DONG THAP ÷បណ្ដាវាលស្រែសម្ព័ន្ធភាព
THANH TUNG – BUI HANG -  
(VOV) /  
(VOV)_ ខេត្តDong Thap (ភាគខាងត្បូងវៀតណាំ) បានជ្រើសរើសទិសដៅថ្មី ក្នុង ការអនុវត្តរូបសណ្ឋានផលិតស្រូវអង្ករ នោះគឺ÷វាលស្រែសម្ព័ន្ធភាព។ ការជ្រើសរើស នេះរបស់តំបន់ក្នុងគោលបំណងតភ្ជាប់កសិករជាមួយអង្គភាពអាជីវកម្មប្រកបដោយ
ជិតស្និទ្ធជាង ទៀត។
|
DONG THAP ÷បណ្ដាវាលស្រែសម្ព័ន្ធភាព |
កាលពីឆ្នាំ២០០៨មក ខេត្ត Dong Thap បានបង្កើតគំរោងការណ៍÷កសាងវាល
ស្រែផលិតស្រូវតាមទិសទំនើបសំរាប់ ដំណាក់កាល ២០០៨ -២០១១ ក្នុងការកំណត់
ទិសដៅអោយកសិករប្រមូលផ្តុំចូលរួមផលិតកម្មទំនិញ បញ្ជុះតំលៃ ផលិតផលមាន គុណភាពខ្ពស់ សុវត្ថិភាព បំរើអ្នកប្រើប្រាស់ និងការងារនាំចេញ។ បណ្ដារូបសណ្ឋាន កសាងវាលស្រែធំ តភ្ជាប់អង្គភាពអាជីវកម្មជាមួយកសិករ មានឈ្មោះថា÷វាលស្រែ
សម្ព័ន្ធភាព។ ក្រោយរយៈពេល៣ឆ្នាំអនុវត្តមក រូបសណ្ឋាននេះត្រូវបានបើកទូលាយ។ ផ្ទៃដីដាំស្រូវតាមរូបសណ្ឋាននេះបានកើនឡើងពីរ២៤០០ហិកតានាឆ្នាំ ២០១១ឡើង
១៧០០០០ហិកតានាឆ្នាំ២០១២។ រហូតមកដល់ពេលនេះ នៅខេត្ត Dong Thap មានរូប សណ្ឋានវាលស្រែសម្ព័ន្ធភាពចំនួន១៤៥។ បរិមាណកសិករចូលរួមរូបសណ្ឋាននេះត្រូវ បានកើនឡើងជាប្រចាំឆ្នាំ កំរិតចំណេះដឹង និងបច្ចេកទេសផលិតកម្មរបស់ប្រជាកសិករ ត្រូវបានលើកកំពស់ ។ សមាជិកសហករណ៍ Tan Tien ស្រុក Tam Nong ជាច្រើននាក់បាន សម្ដែងការស្រុះចិត្តគំនិតជាមួយការកសាងនិងអភិវឌ្ឍន៍វាលស្រែសម្ព័ន្ធភាព។ បង
Pham Van Su សមាជិកសហករណ៍ឃុំ Tan Tien ចាត់ទុកថា÷
“ ក្នុងប៉ុន្មានរដូវមុនៗនេះ ខ្ញុំបានការបាញ់ថ្នាំក៏មិនចំពេលវេលា។ ប៉ុន្តែឆ្នាំនេះអ្វីៗ
ទាំងអស់គឺ ល្អប្រសើរណាស់។ប្រៀបនឹងរដូវប្រាំងកន្លងទៅទទួល ផលចំណែញ២ លានដុងវៀតណាម/ហិកតា និងកាត់បន្ថយបានប្រាក់ទិញជីគីមី។”
ចូលរួមរូបសណ្ឋានវាលស្រែធំនៅ Dong Thap ប្រជាកសិករត្រូវបានកម្មាភិបាល
បច្ចេកទេស ជួយឧបត្ថមអនុវត្តសងវាក់ផលិតកម្ម ណែនាំដាំដុះ ការបង្ការនិងកំចាត់
សត្វល្អីតចង្រៃ…។ល។ សាស្ត្រចារ្យបណ្ឌិត Vo Tong Xuan បានសង្កត់ធ្ងន់ថា៖ នេះ
គឺជា របៀបតភ្ជាប់ នាំមកនូវប្រសិទ្ធិភាពជាក់ស្ដែងសំរាប់ប្រជាកសិករ៖
“ សហករណ៍ជារូបសណ្ឋានដ៏ល្អប្រសើ សំរាប់ក្រុមហ៊ុនផ្សេងៗអាចសហការ។ បណ្ដាក្រុមហ៊ុនអាចវិនិយោគ ជួយឧបត្ថម្ភប្រជាកសិករមានជីគីមីមានគុណភាព ថ្នាំការពារដំណាំល្អ។ ចុងក្រោយគឺប្រជាកសិករផលិតត្រូវតាមសង្វាក់ផលិតកម្មគឺក្រុមហ៊ុនអាចប្រមូលផ្តុំទិញកសិផល ហើយពីនោះអាចចុះបញ្ជីស្លាកពាណិជ្ជកម្ម។ នេះគឺជារូបសណ្ឋានល្អ។”
អនុវត្តរូបសណ្ឋាន៖វាលស្រែសម្ព័ន្ធភាព នោះគឺជាការរួមវិភាគទានសំរាប់មូល
ដ្ឋាន សម្រេចបទដ្ឋាននានាក្នុងការកសាងជនបទថ្មី។ ដើម្បីលើកស្ទួយជីវភាពរស់
នៅសំរាប់ប្រជាជន ហើយក៏មិនមានរបៀបណាផ្សេងក្រៅពីការកសាងនិង អភិវឌ្ឍន៍
វាលស្រែធំ មានការតភ្ជាប់ជាមួយអង្គភាពអាជីវកម្ម ក្នុងការវិនយោគនិងលក់ចំណាយ
ទំនិញ។ នេះគឺជាគោលដៅរបស់របស់ខឿនកសិកម្មចីរភាព ដែលមិនផ្អែកទៅលើទ្រង់
ទ្រាយធំឬតូចទេ។ បណ្ឌិត Dang Kim Son ប្រធានវិទ្យាស្ថានគោលនយោបាយ និង
យុទ្ធសាស្រ្ត អភិវឌ្ឍន៍កសិកម្ម ជនបទ នៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀត
ណាមបានលើកច្បាស់ថា៖ វាលស្រែធំ បានបង្ហាញពីរបៀបធ្វើផលិតកម្ម ឆ្ពោះទៅទ្រង់ទ្រាយផលិតកម្មធំ។ រីឯ វាលស្រែសម្ព័ន្ធភាពនោះគឺឆ្ពោះទៅកត្តាសហប្រតិបត្តិការ រវាងបណ្ដាអ្នកផលិត និង ទំនាក់ទំនងចងសម្ព័ន្ធរវាងផលិតកម្មនិងការលក់ចំណាយ
ផលិតផល។ គោលដៅនៃខឿនកសិកម្មចីរភាព ដោយមិនផ្អែកទៅលើទ្រង់ទ្រាយធំឬ
តូចទេ៖
“ វាលស្រែសម្ព័ន្ធភាពបានសង្កត់ធ្ងន់ទៅដល់ការចងសម្ព័ន្ធរបស់កត្តាផ្សេងៗជា
មួយគ្នា។ មានន័យថា៖វាលស្រែសម្ព័ន្ធភាព” ស្ដីពីខ្លឹមសាររៀបចំផលិតកម្មច្រើនជាង។ ក្នុងនោះកសិករត្រូវចងសម្ព័ន្ធជាមួយគ្នាក្នុងរូបសណ្ឋានខឿនសេដ្ឋកិច្ចសហប្រតិបតិ្ត
ការ ។ប្រជាកសិករ និសអាជិវករត្រូវផ្សាភ្ជាប់ជាមួយគ្នាតាមរបៀបពហុទិស ដើម្បីដោះ ស្រាយបញ្ហានាំចូល នាំចេញ និងកសាងសង្វាក់ទំនិញ។”
ប្រសិទ្ធិភាពនៃវាលស្រែរសម្ព័ន្ធភាពនៅខេត្ត Dong Thap បានរូមចំណែកកសាងទំនាក់ទំនងចងសម្ព័ន្ធយ៉ាងម៉តចត់ក្នុងការការផលិតនិងការនាំចេញផិតផលមានគុណភាពខ្ពស់ ស្ថិរភាពរវាងសមាជិកសហករណ៍ផ្សេងៗ និងបណ្ដាអង្គភាពអាជីវកម្ម។ ពីនោះ ជួយប្រជាកសិករនឹងនរចិត្ត និងកិច្ចសហប្រតិបត្តិការផលិតកម្មប្រកបដោយប្រសិទ្ធិភាពលើវាលស្រែរបស់ខ្លួន រួមចំណែកសម្រេចបទដ្ឋាននានាស្ដីពីការកសាងជនបទថ្មី៕
THANH TUNG – BUI HANG
-VOV