Cao Thon - ភូមិធ្វើធូបល្បីឈ្មោះនៅទីក្រុង Hung Yen

(VOVWORLD) - ស្ថិតនៅចម្ងាយ ៤០ គីឡូម៉ែត្រពីរដ្ឋធានីហាណូយ ភូមិ Cao Thon នៅឃុំ Bao Khe ទីក្រុង Hung Yen គឺជាភូមិធ្វើធូបធំបំផុតក្នុងទូទាំងប្រទេស។ ធូបរបស់ភូមិ Cao Thon ល្បីឈ្មោះដោយគុណភាពនិងក្លិនក្រអូបពិសេសដោយឡែកដែលទទួលបានការនិយមចូលចិត្តនៅក្នុងប្រទេសហើយត្រូវបាននាំចេញទៅទីផ្សារបរទេសទៀតផង។ 
Cao Thon - ភូមិធ្វើធូបល្បីឈ្មោះនៅទីក្រុង Hung Yen - ảnh 1 Cao Thon - ភូមិធ្វើធូបល្បីឈ្មោះនៅទីក្រុង Hung Yen

  (VOVworld) - ភូមិ  Cao Thon ឬត្រូវបានហៅថាភូមិ Thon Cao ត្រូវបានចាត់ទុកជាស្រុកកំណើតនៃ របរធ្វើធូបប្រពៃណីរបស់វៀតណាម។ តាមលោកតាលោកយាយរៀបរាប់ថា៖ មុខរបរធ្វើធូប ត្រូវបានលោកយាយ Dao Thi Khuong អ្នកភូមិ Cao Thon មួយរូបបន្សល់ទុកមកឲ្យប្រជាជន នៅទីនេះ។ នាបច្ចុប្បន្ន លោកយាយ Dao Thi Khuong ត្រូវបានធ្វើសក្ការបូជានៅផ្ទះត្រកូល Dao  នៅភូមិ Cao Thon។ អនុប្រធានសមាគមរបរភូមិ Cao Thon  លោក Nguyen Nhu Khanh បានឲ្យដឹងថា៖

        «តាមលោកតាលោកយាយរៀបរាប់ថា៖ មុខរបរធ្វើធូបនៅភូមិ Cao Thon បានប្រសូត្រ ពីសតវត្សទី ១៨ រហូតមកដល់ពេលនេះជិតនឹង ៣០០ ឆ្នាំហើយ។ ពីជំនាន់មួយទៅជំនាន់ មួយបានបរតមុខរបរនេះ ។ ជារៀលរាល់ឆ្នាំ នាថ្ងៃទី ៦ ខែអាសាធ អ្នកភូមិ Cao Thon រៀបចំពិធីធ្វើសក្ការបូជាអ្នកប្រសុត្រមុខរបរ។ ក្នុងឱកាសនេះ កូនចៅភូមិ Cao Thon ពីគ្រប់ទិសទីវិលត្រឡប់មកភូមិវិញ ដើម្បីអុជធូបដឹងគុណទៅលើលោកយាយ Dao Thi Khuong ដែលបានបន្សល់ទុកមកមុខរបរ នេះសំរាប់អ្នកភូមិទាំងអស់។»

        ធូបភូមិ Cao Thon មានក្លិនប្រអូបពិសេសដែលគ្មានភូមិណាក្នុងទូទាំងប្រទេសអាចធ្វើ បានឡើយ។  វត្ថុធាតុដើមសំរាប់យកមកធ្វើធូបជារុក្ខជាតិនិងថ្នាំបុរាណដែលមានប្រភេទជាប្រទាលក្រអូបនិងពូកែសក្ត័សិទ្ធ។ ដោយហេតុនេះ ពេលអុជធូប ក្លិនក្រអូបជួយឲ្យស្មារតីធូរស្រាលកាត់បន្ថយនឿយហត់។ លោក Nguyen Nhu Khanh ចែករំលែកថា៖ «យើងខ្ញុំត្រូវទិញរុក្ខផលពីព្រៃភ្នំនិងបណ្ដាខេត្តខ្សែព្រំដែន។ ក្នុងចំណោមថ្នាំបុរាណ ចំនួន ៣៦ មុខមាន កានថាវ ថាវកួយនិងផ្កា ngau។ តាមរូបមន្តដែលជីដូនជីតាបន្សលទុកមកយើងខ្ញុំត្រូវធ្វើយ៉ាងម៉េចដើម្បីថ្នាំបុរាណនីមួយៗឲ្យសមស្របដូច្នេះធូបនឹងមានគុណភាពខ្ពស់។»

Cao Thon - ភូមិធ្វើធូបល្បីឈ្មោះនៅទីក្រុង Hung Yen - ảnh 2 Cao Thon - ភូមិធ្វើធូបល្បីឈ្មោះនៅទីក្រុង Hung Yen

        ត្រកូលនីមួយៗ ក្រួសារនីមួយៗនៅភូមិ Cao Thon មានរបៀបផ្សំរុក្ខជាតិខុសពីគ្នាដែលធ្វើឲ្យក្លិនប្រអូបនៃធូបមានអត្តសញ្ញាណពិសេសដោយឡែក។ ធូប Cao Thon មានប្រភេទ ៣ រួមមាន៖ ធូបមូល ធូបសសៃ និងធូបវែង ក្រៅពីនោះមានធូបទេព្វិរូនិងខ្មៅ។ មុខរបរធ្វើធូបនាំមកនូវការងារធ្វើសំរាប់ពលករចំនួន ៦០០ នាក់នៅភូមិនិងតំបន់ជុំវិញ។ នាបច្ចុប្បន្ន មានគ្រួសារចំនួន ២០០ គ្រួរ ក្នុងនោះមានគ្រួសារចំនួន ១៦០ ដល់ ១៧០ គ្រួរ នៅរក្សារបរធ្វើធូបប្រពៃណី។ ដើម្បីឆ្លើយតម្រូវការកាន់តែច្រើនរបស់អតិថិជន ភូមិទាំងអស់ កែលំអឆ្លាកសញ្ញា លើកកំពស់គុណភាពផលិតផលដោយឥតឈប់ឈរព្រមទាំងផ្សព្វផ្សាយផលិតផលដ៏ទូលំទូលាយ។ លោក Ta Quang Ky មេភូមិ Cao Thon បានឲ្យដឹងថា៖  «ជំនាន់វ័យក្មេងបច្ចុប្បន្ននៅរក្សាមុខរបរធ្វើធូបរបស់ជីដូនជីតា។ គេឆ្លាតជាងនិង អភិវឌ្ឍន៍អាជីវកម្មល្អជាង។ មុននោះ យើងខ្ញុំធ្វើដោយដៃ ឥឡូវនេះ គេធ្វើដោយម៉ាស៊ីន។ មុន នេះធ្វើអស់ ១០ ថ្ងៃ សព្វថ្ងៃចំណាយ ១ ថ្ងៃតែប៉ុណ្ណោះ។ អតិថិជនទាមទាប្រភេទណាក៏ដោយ យើងខ្ញុំអាចធ្វើបានទាំងអស់។»

        អាស្រ័យដោយគុណភាពខ្ពស់ រូបរៀងស្អាតនិងក្លិនក្រអូប ជាពិសេសឆេះយូរ ធូបភូមិ Cao Thon ទទួលភាពនិយមចូលចិត្តរបស់អតិថិជន ម៉្យាងទៀត ផលិតផលត្រូវបាននាំចេញ ទៅទីផ្សារបរទេសដូចជា ឥណ្ឌា ថៃ កម្ពុជា អាល្លឺម៉ង់និងបារាំង។

        ជាភូមិរបរប្រពៃណីមានប្រវត្តសាស្ត្រយូរអង្វែង នាពេលថ្មីៗនេះ ភូមិ Cao Thon នៅជា អាស័យដ្ឋានល្បីល្បាញក្នុងដំណើរទេសចរណ៍នៅខេត្ត Hung Yen។ លោក Nguyen Nhu Khanh ឲ្យដឹងថែមទៀតថា៖

        «នាពេលថ្មីៗនេះ មានក្រុមទេសចរអង់គ្លេសបានមកទស្សនា។ ខ្ញុំឧទ្ទេសនាមដល់ភ្ញៀវ ទេសចរអំពីមុខរបរធ្វើធូបហើយទៅស្សនាគ្រួសារធ្វើមុខរបរនេះមួយចំនួន។ គេបានឃើញ ផ្ទាល់ផ្នែកកសិណសក្សីដំណាក់កាលផលិតកម្ម ហើយធ្វើធូបដោយខ្លួនឯងនិងអុជធូប គេចូលចិត្តណាស់។ ក្រៅពីនោះ ភូមិមានវត្តវិហារបុរាណជាច្រើនផ្លូវស្អាតបាត ដែលនាំមកនូវភ្ញៀវទេសចរការចាប់អារម្មណ៍យ៉ាងខ្លាំង។ នាពេលខាងមុខ នឹងមានក្រុមភ្ញៀវទេសចរបរទេសមកទស្សនាភូមិថែមទៀត។»

        មកទស្សនាភូមិ Cao Thon នាថ្ងៃស្អាត ភ្ញៀវទេសចរអាចគយគន់រមណីយដ្ឋានស្អាត អស្ចារ្សដោយឡែកនៃភូមិធ្វើធូប។ ធូបរាប់ពាន់ដុំមានពណ៌សនិងក្រហមដែលកំពុងហាល តាមបណ្ដោយផ្លូវភូមិដូចផ្ករីកស្គុះស្គាយ។ នៅទីធ្លា អ្នកភូមិកំពុងហាលស្ងួតធូបថ្មីថ្មង។ ក្លិនក្រអូបថ្នាំបុរាណនៅខ្យល់នាំមកឲ្យភ្ញៀវទេសចរពេលវេលាសុខសាន្ត្រាណដើម្បីចាប់ អារម្មភាពគួរឲ្យចាប់ចិត្តនៅទីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ