Chieng Xom៖ ទេសចរណ៍សហគមន៍ជួយអោយមុខមាត់ជនបទមានការផ្លាស់ប្ដូរថ្មី

(VOVWORLD) - កាលពីឆ្នាំ២០១៥ ឃុំ Chieng Xom ជាឃុំដើមដំបូងនៃក្រុង Son La និង ខេត្ត Son La ដែលសម្រេចបាននូវបទដ្ឋានជនបទថ្មី។ ក្រោយរយៈពេល៣ឆ្នាំ ឃុំ Chieng Xom នាសព្វថ្ងៃនេះបានផ្លាស់ប្ដូរថ្មីមុខមាត់ជនបទអោយកាន់តែបៃតង ស្អាតអស្ចារ្យ។ នាបច្ចុប្បន្ន ឃុំ Chieng Xom កំពុងជំរុញខ្លាំងនូវការអនុវត្តរូប សណ្ឋានសេដ្ឋកិច្ចថ្មីនោះគឺការអភិវឌ្ឍទេសចរណ៍សហគមន៍ សំដៅលើកស្ទួយ ប្រាក់ចំណូលសម្រាប់ប្រជាជន ព្រមទាំងបន្តរក្សាយ៉ាងរឹងមាំនូវស្ដង់ដារជនបទថ្មី ផងដែរ។
Chieng Xom៖ ទេសចរណ៍សហគមន៍ជួយអោយមុខមាត់ជនបទមានការផ្លាស់ប្ដូរថ្មី  - ảnh 1 ហូមស្ទេមួយនៅឃុំ Chieng Xom


 
ឃុំ Chieng Xom មានចម្ងាយតែ៣គីឡូម៉ែត្រពីមជ្ឈមណ្ឌលទីក្រុង Son La ប៉ុណ្ណោះ។ ឃុំនេះជាកន្លែងរស់នៅរបស់ជនជាតិចំនួន៦ ក្នុងនោះជនជាតិ Thai មានប្រមាណ៩០% នៃចំនួនប្រជាជនសរុប។ អាស្រ័យដោយប្រជាជនភាគ ច្រើននៅទីនេះប្រកបមុខរបរដំណាំដាំដុះនិងចិញ្ចឹមសត្វដូច្នេះបានជា គេបាន បង្កើតវាលស្រូវដ៏ខៀវស្រងាត់នៅតាមជ្រលងភ្នំ។ ទេសភាពស្រស់បំព្រង រួមជាមួយអត្តសញ្ញាណវប្បធម៌ដ៏យូរអង្វែងនិងភាពរួសរាយរាក់ទាក់របស់ប្រជា ជននៅទីនេះ គឺជាលក្ខខ័ណ្ឌដ៏ល្អឥតខ្ចោះដើម្បីធ្វើទេសចរណ៍ សហគមន៍។ លោក Leo Van Huong អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Chieng Xom ទីក្រុង Son La បានអោយដឹងថា៖

“នាពេលខាងមុខ អាជ្ញាធរឃុំ Chieng Xom នឹងបន្តចលនា ឃោសនាដល់ ភូមិទាំងអស់ក្នុងឃុំ ដើម្បីធ្វើអាជីវកម្មសក្ដានុភាពទេសចរណ៍ដែលមាន ស្រាប់។ ទីពីរគឺយើងខ្ញុំនឹងស្ដារមុខរបរប្រពៃណីឡើងវិញដូចជា របរត្បាញចរបាប់ ក៏ដូចជាស្ដារឡើងវិញនូវពិធីបុណ្យរបាំ xoe និងវិញ្ញាណសារកីឡាប្រជាប្រិយ នានាផងដែរ ដើម្បីកុំអោយអ្វីៗទាំងអស់នោះត្រូវសាបសូន្យទៅបានឡើយ ព្រោះ ថានោះគឺជាសក្ដានុភាពដើម្បីទាក់ទាញភ្ញៀវទេសចរមកដល់តំបន់នេះ”។

កាលពីមុន ភូមិ Hum នៅឃុំ Chieng Xom ទីក្រុង Son La ជាភូមិក្រីក្រ មួយ។ អ្នកភូមិទាំងអស់រកស៊ីដោយការដាំពោតនិងស្រូវ ដែលជួបការលំបាកជា ច្រើន ប៉ុន្តែរកប្រាក់ចំណូលបានតិចតួចណាស់។ ដល់ឆ្នាំ២០១២ អាស្រ័យដោយ មានគុណសម្បត្តិខាងផ្នែកភូមិសាស្ត្រនិងអាកាសធាតុបានជាភូមិ Hum ត្រូវបាន គេជ្រើសរើសជាភូមិទេសចរណ៍ សហគមន៍នៃឃុំ Chieng Xom។ ចាប់តាំងពីពេលនោះ មក ស្ថានភាពសេដ្ឋកិច្ចនៃភូមិមានការរីកចម្រើនជាវិជ្ជមាន ហើយជីវភាពរស់ នៅទាំងខាងសម្ភារៈនិងស្មារតីរបស់ប្រជាជនត្រូវបានលើកស្ទួយពីមួយថ្ងៃទៅមួយថ្ងៃ។ រហូតដល់ឆ្នាំ២០១៧ ប្រាក់ចំណូលជាមធ្យមក្នុងមនុស្សម្នាក់នៅភូមិ Hum គឺទទួលបាន២លាន៥សែនដុងក្នុងមួយខែ។

គំរូមួយគឺជាគ្រួសារលោក Quang Van Phong ដែលបានហ៊ានប្ដូរទៅបើក សេវាកម្មទេសចរណ៍សហគមន៍។ កាលពីឆ្នាំ២០១៧ គ្រួសារលោក Phong បាន ខ្ចីទុនដោយអត្រាការប្រាក់ទាបពីទីក្រុង Son La ដើម្បីទិញបន្ថែមឧបករណ៍ ចាំបាច់ ជួសជុលផ្ទះឈើដែលមានស្រាប់ ហើយផ្លាស់ប្ដូរផ្ទៃដីដាំដំណាំកសិកម្ម ដែលផ្ដល់ទិន្នផលទាបទៅជាផ្ទៃដីដាំដើមហូបផ្លែដំណាំបម្រើភ្ញៀវ ទេសចរ។ នាឆ្នាំទៅមិញ គ្រួសារលោករកប្រាក់ចំណេញបាន១០០លានដុង ដោយសារតែបរិមាណភ្ញៀវទេសចរកើនឡើងយ៉ាងខ្លាំង។ លោក Quang Van Phong ម្ចាស់នៃហូមស្ទេ Long Trang នៅភូមិ Hum បានអោយដឹងថា៖

“ក្រោយពីប្ដូរទៅបើកសេវាកម្មទេសចរណ៍សហគមន៍មក ប្រាក់ចំណូល របស់គ្រួសារខ្ញុំបានកើនឡើងយ៉ាងខ្លាំងបើប្រៀបធៀបនឹងការធ្វើស្រែកាលពីមុននេះ។ ធ្វើទេសចរណ៍យ៉ាងដូច្នេះក៏មិនសូវនឿយហត់ទេ ប៉ុន្តែនាំមកនូវប្រាក់ ចំណូលខ្ពស់ ហើយជួយអោយជីវភាពរស់នៅរបស់ក្រុមគ្រួសារកាន់តែសម្បូរ ធូធារពីមួយថ្ងៃទៅមួយថ្ងៃ”។

គ្រួសារលោកស្រី Leo Minh Chau នៅភូមិ Hum ក៏បានប្ដូរមុខរបរទៅធ្វើ ទេសចរណ៍ សហគមន៍ចាប់តាំងពីប៉ុន្មានឆ្នាំថ្មីៗនេះកន្លងមកដែរ។ នាឆ្នាំ២០១៧ អាស្រ័យដោយបានទីក្រុង Son La បណ្ដាក់ទុន ហូមស្ទេ Minh Chau របស់ លោកស្រីត្រូវបានជួសជុលកែលំអអោយបានស្អាតល្អប្រណិតថែមទៀត។ ហេតុ ដូច្នេះហើយ ភ្ញៀវទេសចរក៏មកដល់កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃដែរ។ លោកស្រី Chau បានសំណេះសំណាលថា៖

“នាងខ្ញុំមានគោលបំណងចង់កសាងភូមិអោយក្លាយទៅជាភូមិទេសចរណ៍សហ គមន៍។ នាពេលខាងមុខ នាងខ្ញុំនឹងបំផុសចលនាប្រជាជនដាំដើមឈើនិងផ្កាបន្ថែមទៀត នៅក្នុងសួនចម្ការរបស់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរនិងធ្វើអោយគេចង់ស្នាក់ នៅទីនេះជារៀងរហូត”។

សកម្មភាពទេសចរណ៍សហគមន៍បានជំរុញយ៉ាងខ្លាំងក្លានូវជីវភាពរស់នៅខាងវប្បធម៌និងស្មារតីរបស់ប្រជាជននៅភូមិ Chieng Xom។ ប្រជាជនគ្រប់រូបនៅ ទីនេះកំពុងសាមគ្គីគ្នាកសាងភូមិស្រុកអោយកាន់តែស្អាតនិងសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ