NINH THUAN អភិវឌ្ឍន៍ការចិញ្ចឹមសត្វប្រកបដោយនិរន្តរភាព

(VOV)_ដោយមានការឆ្លៀតយកសក្ដានុភាព ឧត្តមភាពក្នុងតំបន់ បានជា​ខេត្ត
 Ninh Thuan បានផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លា រូបសណ្ឋានចិញ្ចឹមសត្វ ​ដោយ​ការចិញ្ចឹម
សត្វពាហនះនិងបក្សាបក្សីរបៀបប្រមូលផ្តុំ មានតំលៃខាងសេដ្ឋកិច្ចខ្ពស់ រួម​ចំណែក
លើកស្ទួយជីវភាពរស់នៅសំរាប់ប្រជាជន។ នេះគឺជាទិសដៅមួយដ៏​ត្រឹមត្រូវ របៀប
ធ្វើល្អ សំរាប់តំបន់ផ្សេងៗក្នុងខេត្ត Ninh Thuan សម្រេច​បាន​បទដ្ឋាន​នានាក្នុងកម្មវិធី
កសាងជនបទថ្មី។

NINH THUAN អភិវឌ្ឍន៍ការចិញ្ចឹមសត្វប្រកបដោយនិរន្តរភាព - ảnh 1
NINH THUAN អភិវឌ្ឍន៍ការចិញ្ចឹមសត្វប្រកបដោយនិរន្តរភាព

ដោយបានកំណត់ច្បាស់ការចិញ្ចឹមជាឧត្តមភាពក្នុងផលិតកម្មកសិកម្ម ដំណាក់កាល ២០១១-២០១៥ ខេត្ត Ninh Thuan បានប្រមូលផ្តុំអនុវត្តល្អការផ្តួចផ្តើមគំនិតអភិ
វឌ្ឍន៍​ផ្នែក​ចិញ្ចឹម​តាមរូបសណ្ឋានកសិដ្ឋានរួមជាមួយការអភិវឌ្ឍន៍វាលស្មៅ។ ​ដូច្នេះ 
ពង្រីក​បាន​ឧត្តមភាពរបស់តំបន់ ជំរុញផ្នែកចិញ្ចឹមសត្វរបស់ខេត្តអភិវឌ្ឍន៍។ នា
បច្ចុប្បន្ន ​សត្វពាហនះទាំងអស់របស់ខេត្តមានចំនួន ២៥៤ពាន់ក្បាល ដែលក្នុង
នោះភាគច្រើនគឺសត្វចៀមជាង៩២ពាន់ និងគោជាង៨៩ពាន់។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចំពោះបំរ៉ែបំរួលដ៏ស្មុគ្រស្មាញរបស់ធាតុអាកាស ខេត្ត Ninh Thuan បានមាន
គោលការណ៍ចលនា​ប្រជាជននាំហ្វូងសត្វនៅក្បែក​នឹងផ្ទះ។ លោក Le Quyet
Thang - អនុប្រធាន​គណៈកម្មាធិការប្រជាជនឃុំ Nhi Ha ស្រុក Thuan Nam ​​បាន
អោយដឹងថា៖

          “ ផ្ទេរប្តុរទៅរូបសណ្ឋានចិញ្ចឹមនៅផ្ទះនេះ វាបាននាំមកនូវផលប្រយោជន៍​
មួយចំនួនសំរាប់ប្រជាកសិករ ដូចជា៖ សន្សំសំចៃបានពេលវេលាចិញ្ចឹម ថែទាំ​
តាមបច្ចេកទេស គ្រប់គ្រងបានអាសន្នរោគ។ ការចិញ្ចឹមអភិវឌ្ឍន៍លឿន បានជា
ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រជាកសិករក៏បានលឿនដែរ។”


NINH THUAN អភិវឌ្ឍន៍ការចិញ្ចឹមសត្វប្រកបដោយនិរន្តរភាព - ảnh 2
NINH THUAN អភិវឌ្ឍន៍ការចិញ្ចឹមសត្វប្រកបដោយនិរន្តរភាព

ដោយមានធាតុអាកាសមានលក្ខណះប្លែក បានជាខេត្ត Ninh Thuan អភិវឌ្ឍន៍
​របរចិញ្ចឹមពពែ ចៀម ជាច្រើន ហើយប្រមូលផ្តុំនៅស្រុក Ninh Son , Ninh Phuoc,
Ninh Hai , Thuan Nam, Thuan Bac។ សាច់ចៀមជាមុខម្ហូប​អាហារដ៏វិសេសវិសាល
 ហើយទទួលបានការនិយមចូលចិត្តពីភ្ញៀវទេសចរណ៍ ​និងអ្នកប្រើប្រាស់នៅក្នុង
និងក្រៅប្រទេសទៀតផង។ ពីបច្ចុប្បន្នដល់ឆ្នាំ ២០២០ ខេត្ត Ninh Thuan បានកំ
ណត់ជំរុញខ្លាំងផ្នែកចិញ្ចឹមសត្វ អភិវឌ្ឍន៍តាមរូបសណ្ឋានកសិដ្ឋាន ទ្រង់ទ្រាយ
ឧស្សាហកម្ម និងឧស្សាហកម្មពាក់កណ្ដាល លើកកំពស់គុណភាព​ហ្វូងសត្វ បំ
ពេញតម្រូវការរបស់ផ្នែកឧស្សាហកម្មកែច្នៃ ធានាសុវត្ថិភាពម្ហូប​អាហារ និងជំរុញ
ខ្លាំងការនាំចេញផលិតផលនេះ។ នាពេលខាងមុខនេះ Ninh Thuanក៏កសាងតំបន់
ជំនាញផលិតកម្មស្មៅ ដោយទ្រង់ទ្រាយធំ ផ្សាភ្ជាប់ជាមួយតំបន់ចិញ្ចឹមសត្វនានា។
 លោក Phan Quang Thuu - អនុប្រធានមន្ទីរកសិកម្ម​ និងអភិវឌ្ឍន៍ជនបទ ខេត្ត
Ninh Thuan បានអោយដឹងថា៖

          “ ការអភិវឌ្ឍន៍ហ្វូងសត្វដើរតួនាទីដ៏សែនសំខាន់ ក្នុងផ្នែកកសិ​កម្មតំបន់។​ 
ខេត្តក៏ជំរុញខ្លាំងការឃោសនា ចលនាប្រជាជនអភិវឌ្ឍន៍ផ្ទៃដីដាំស្មៅទៀតផង។
 នេះគឺជាប្រការមានអត្ថន័យសម្រេច។ ក្នុងរយៈពេលកន្លងទៅ ដោយមានការជួយ
ឧបត្ថម្ភពីរដ្ឋ ប្រជាជនបានម្ចាស់ការដាំស្មៅ ដើម្បីយកធ្វើចំណីអោយហ្វូងសត្វ។
 នេះគឺជារបៀបធ្វើដ៏ល្អ។​”

          ដើម្បីឆ្ពោះទៅការអភិវឌ្ឍន៍ ផ្នែកចិញ្ចឹមសត្វពពែ និងចៀមប្រកបដោយនិរន្តរភាព មន្ទីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខេត្ត Ninh Thuan បាន​កសាងគំរោងការណ៍​៖ 
​​ណែនាំខាងភូមិសាស្ត្រសំរាប់ផលិតផលសាច់ចៀមរបស់ Ninh Thuan ។ តាម​នោះ
 ​នឹងជួយលើកកំពស់តំលៃខាងសេដ្ឋកិច្ចសំរាប់ផលិតផលដ៏វិសេសវិសាល​នេះរបស់
ខេត្ត បង្កើតគ្រឹះដ្ឋានសំខាន់សំរាប់ការនាំចេញសាច់ចៀមក្នុងអនាគត។ ដោយបាន
ឆ្លៀតយកឱកាសសក្ដានុភាព ឧត្តមភាពនិងផ្ទេរប្តូររូបសណ្ឋានចិញ្ចឹមសត្វនេះ ជីវ
ភាពរស់នៅរបស់ប្រជាជនត្រូវបានលើកស្ទួយពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមនឹងនោះ
 រួមចំណែកក្នុងការកសាងជនបទថ្មីនៅតំបន់ជាច្រើន។ គ្រួសារ​រាប់ពាន់គ្រួបានជួយ
ឧបត្ថម្ភថ្ងៃធ្វើពលកម្ម បរិច្ចាកដី ចូលរួមជាទឹកប្រាក់ដើម្បីកសាង​ហេដ្ឋារចនាសម្ព័ន្ធ។
 ក្រោយរយៈពេល៣ឆ្នាំអនុវត្តកម្មវិធីកសាងជនបទថ្មី គិតមកដល់ពេលនេះ ឃុំ១០០
នៅ Ninh Thuan  បានសម្រេចផែនការហើយ។ ក្នុងឆ្នាំ ២០១៥​នេះ​ ឃុំចំនួន១១បាន
សម្រេចបទដ្ឋានទាំង១៩/១៩ អំពីការកសាងជនបទថ្មី។ ​អត្រាគ្រួសារក្រីក្រនៅតំ
បន់ជនបទត្រូវបានថយចុះជាច្រើន ចំណូលគិតជាមធ្យមសំរាប់មនុស្សម្នាក់ នៅ
តំបន់ជនបទបានកើនពី​ ១១,៩៦លានដុង/មនុស្ស/ឆ្នាំ ​២០១១ ដល់ជិត២០លាន
ដុង/ឆ្នាំ ២០១៤។ រហូតមកដល់ពេលនេះ ឃុំជាច្រើន​បានសម្រេចបទដ្ឋានអំពីការ
កសាងហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ជនបទ និងឃុំ១០០%បានមានបណ្ដាញអគ្គី
សនីជាតិ។

          ពីការកំណត់អំពីសក្ដានុភាព ឧត្តមភាពតំបន់ដើម្បីអភិវឌ្ឍន៍ផ្នែកចិញ្ចឹមសត្វ
 បង្កើនប្រាក់ចំណូល ហើយពីនោះបង្កលក្ខណះសំរាប់ប្រជាជនកសាងជបទថ្មី។ ​
ប្រការនេះបានសរអោយឃើញថា៖ មានរបៀបធ្វើសមស្របជាមួយទឹកចិត្តប្រជា​ជន
 គឺខេត្ត Ninh Thuan នឹងសម្រេចគោលដៅនានាអំពីការកសាងជនបទថ្មី៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ