Festival របរប្រពៃណី Hue ឆ្នាំ២០១៩៖ ទីកន្លែងរស់ឡើងវិញនិងអភិវឌ្ឍន៍ របរប្រពៃណី

(VOVWORLD) - ត្រូវបានរៀបចំឡើងនាឆ្នាំសេស Festival របរប្រពៃណី Hue ជាឱកាសដើម្បី អោយសិប្បករនានាបង្ហាញសមត្ថភាព បញ្ញា និងបាតដៃប៉ិនប្រសពរបស់ខ្លួន ហើយបង្កើតឡើងផលិតផលដ៏វិសេសវិសាលដើម្បីឧទ្ទេសនាមជាមួយមហាជន និងភ្ញៀវទេសចរនៅជិតឆ្ងាយ។ Festival របរប្រពៃណី Hue បានរួមចំណែកជំរុញ គោលដៅអភិរក្សនិងពង្រីកតម្លៃវប្បធម៌នានានៅបណ្ដា ភូមិរបរប្រពៃណី Hue និយាយដោយឡែកនិងភូមិរបរវៀតណាមនិយាយរួម។
Festival របរប្រពៃណី Hue ឆ្នាំ២០១៩៖ ទីកន្លែងរស់ឡើងវិញនិងអភិវឌ្ឍន៍ របរប្រពៃណី - ảnh 1 ភូមិចងឫស្សី Bao La ចូលរួមមហោស្រពរបរប្រពៃណី Hue (រូបថត៖ vanhoa.vn)

  គិតរហូតមកដល់ពេលនេះ មានសិប្បករជាង៣០០នាក់ មានមូលដ្ឋានសិប្បកម្ម និងភូមិរបរចំនួន៦៣កន្លែងនៅក្នុងនិងក្រៅខេត្ត Thua Thien Hue បានឈរ ឈ្មោះចូលរួម Festival របរប្រពៃណី Hue លើកទី៨ ឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី២៦ខែមេសាដល់ថ្ងៃទី២ ខែឧសភា។

        ចូលរួមព្រឹត្តិការណ៍នេះចាប់តាំងពីឆ្នាំ២០១៣មក តាមសិប្បករ Than Van Huy នៅភូមិផ្កាក្រដាស់ Thanh Tien បានអោយដឹងថា ចំណាប់អារម្មណ៍របស់ លោកនៅពេលរដូវ Festival មកដល់ម្ដងៗនោះ គឺការរស់ឡើងវិញនិងការ រីកចម្រើននៃភូមិរបរប្រពៃណីនានាក្នុងខេត្ត។ ចំពោះភូមិផ្កាក្រដាស់ Thanh Tien វិញ បន្ទាប់ពីបានចូលរួម Festival ឆ្នាំ២០១៣មក ផលិតផលនៃភូមិរបរមិនត្រឹមតែ ត្រូវបានលក់ចេញក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងត្រូវបាននាំចេញទៅប្រទេស ជាច្រើនដូចជាអាមេរិក ជប៉ុននិងកូរ៉េខាងត្បូង ទៀតផង។

        ទោះបីជារបរត្បាញចរបាប់ Zeng ត្រូវបានយកចិត្តទុកដាក់និងអភិរក្សកាល ពីមុននេះក្ដី ប៉ុន្តែ ត្រូវចាំដល់ពេលចូលរួម Festival របរប្រពៃណី Hue ទើបរបរ នេះត្រូវបានស្គាល់ដល់យ៉ាងទូលំទូលាយដោយមហាជននិងភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។ ត្រឹមតែរយៈពេល២ឆ្នាំក្រោយពីការចូលរួម Festival នោះ របរត្បាញចរបាប់ Zeng ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីយ៍ជាតិ។ ហើយនាបច្ចុប្បន្ន ផលិតផលតម្បាញចរបាប់ដ៏វិសេសវិសាលបន្តត្រូវបានអ្នករចនាម៉ូដវៀតណាម ឧទ្ទេសនាមនិងផ្សព្វផ្សាយនៅប្រទេសជប៉ុននិងបារាំង។

        មិនត្រឹមតែទទួលបានជោគជ័យក្នុងការរៀបចំនិងផ្សព្វផ្សាយពាណិជ្ជសញ្ញាប៉ុណ្ណោះទេ Festival របរប្រពៃណី Hue ក៏ជាឱកាសដើម្បីបណ្ដាសិប្បករទូទាំង ប្រទេសបង្ហាញសមត្ថភាព បញ្ញានិងបាតដៃប៉ិនប្រសពរបស់ខ្លួន ទៀតផង។ លោកស្រី Pham Thi Quynh Dao អនុប្រធានគណៈចាត់តាំង Festival បាន អោយដឹងថា៖

        “នៅ Festival ឆ្នាំនេះ មានផលិតផលជាច្រើនដែលត្រូវបានយកមកឧទ្ទេស នាមជាលើកដំបូងដូចជាផលិតផលធ្វើពីផ្កាឈូករួមមាន សូត្រផ្កាឈូក តែផ្កា ឈូក និងសម្លរផ្កាឈូក របស់បណ្ដាសិប្បករមកពី Hue Ha Noi Dong Thap ទីក្រុងហូជីមិញ។ ក្រៅពីនោះ របរដេរអាវផាយដែលជារបរប្រពៃណីមួយនៅ Hue និងខេត្តក្រុងផ្សេងៗមួយចំនួន ហើយកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាក្នុងប៉ុន្មាន ឆ្នាំថ្មីៗនេះ នឹងត្រូវបានឧទ្ទេសនាមនៅ Festival របរប្រពៃណី Hue លើកនេះ ដែលក្នុងនោះមានសេវាដេរអាវផាយឆាប់រហ័សផងដែរ”។

Festival របរប្រពៃណី Hue ឆ្នាំ២០១៩៖ ទីកន្លែងរស់ឡើងវិញនិងអភិវឌ្ឍន៍ របរប្រពៃណី - ảnh 2របរត្បាញនិងជ្រលក់ក្រណាត់ 

        ពេលដែលរដូវ Festival មកដល់ម្ដងៗ មានផលិតផលទេសចរជាច្រើនក៏ ត្រូវបានប្រសូត្រឡើងផងដែរ។ លោក Nguyen Dang Thanh អនុប្រធានគណៈ កម្មាធិការប្រជាជនទីក្រុង Hue អនុប្រធានគណៈចាត់តាំង Festival របរប្រពៃណី Hue ឆ្នាំ២០១៩ បានអោយដឹងថា នេះមិនត្រឹមតែជាឱកាសដើម្បីឧទ្ទេសនាម ផលិតផលដ៏វិសេសវិសាលនៃភូមិរបរនានាទៅកាន់មហាជននិងភ្ញៀវទេសចរ ប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីកសាងនិងអភិវឌ្ឍន៍ទួរទេសចរដោយតភ្ជាប់ នឹងភូមិរបរប្រពៃណីផងដែរ។ លោកបានថ្លែងថា៖

        “អាជ្ញាធរខេត្តនិងទីក្រុងក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីរៀបចំទួរ ទេសចរនៅតាមភូមិរបរនានា។ នាបច្ចុប្បន្ន មានទួរទេសចរមួយចំនួនដែលត្រូវ បានកសាងឡើងដូចជា៖ ទួរ Thanh Tien – Phu Mau ដែលឆ្លងកាត់ភូមិគំនូរ Sinh ភូមិផ្កាក្រដាស់ Thanh Tien ទួរទេសចរនៅចម្ការ Thuy Bieu ដែលឆ្លងកាត់ ភូមិឆ្លាក់សំរិទ្ធប្រពៃណី និងទួរទេសចរនៅភូមិកុលាលភាជន៍ Phuoc Tich ផងដែរ”។

        គោលដៅនៃ Festival របរប្រពៃណី Hue មិនត្រឹមតែស្ថិតនៅការអភិរក្ស អភិវឌ្ឍន៍របរប្រពៃណី និងលើកតម្កើងសិប្បករឆ្នើមៗប៉ុណ្ណោះទេ ថែមទាំងលើស ពីនេះទៅទៀតគឺដើម្បីនាំផលិតផលនៃភូមិរបរប្រពៃណី Hue ខិតមកជិតមិត្តភក្តិ អន្តរជាតិទៀតផង។ ឧទាហរណ៍ថា ផលិតផលខ្លែង Hue មានវត្តមាននៅ Festival ខ្លែងបារាំង ហើយនាពេលថ្មីៗនេះ របរ Hue ចំនួន៣មុខរួមមានរបរឆ្លាក់ ឈើ របរធ្វើគ្រឿងសំរិទ្ធជ្រលក់កាចា និងរបរដេរអាវផាយ ក៏បានចូលរួមពិព័រណ៍ អន្តរជាតិនៅកូរ៉េខាងត្បូងផងដែរ។ លោក Nguyen Van Thanh ប្រធានគណៈ កម្មាធិការប្រជាជនទីក្រុង Hue បានអោយដឹងថា៖

        “Festival ជានិច្ចកាលទាក់ទាញការចូលរួមរបស់មូលដ្ឋានសិប្បកម្មនិង សិប្បករយ៉ាងច្រើន លើសលុប។ តាមរយៈ Festival នីមួយៗ គេទទួលបាន កិច្ចសន្យាធំៗ។ Festival ជួយអោយផលិតផលត្រូវបានផ្សព្វផ្សាយ ហើយមូល ដ្ឋានសិប្បកម្មមានកាលានុវត្តភាពអភិវឌ្ឍ ជាពិសេសគឺចំពោះមុខទំនិញសិប្បកម្ម វិចិត្រសិល្បៈ។”

        នាបច្ចុប្បន្ន បណ្ដាមូលដ្ឋានសិប្បកម្មនិងភូមិរបរប្រពៃណីនានានៅខេត្ត Thua Thien Hue កំពុងប្រញ៉ាប់ប្រញ៉ាល់ផលិតទំនិញ កែលម្អការរចនាផលិតផល ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជនក្នុងរដូវ Festival របរប្រពៃណី Hue ឆ្នាំ២០១៩នាពេលខាងមុខ។ ក្រៅពីនោះ ទីក្រុង Hue ក៏បានបង្កើតឡើងសម្រាំង កាដូរនិងវត្ថុអនុស្សាវរីយ៍ថ្មីមួយដ៏សម្បូរបែប ព្រមទាំងរចនាសំបកវេចខ្ចប់ថ្មី សម្រាប់ផលិតផលដ៏ពិសេសដោយឡែកនៃតំបន់នេះរួមមានផ្លែម៉ាក់ប្រាងនិង ស្ករ me xung (ស្ករសណ្ដែកដីនិងល្ង) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ