MONG SON សម្រេចការកសាងជនបទថ្មីយ៉ាងឆាប់រហ័ស
THUA XUAN – TO TUAN -  
(VOV) /  
(VOV)_មកដល់ឃុំ Mong Son ស្រុក Yen Binh ខេត្ត Yen Bai (ភាគខាងជើង
វៀតណាម) ក្នុងប៉ុន្មានថ្ងៃនេះ អាចឃើញមុខមាត់ជនបទនៅទីនេះបានផ្លាស់ប្តូរថ្មី
យ៉ាងច្បាស់លាស់ ។ ប្រព័ន្ធផ្លូវ អគ្គីសនី សាលារៀន និងគិលានដ្ឋានត្រូវបាននិង
កំពុងវិនិយោគជួសជុលកែលំអរ។ ក្រោយរយៈពេល៥ឆ្នាំ អនុវត្តកម្មវិធីកសាងជន
បទថ្មីមក Mong Son នឹងសម្រេចការកសាងជនបទថ្មី នាចុងឆ្នាំ ២០១៥នេះ។
|
MONG SON សម្រេចការកសាងជនបទថ្មីយ៉ាងឆាប់រហ័ស |
Mong Sonជាឃុំប្រកបមុខរបរកសិកម្ម មានផ្ទៃដីជាង៤៥០០ហិកតា ដែលក្នុង
នោះផ្ទៃដីត្រូវលិចទឹកគឺ២៨០០ហិកតា។ ប្រការនេះជះឥទ្ធិពលខ្លាំងចំពោះការអនុវត្ត
បទដ្ឋាននានា ក្នុងការកសាងាជនបទថ្មីជាពិសេសគឺការរៀបចំគំរោងផែនការ អភិ
វឌ្ឍន៍ប្រព័ន្ធគមនាគមន៍។ ប៉ុន្តែក្រោយរយៈពេល៥ឆ្នាំ ដោយមានការខំប្រឹងប្រែង
របស់ប្រព័ន្ធនយោបាយទាំងមូល រួមជាមួយការស្រុះចិត្តគំនិត រួមកម្លាំងកាយចិត្ត
របស់ប្រជាជន បណ្ដាខ្សែផ្លូវតភ្ជាប់ឃុំ ភូមិ ដូចជា៖ ផ្លូវភូមិ Can ផ្លូវ Giang Son ផ្លូវ
Trung Son សុទ្ធតែបានក្រាលកៅស៊ូ ប៉េតុង។ បងស្រី Nguyen Thi Thuy នៅភូមិ
Trung Son ជាគ្រួសារមួយក្នុងចំណោមគ្រួសារ ដែលបានបរិច្ចាកដីកសាងផ្លូវ បាន
អោយដឹងថា៖
“ ខ្ញុំឃើញថា៖កម្មវិធីកសាងជនបទថ្មីនេះសមស្រប បានជាគ្រួសារនាងខ្ញុំ
បានស្ម័គ្រចិត្តបរិច្ចាកដី។ ធ្វើបានផ្លូវនេះ ប្រជាជនធ្វើដំណើរទៅវិញទៅមកងាយ
ស្រួលជាង។”
|
MONG SON សម្រេចការកសាងជនបទថ្មីយ៉ាងឆាប់រហ័ស |
ជួយជ្រោមជ្រែងចលនាអភិវឌ្ឍន៍សេដ្ឋកិច្ចដោយឃុំបំផុសឡើងនេះ ប្រជាជន
Mong Son បានសកម្មផ្លាស់ប្តូររចនាសម្ព័ន្ធដាំដុះ នឹងចិញ្ចឹមសត្វ។ នាបច្ចុប្បន្ន ឃុំ
បានមានសហគ្រាសកែច្នៃឈើព្រៃដាំដុះចំនួន៣ សហគ្រាសកែច្នៃម្សៅដំឡូងមី
ចំនួន១ សហគ្រាសចំនួន២ធ្វើសេវាកម្មនាវាទូក រួមជាមួយរូបសណ្ឋានដាំដុះដំណាំ
ចិញ្ចឹមសត្វប្រកបដោយប្រសិទ្ធិភាព។ គ្រួសារលោក Nguyen Van Manh នៅភូមិ
Lang Can ជាគំរូមួយ។ លោក Nguyen Van Manh បានអោយដឹងថា៖
“ មុននេះ ប្រកបមុខរបរនេសាទត្រីបានជាជីវភាពរស់នៅជួបការលំបាកជា
ច្រើន។ ចាប់ពីពេលដាំដុះដំណាំ ជីវភាពរស់នៅរបស់គ្រួសារបានធូធារគ្រាន់បើរ
ជាងមុនជាច្រើនហើយ។”
ក្រោយរយៈពេល៥ឆ្នាំអនុវត្តកម្មវិធីកសាងជនបទថ្មីមក ឃុំ Mong Son បាន
ប្រមូលផ្តុំទឹកប្រាក់ចំនួន ១៧៦ពាន់លានដុងសំរាប់កសាងជនបទថ្មី ក្នុងនោះ ថវិ
កាពីមជ្ឈឹមនិងតំបន់គឺ១៥% ហើយជាង៨៥%ពីបណ្ដាអង្គភាពអាជីវកម្ម និងប្រជា
ជន។ ពីប្រភពថវិកានេះ ប្រជាជនឃុំបានកសាងផ្លូវថ្មីចំនួន២០គីឡូម៉ែត្រ អាគារ
វប្បធម៌ចំនួន៨ និងប្រព័ន្ធធារាសាស្ត្រយ៉ាងល្អប្រសើរ។ នាបច្ចុប្បន្ន Mong Son បាន
សម្រេចបទដ្ឋានចំនួន១៧/១៩ អំពីការកសាងជនបទថ្មី។ លោក Nguyen Van Dong
ប្រធានគណៈកម្មាធិការប្រជាជនឃុំ Mong Son បានអោយដឹងថា៖
“ យើងខ្ញុំនឹងបន្តប្រមូលផ្តុំបញ្ជាណែនាំគ្រប់ស្ថាប័ន តំបន់ និងសាលារៀន
នានា ខំប្រឹងប្រែងសម្រេចបទដ្ឋានជាបន្ទាប់ស្ដីពីវប្បធម៌និងអប់រំ។ ហើយយើង
ខ្ញុំនឹងកសាងបន្ថែមអាគារវប្បធម៌ថ្មីចំនួន២ខ្នងទៀតក្នុងឆ្នាំនេះ។”
ដោយមានការចូលរួមរបស់សហគមន៍ទាំងមូល និងការប្តេជ្ញាចិត្តរបស់រដ្ឋ
អំណាចតំបន់ តាមគំរោង ដល់ចុងឆ្នាំ២០១៥នេះ Mong Son នឹងសម្រេចជាស្ថាព
របទដ្ឋានទាំង១៩ អំពីការកសាងជនបទថ្មី និងជាឃុំដំបូងបង្អស់របស់ស្រុក Yen
Binh ខេត្ត Yen Bai ឈានមុខគេក្នុងការកសាងជនបទថ្មី៕
THUA XUAN – TO TUAN
-VOV