Ly Hoa -ភូមិឆ្នេរសមុទ្រមានប្រពៃណីវប្បធម៏ប្រវត្តិសាស្រ្ត

Ly Hoa -ភូមិឆ្នេរសមុទ្រមានប្រពៃណីវប្បធម៏ប្រវត្តិសាស្រ្ត - ảnh 1
​ឆ្នេសមុទ្រQuang Binh (រូបថត៖ Internet)
​ (VOVWorld)-លើផ្លូវធ្វើដំណើរឆ្លងកាត់វៀតណាម ពេលដើរឆ្លងច្រកភ្នំ​ Ngang ​ឈានចូលទឹក
ដី​ Quang Binh​​ភ្ញៀវនឹងមានចម្ងល់យ៉ាងខ្លាំងដោយជួបប្រទះឃើញទេសភាពធម្មជាតិជា ទី
មនោរម្យរបស់តំបន់ជនបទ១​ប្រៀបដូចជាប្រទេសវៀតណាមតូចដែលនៅទីនោះ មានទាំង
ភ្នំ ទន្លេ​នឹងសមុទ្រផង។នោះគឺភូមិ  Ly Hoa ឃុំ Hai Trach ស្រុក Bo Trach​ខែត្រ Quang Binh។ក្នុងប្រវត្តិសាស្រ្ត  Ly Hoa មិនគ្រាន់តែជាភូមិប្របសមុទ្រដ៏ទ្រុប ទ្រុល​ប៉ុណ្ណោះទេថែមទាំង
មានប្រពៃណីវប្បធម៏​ប្រវត្តិសាស្រ្ត​របស់ខែត្រ​​​  Quang Binh​នឹងប្រទេសទាំងមូលទៀតផង។        
Ly Hoa -ភូមិឆ្នេរសមុទ្រមានប្រពៃណីវប្បធម៏ប្រវត្តិសាស្រ្ត - ảnh 2
រូងផ្នំ Quang Binh (​រូបថត៖Internet)
ដោយអំណោយផលនៃធម្មជាតិ  Ly Hoa ​មាន​ទេសភាពធម្មជាតិដ៏ល្អត្រកាល​ជាច្រើន
នឹងមានទីតាំងយុទ្ធសាស្រ្តដ៏សែនសំខាន់។ក្នុងប្រវត្តិសាស្រ្តប្រឆាំងពួកខ្មាំងឈ្លានពាន តំបន់
ដី ​Ly Hoa ក៏កត់ត្រានូវព្រិត្តិការណ៏ប្រវត្តិសាស្រ្តជាច្រើនដែរ។​កាល ដើម​ទ្វាសមុទ្រLy Hoa
ហៅថា​ទ្វា​Dai Ly ។នាឆ្នាំ​១៣៦៩​​ ស្តេចTran Du Tong(១៣៤១ -១៦៩)​​ទ្រង់បានបញ្ជាកងទ័ព
ជើងទឹក Dai Viet វាយកំទេច​ពួកខ្មាំង Chiem។នៅក្បែរ ទ្វាសមុទ្រ​Ly Hoa គឺជាភូមិ​សមុទ្រLy
 Hoa ស្តុកស្តម។លោក Nguyen Duy Hung កម្មាភិបាលឃុំ​​​ Hai Trach បានឲ្យដឹងថា៖​ ”ភូមិ​
Ly Hoa មានប្រវត្តិសាស្រ្តអភិវឌ្ឌ្យតាំងពី រយះពេល​៣០០​ឆ្នាំ​មក។​ប្រជាជនភូមិ​Ly Hoa មានប្រពៃណីសាមគ្គីភាព រួមគ្នាទប់ ទល់នឹងគ្រោះធម្មជាតិ ច្បាមយកសមុទ្រនេសាទត្រី​ព្រមទាំងបំពេញល្អកាតព្វកិច្ច របស់ខ្លួនចំពោះរដ្ឋ រួមគ្នាឆ្លងកាត់ការលំបាកកសាងការរស់
នៅឲ្យកាន់តែសម្បូរ ធូរធារសុភមង្គល”។      
   ក៏ដូចជាបណ្តាភូមិនៅតំបន់ជនបទផ្សេងៗ នៅភូមិ​ Ly Hoa មានកេរិ័្តតំណែល ប្រវត្តិ
សាស្រ្តដ៏ថ្លៃថ្លាជាច្រើន។​ សាលាភូមិ​ Ly Hoa បានស្ថាបនា​ នាឆ្នាំ១៧៣៧ -ជាសំណងមាន
តំលៃប្រវត្តិសាស្រ្តស្ថាបត្យកម្មសិល្បះជាគំរូ។​នេះជាទីធ្វើសក្ការះបូជា បណ្តាដូនតាដែលមាន
គុណបំណាចបង្កើតភូមិ នឹងគ្រូដើមនៃបណ្តាមុខរបរ​ របស់ភូមិ សមុទ្រ។ នៅក្នុងសាលាភូមិ​ក៏ធ្វើសក្ការះបូជា វង្សត្រកូលចំនួន​១២ដែលត្រូវបានស្តេច ទ្រង់ផ្តល់ព្រះរាជក្រិត្យតែងតាំង។ ក្នុងនោះមានវង្សត្រកូល​ Nguyen Duy  ដែលមាន មនុស្សជាច្រើននាក់ប្រឡងជាប់បណ្ឌិត
 ធ្វើជាមន្រ្តី​ក្រោមរាជកាលស្តេច​ជាច្រើន។ លោក Pham Gia Thuong អ្នកចាស់ជរា១រូបនៅ
ភូមិ​​​ Ly Hoa បានឲ្យដឹងថា៖”នៅ បណ្តារាជកាលមុនៗ​ ភូមិ​​​ Ly Hoa​ យើងខ្ញុំមានមនុស្សជា
ច្រើននាក់ប្រឡងជាប់បណ្ឌិត​​  ធ្វើជាមន្រ្តី។​ ប៉ុព្វបុរសទាំងនេះបានបន្សល់ទុក​នូវសញ្ញា
សំគាល់ដ៏ល្អប្រសើរជូនស្រុក កំណើត។​បណ្តាកុលបុត្រ ភូមិ​​​ Ly Hoa​ ថ្ងៃនេះនៅតែពង្រីក
បានប្រពៃណីដ៏ល្អប្រសើរ នេះតទៅទៀត”។        
Ly Hoa -ភូមិឆ្នេរសមុទ្រមានប្រពៃណីវប្បធម៏ប្រវត្តិសាស្រ្ត - ảnh 3
វាលថ្មលោត​ Quang Binh(រូបថត៖Internet)
ក្នុងបណ្តាខែឆ្នាំប្រឆាំងពួកចក្រព័ត្រអាមេរិក​សង្គ្រោះជាតិ ​ច្រកភ្នំ​ Ly Hoa ជា គោលដៅ
បំផ្លិចបំផ្លាញរបស់កងទ័ពជើងអាកាសអាមេរិក។ដោយសេចក្តីប្តេជ្ញាចិត្ត​​​  “រថយន្តមិនទាន់
ចរាចរបាននោះ  ផ្ទះមិនស្តាយទេ”  ប្រជាជន ភូមិ​​​ Ly Hoa​បានស្មគ្រចិត្ក រុះរើផ្ទះស្នាកចំនួន​
 ១៥០ ​ខ្នង ដើម្បីសងស្ពានឲ្យកងទ័ពឆ្លងទន្លេ រួមចំណែកបន្ថែមកំលាំង មនុស្ស​កំលាំង
ទ្រព្យសម្បត្តិក្នុងការតស៊ូប្រឆាំងអាមេរិក សង្គ្រោះជាតិ ឯកភាមាតុភូមិ។​ ក្រោយពីថ្ងៃប្រទេស
មានសន្តិភាព Ly Hoa ក្លាយទៅជាមជ្ឈមណ្ឌលអភិវឌ្ឌ្យមុខរបរ​នេសាទត្រីសមុទ្រ​១ នឹងជា
មជ្ឈមណ្ឌលជួញដូរដ៏អូរអរ ១កន្លែង​ផង​។ប្រជាជន ភូមិ​​​ Ly Hoa​ មិនគ្រាន់តែល្បីឈ្មោះដោយ
ប្រពៃណីសង្វាតរៀនសូត្រឧ្សាព្យាយាមពលកម្ម ប៉ុណ្ណោះទេ ថែមទាំងជាអ្នកជួញដូរពូកែ
ទៀតផង។​នាសព្វថ្ងៃ ប្រជាជន​ Ly Hoa​ ជាច្រើន នាក់-​ទោះបីទៅកាន់គ្រប់ទឹសទីក្នុងទូទាំង
ប្រទេស នឹងទទួលមហាជោគជ័យក្នុងជីវិត ក៏ដោយ ក៏ប៉ុន្តែនៅតែឆ្ពោះមកស្រុកកំណើត
ដោយមោទនភាពជានិច្ឆ។លោក Nguyen cam Son -ជន​Ly Hoa ម្នាក់​បានមានចំណាប់
អារមណ៏ថា៖​ “ពេលនៅឆ្ងាយពីស្រុក កំណើតទើបឃើញអស់នូវមនោសញ្ចេតនាស្រុក
កំណើត។ខ្ញុំបានផ្សារខ្ជាប់ជាមួយទឹកដីនេះក្នុងបណ្តាខែឆ្នាំមានសង្គ្រាមយ៉ាងកាចសា
ហាវ។ ទឹកដីនេះបានចិញ្ចឹមខ្ញុំធំឡើង។ គុណបំណាចនេះ មនោសញ្ចេតនានេះ​ជានិច្ឆកាល
ក្រើនរំលឹកខ្ញុំ ជំរុញខ្ញុំត្រូវវិលត្រឡប់ មកស្រុកកំណើតវិញរួមចំណែកកសាងស្រុកកំណើត
ឲ្យកាន់តែស្រសស្អាតថែមទៀត”។      
 
Ly Hoa -ភូមិឆ្នេរសមុទ្រមានប្រពៃណីវប្បធម៏ប្រវត្តិសាស្រ្ត - ảnh 4
​រូងភ្នំPhong Nha -Quang Binh( Internet)
 មានទីតាំងនៅក្រោមជើងច្រកភ្នំ​  Ly Hoa ​តំបន់សមុទ្រ​ភូមិLy Hoa នៅជារមណី យដ្ឋានល្អវិសេស​ដោយមានផ្ទាំងថ្មតូច- ធំ ខ្ពស់-ទាប​​រាប់ម៉ីនរកេតរកូតលើរលក សមុទ្រ។ប្រជាជនក្នុងស្រុកហៅវាលថ្មនេះថា៖”វាលថ្មលោត”។ភូមិនេសាទដ៏សុខសាន្តត្រាណ​Ly
Hoa រួមជាមួយ វាលថ្មលោត”​បានក្លាយទៅជារមណីយដ្ឋានល្អស្អាត១​ ទីមកដល់១គួរឲ្យ
ជក់ចិត្តនឹងចាប់អារមណ៏ចំពោះភ្ញៀវទេសចរក្នុងនឹងក្រៅខែត្រ។ បើសិនជាមានឪកាសដើរឆ្លងកាត់តំបន់ដីនេះ ភ្ញៀវចូរឈាងជើងចូលទស្សនាភូមិ
សមុទ្រ Ly Hoa​ ដើម្បីយល់អំពីប្រពៃណី​ប្រវត្តិសាស្រ្ត​វប្បធម៏របស់តំបន់ជនបទស្រស់ស្អាត
នេះថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ