Huoi Leng៖ភាពចំរើនជឿនលឿនក្នុងការកសាងជនបទថ្មី

 (VOVworld)-Huoi Leng ជាឃុំព្រៃភ្នំនៅមានភាពលំបាករបស់ស្រុក Muong Cha
ខេត្ត Dien Bien ។​ប៉ុន្មានឆ្នាំជិតៗនេះ បណ្តាទិសដៅអភិវឌ្ឍន៌សេដ្ឋកិច្ចសង្គមរបស់
ឃុំសុទ្ធតែសម្រេចបានផែនការដែលត្រូវដាក់ចេញ។ មានគ្រួសារ​ចំនួន២០០ក្នុង
ចំណោមគ្រួសារ២០០ក្នុងតំបន់រួមផុតពីភាពក្រីក្រ គឺទទួលបានលើសផែនការ គឺ
ដោយសារប្រជាជនបាន ផ្លាស់ប្តូរទំនៀមទំលាប់ ក្នុងសកម្មភាពផលិតកម្ម ចិញ្ចឹម
សត្វសំដៅលើកកំពស់ ចំណូលឲ្យប្រជាជនក្នុងឃុំ។

        ឃុំ Huoi Leng មានផ្ទៃដីធម្មជាតិជាង១០ពាន់ហិកតាដោយមានចំនួនប្រ
ជាជនជាង២.៥០០នាក់ ក្នុងនោះភាគច្រើនគឺជនជាតិH’mong។ ប្រជាកសិករ
នៅទីនេះមានទំនៀម ទំលាប់ធ្វើស្រែចំការដូចជាដាំស្រូវ ពោតនៅតាមចង្រាក់
ទីទួលចង្កេះភ្នំដូច្នេះបានជាទិន្នផលមិនខ្ពស់និងជីវភាពរស់នៅរបស់ប្រជាកសិក
នៅជួបប្រទះនឹងការលំបាកកង្វះជាច្រើន។

Huoi Leng៖ភាពចំរើនជឿនលឿនក្នុងការកសាងជនបទថ្មី - ảnh 1
ប្រជាកសិកនៅឃុំ Huoi Leng រក្សាព្រៃចាកដើម្បីចិញ្ចឹម Lacca
(រូបថតៈ baodienbienphu.com)

        ឃុំ Huoi Leng ជាតំបន់តែ១គត់លើភូមិភាគស្រុក Muong Cha មាន
លក្ខណៈងាយស្រួលដើម្បីអភិវឌ្ឍន៌ចិញ្ចឹមLacca ជាប្រភេទសត្វល្អិតប៉ារ៉ាស៊ីត
លើដើមចាក់ បង្កើតជ័រម្រក្សណ៌ដែលមានតម្លៃអំពីសេដ្ឋកិច្ច ផលិតទំនិញសុប្ប
កម្មវិចិត្រសិល្បៈ​ឧិសថបុរាណជាដើម។ ពេលចិញ្ចឹម Lacca ប្រជាកសិករនៅឃុំ
Huoi Leng ពុំសូវចំណាយទេ ហើយមានភាពងាយស្រួលទៀត បើប្រៀបនឹងការ
ធ្វើកសិកម្ម។ ប្រជាកសិករ គ្រាន់តែរក្សាពូជទុក រួចយក Lacca ប្រលែងក្នុង
ដើមឈើព្រៃ គឺអាចប្រមូលបានផលិតផលជ័រម្រក្សណ៌មានគុណភាពល្អ ឆ្លើយ
តបនឹងតម្រូវទីផ្សារ។ មិនត្រឹមតែប៉ុណ្ណោះ ចាប់តាំងពីមុខរបរចិញ្ចឹមLacca ប្រជា
កសិកនៅឃុំ Huoi Leng មិនដុតព្រៃធ្វើជាចំការទៀតឡើយ។សព្វថ្ងៃផ្ទៃដីចិញ្ចឹម Laccaត្រូវបានបើកទូលាយដល់៣០០ហិកតា ជួយឲ្យប្រជាកសិករលើកកំពស់
ប្រាក់ចំណូល។ លោក Hang Say Dua ប្រធាន​គណៈកម្មាធិការប្រជាជនឃុំ
Huoi Leng ឲ្យដឹងថា៖

        “គ្រួសារដែលធ្វើមានពីចិញ្ចឹម Lacca មានចំនួនជិត២០០គ្រួសារ សុទ្ធតែ
ជាជនជាតិ H’mong។​ជន H’mongបានរៀនសូត្រនិងទាក់ទងផ្ទាល់ជាមួយ
មធ្យោ​បាយព័ត៌មានសាធារណៈ ដូច្នេះការយល់ដឹងក៏គ្រាន់បើ ជីវភាពរស់នៅក៏
មានការផ្លាស់ប្តូរជាច្រើន”។

Huoi Leng៖ភាពចំរើនជឿនលឿនក្នុងការកសាងជនបទថ្មី - ảnh 2
ចិញ្ចឹម Lacca នាំមកប្រាក់ចំណូលខ្ពស់សម្រាប់ប្រជាកសិកនៅឃុំ Huoi Leng
(រូបថតៈ dienbientv.vn)


           ចាប់តាំងពីបានណែនាំចិញ្ចឹម Lacca ជីវភាពរស់នៅរបស់គ្រួសារបង​
ស្រី Ho Thi Dinh ត្រូវបានកែលំអជាងមុន។​ប្រាក់ចំណូលជាមធ្យមរបស់គ្រួ
សារបង ទទួលបាន៣០ដល់៥០លានដុងក្នុង១ឆ្នាំ។ បងស្រី Dính រៀបរាប់
ដោយក្តី​សប្បាយថា៖

        “ការលក់ជ័រម្រក្សណ៌បានជួយឲ្យខ្ញុំមានប្រាក់បង់ប្រាក់រៀនឲ្យកូន មាន
បន្ថែមប្រាក់ទិញម៉ូតូដើម្បីមានមធ្យោបាយធ្វើដំណើរ និងទិញគោ ក្របីមកចិញ្ចឹម។​លុយដែលបានពីលក់ជ័រម្រក្សណ៌មុននេះយើងទិញបានសះចំនួន៣​ក្បាលក្របី
៥ក្បាល។ ដាំស្រូវបានលុយតិចណាស់ មិនដូចចិញ្ចឹមLaccaឡើយ”។

        មិនត្រឹមតែនាំមកផលិតផលសេដ្ឋកិច្ចខ្ពស់​និងក្លាយទៅជាប្រភេទដើម ឈើស្នូលដើម្បីអភិវឌ្ឍន៌សេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងតាំងពីបើកទូលាយផ្ទៃដីដាំដុះដើមចាក់ជួយឲ្យប្រជាកសិករឃុំ Huoi
Leng មានការទទួលខុសត្រូវក្នុងការការពារនិងអភិវឌ្ឍន៌ព្រៃ។ លោក Hạng
Say Dua ឲ្យដឹងថែមទៀតថា៖

        “យើងខ្ញុំកំពុងផ្សព្វផ្សាយ អនុវត្តន៌ដើម្បីធ្វើយ៉ាងម៉េចឲ្យមានផែនការ

ជាក់ ស្តែង។ គ្រួសារនេះធ្វើមានពីចិញ្ចឹមLaccaល្អហើយ នឹងធ្វើឲ្យគ្រួសារ

ផ្សេងៗ ត្រាប់តាម។ ដូច្នេះគ្រួសារណាមួយក្នុងឃុំមានផ្ទៃដីអាចរួមផុតពីភាព

ក្រីក្រផងដែរ”។

        រួមជាមួយការផ្ទេប្តូរពូជដើមឈើ រដ្ឋអំណាចតំបន់គ្រប់ជាន់ថ្នាក់ នៅសកម្ម ក្នុងការចលនាប្រជាកសិកផ្ទេប្តូរពីទម្លាប់ចិញ្ចឹមគោលេងចោលតាមទីទូលជាយ
ភ្នំទៅការចិញ្ចឹមដោយប្រមូល។ ពុំនោះសោធ ប្រជាកសិកបានទាក់ទងផ្ទាល់ជា ជំហានៗដោយបច្ចេក​ទេសចិញ្ចឹមថ្មី ដោយហេតុនេះ​ហ្វូងសត្វពាហនៈរបស់
Huoi Leng រក្សាបានល្បឿន អភិវឌ្ឍន៌ស្ថិរភាព។

        ជីវភាពរស់នៅរបស់ប្រជាកសិកនៅឃុំ Huoi Leng ដែលកំពុងមានការ ផ្លាស់ប្តូរច្បាស់លាស់។​ពីមុននេះ ប្រជាកសិករនៅ Huoi Leng តែងតែផ្អែកលើ ដំណាំស្រូវពោតប៉ុណ្ណោះទេ ប៉ុន្តែឥឡូវនេះ មានចំណូលស្ថិរភាពពីការចឹញ្ចឹម
Laccaនិងចិញ្ចឹមសត្វ។ រូបសណ្ឋានផ្ទេរប្តូររចនាសម្ព័ន្ធដំណាំ ចិញ្ចឹមសត្វប្រកប​ដោយប្រសិទ្ធភាពនេះ ដែលកំពុងបានប្រជាកសិករនៅឃុំ Huoi Leng ចែក
រំលែកបទពិសោធន៌គ្នាទៅវិញទៅមក ដើម្បីឈានឡើងរួចផុតពីភាពក្រីក្រ ធ្វើឲ្យផ្លាស់ប្តូរមុខមាត់ឃុំជនបទស្រុកតំបន់ព្រៃភ្នំស្រុក Muong Cha ខេត្ត
Dien Bien៕

ប្រតិកម្មទៅវិញ

ផ្សេងៗ