MY KHANH បុណ្យតេតរៀបចំឡើងដោយកងទ័ពនិងប្រជាជន

(VOV)_ប្រជាជន ឃុំ My Khanh​​ ទីក្រុង Can Tho ( ភាគខាង​ត្បូង​វៀតណាម)  ទទួលបុណ្យតេតប្រពៃណី ឆ្នាំមមីឆស័ក២០១៤ប្រកបដោយ​​សេចក្ដីសប្បាយ រីករាយដោយសារឃុំត្រូវបាន​ទទួលស្គាល់ជាឃុំ​ជនបទថ្មី​។​ ពិសេស បុណ្យតេត
ឆ្នាំ នេះ បញ្ជាការដ្ឋានកងទ័ពទីក្រុង Can Tho បានរៀបចំសកម្មភាពជាច្រើន ដើម្បី
កងទ័ព និងប្រជាជនរួមគ្នាទទួល​បុណ្យ​តេតប្រពៃណីដោយភាព​កក់ក្តៅ និងពោ
ពេញទៅដោយ​អត្តសញ្ញាណប្រពៃណីរបស់ភូមិភាគខាងត្បូង។  

 MY KHANH បុណ្យតេតរៀបចំឡើងដោយកងទ័ពនិងប្រជាជន - ảnh 1
ពិធីទទួលស្គាល់ឃុំ My Khanh ជាឃុំជនបទថ្មី(​ http://canthotv.vn/)

ក្នុងដំណាក់កាលដំណើការប្រយុទ្ធ​ប្រឆាំងចក្រពត្តិអាមេរិក ឃុំ My Khanh ​ស្រុក 
Phong Dien ជាអាស័យដ្ឋានប្រមូលផ្តុំរបស់កងទ័ព ​ក្នុង​ដំណើរទ័ពមកពីភាគខាងជើង
វៀតណាម។ គ្រួសារជាច្រើនក្នុងឃុំ​បាន​មាន​ពី៣ ដល់ ៤ជំនាន់ជាបងៗកងទ័ពលោក
អ៊ំហូ  ដោយហេតុនេះ MyKhanh ត្រូវ​បាន​ប្រសិទ្ធិនាមជា​៖ឃុំវីរជន។ បងស្រី Pham
Dieu Linh ប្រធានសមាគមនារីឃុំ My Khanh បានចែករំឡែកថា៖

          “ ខ្ញុំ​​ជាកូនស្រី១នាក់​របស់យុទ្ធជន​នៃកងទ័ពប្រជាជនវៀតនាម​។​ខ្ញុំមោទនភាព
ជាច្រើន  ដែលបានរស់​នៅ​លើតំបន់ដីពោពេញទៅដោយប្រពៃ​ណី​វីរភាពនេះ។ ​មនោ
សញ្ជេតនា​រវាងកងទ័ពនិងប្រជាជន ត្រូវបានផ្សាភ្ជាប់​គ្នា​ពីយូរយារណាស់មកហើយ។ សព្វថ្ងៃនេះមនោសញ្ជេតនានេះនៅបាន​ថែ​រក្សារ បងៗកងទ័ពមកកសាងផ្ទះមហា សាមគ្គីសំរាប់ប្រជាជន។ បរិយាកាសសប្បារីករាយណាស់។ ប្រការនេះមានន័យថា៖បក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនទាំងមូលរួមគ្នាទទួលបុណ្យតេត។”  ​        ក្នុងឱកាសបុណ្យតេតប្រពៃណីឆ្នាំនេះ កងទ័ពនិងគណកម្មាធិការ​ប្រជាជនទីក្រុង  បានធ្វើចលនារៃអង្គាសជាថវិកា​ កម្លាំងពលកម្ម ជួយ My Khanh ​ កសាងផ្ទះថ្មីចំនួន
៣៩ខ្នង​ សំរាប់ជនក្រីក្រ ​កែលំអរប្រឡាយ​ជិត​៤​គីឡូមែត្រ…។ល។ តាមនោះ ឃុំ My
Khanh  ​កាន់តែមានការ​ផ្លាស់ប្តូ​រ​ថ្មី​ពី​មួយ​ថ្ងៃទៅមួយថ្ងៃ ​។ មុននេះ ​គ្រួសារបងស្រី Le
Thi Nga ជាគ្រួសារក្រីក្រ១ ​​ជួបប្រទះការ​​លំបាក​ជាច្រើន​ ប៉ុន្តែនាដើមនិទាឃរដូវនេះ ​
ដោយសារ​កម្មវិធីបុណ្យតេតកងទ័ព​និង​ប្រជាជន ​គ្រួសារបងស្រីបាន​មានផ្ទះថ្មី​។ បង
ស្រី Le Thi Nga បានអោយ​ដឹងថា៖

“ មុននេះ ផ្ទះខ្ញុំទ្រុះទ្រោមណាស់។​ ឥឡូវនេះបងៗកងទ័ពនឹងរដ្ឋអំ​ណាច​​​បាន
កសាង​ផ្ទះ​ថ្មីសំរាប់គ្រួសារខ្ញុំ។ ​ខ្ញុំសូមថ្លែងអំណរគុណចំពោះរដ្ឋអំណាចតំបន់ សូម
ថ្លែងអំណរគុណ​បណ្ដាយុទ្ធជន។ ចំពោះគ្រួសារខ្ញុំ នេះជាសុភមង្គល១ដ៏សម្បើម។​”

បុណ្យតេតកងទ័ពនិងប្រជាជន នៅឃុំ My Khanh មិនគ្រាន់​តែ​នាំ​មក​នូវក្តី សប្បាយរីករាយចំពោះ ភូមិ ឃុំ​និងគ្រួសារក្រីក្រប៉ុណ្ណោះទេ ថែមទាំងនេះគឺជា​មេរៀនអំពីការអប់រំប្រពៃណីបដិវត្តន៍សំរាប់ជំនាន់វ័យក្មេងទៀតផង។ ក្នុងបរិយា
កាស កក់ក្ដៅនេះ បណ្ដាមិត្តវ័យក្មេង​បានចូលរួមពិធីបុណ្យ​ប្រឡងវេចនំអន្សម  សម្ដែងសិល្បះ បោសសំអាតបរិស្ថាន…ជាដើម។ ​ព្រឹន្ទ​បាល​ទោ Pham Chi Hai នៅកងអនុសេនាធំព័ត៍មានបានចែករំឡែកថា៖

“ នេះ​ជាលើកដំបូងដែលខ្ញុំបានចូលរួមពិធីបុណ្យតេតកងទ័ពនិង​ប្រជា​ជន​ ខ្ញុំសប្បាយរីករាយណាស់ ពេលដែលបានជួបប្រាស្រ័យជាមួយ​ប្រជាជន​ ជួយ ឧបត្ថម្ភប្រជាជន ជួសជុលផ្លូវនិងពង្រើកទំនប់ទប់ទឹក​ ប្រជាជននៅទីនេះស្រ
ឡាញយុទ្ធជន​ណាស់។​ បុណ្យតេតកងទ័ពនិងប្រជាជននេះមានអត្ថន័យដ៏ជ្រា
លជ្រៅចំពោះ​ខ្ញុំ។​ ខ្ញុំសប្បាយរីករាយយ៉ាងក្រៃលែងដោយ​បានទទួលបុណ្យតេត​
ដូច្នេះ។”

មិត្ត Nguyen Nhu Ngoc យុវជនភូមិ My Phuoc ឃុំ My Khanh បានអោយ
ដឹងថា៖​

“ ឆ្នាំនេះ កងទ័ពនិងប្រជាជនបានរៀបចំសកម្មភាពជាច្រើន​។ បានជា​យើងខ្ញុំសប្បាយរីករាយណាស់។ បងៗកងទ័ពជួយប្រជាជន​កសាងផ្ទះ​ ធ្វើផ្លូវ
គមនាគមន៍ជនបទ…ល។ ប្រជាជនស្រឡាញ់យុទ្ធជនណាស់។”

My Khanh ជាតំបន់តែមួយគត់នៅតំបន់វាលទំនាបទន្លេ Cuu Long បានរៀបចំ​និង​រក្សារបានសកម្មភាពបុណ្យតេតកងទ័ពនិងប្រជាជន ក្នុងច្រើនឆ្នាំកន្លងទៅ។​តាម
នោះ​រូបភាព៖បងៗកងទ័ពលោកអ៊ំហូ កាន់តែ​ស្អាតជាងទៀត​ក្នុងដួងចិត្តប្រជាជន។ បុណ្យតេតកងទ័ពនិងប្រជាជនបានរួមចំណែកបង្កើត​ទំនុកទុកចិត្ត និងប្រមូលផ្តុំ
កម្លាំងប្រជាជន  រួមគ្នាកសាងស្រុកកំណើតកាន់តែស្អាតស្អំ និងសម្បុរសប្បាយ​៕     ​ 


ប្រតិកម្មទៅវិញ

ផ្សេងៗ