីទទួលខុសត្រូវ ប្រគៀកស្មារជាមួយរដ្ឋអំណាចនិងប្រជា
ជនក្នុងតំបន់ ក្នុងការកសាងជនបទថ្មី រួមចំណែកកសាងស្រុកកំណើតកាន់តែស្អាត សម្បូរធូធារពី១ថ្ងៃទៅមួយថ្ងៃ៕
VINH PHONG – PHAN ANH
-VOV